កាលពីពេលកន្លងទៅនេះ តាមរយៈហ្វេសបុកឈ្មោះ Vut Tha ត្រូវបានបង្ហោះចែកតៗគ្នានិយាយអំពី ត្រីដែលគាត់ទិញពីផ្សារ ដែលគេ ប្រាប់ថាជាត្រី ទន្លេរ លុះពេលចាប់ផ្តើមវះធ្វើ ក្នុងពោះត្រីនោះមានដូចជា ដង្កូវ ឬអៀន ដែលមើលទៅពិតជាញញើត ក្នុងការទទួលទាន ដែលសូមឲ្យប្រុងប្រយ័ត្នពេលទិញត្រីមកពីផ្សារ សូមពិនិត្យឲ្យបានច្បាស់។

តាមរយៈហ្វេសបុកគាត់បានសរសេរ យ៉ាងដូច្នេះថា “ខ្ញុំធ្លាប់តែលឺគេថាគេផុសតែឥលូវឃើញផ្ទាល់នឹងភ្នែកហើយបងប្អូន។ព្រឹកមិញនេះប្អូនញ៉ុមទិញត្រីក្រពាត់នេះមកពីផ្សារស្រស់ល្អណាស់តែដល់គាត់យកមកធ្វើស្រាប់តែឃើញសត្វនេះជាច្រើនមិនដឹងថាជាសត្វអ្វី?នៅក្នុងសាច់និងក្នុងថ្លើមជាច្រើនគួរឲ្យខ្លាចសូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នាផង។។។សូមអរគុណ”


សូមទស្សនាវីដេអូខាងក្រោម៖