ស្វាយរៀង​ ៖ ​លោក ផឹង និល ប្រធាន​សាខា​កាំ​ត្រូល​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ខែតុលា​ឆ្នាំ​២០១៨​នេះ​បាន​អោយដឹងថា​ថ្ងៃនេះ​រូបលោក​បាន ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ទំនិញ​គ្រប់​មុខ នៅ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយរៀង​ដើម្បី​រក​សារធាតុ​គីមី ដាក់​ក្នុង​មុខ​ទំនិញ​នៅ​ក្នុង​ឪ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​សាខា កាំកុងត្រូល​ខេត្តស្វាយរៀង​ចុះ​ពិនិត្យ​ទំនិញ​បន្លែ​ផ្លាឈើ​គ្រប់​ប្រភេទរ​កសារ​ធាតុគីមី​ដែល​ច្បាប់​ហាមឃាត់​ដោយ​បាន​រកឃើញ​សារធាតុ​បូរ៉ាក់​ត្រូវបាន​អ្នកផ​លិតដាក់​លើ​ងៀត​ត្រី​បបែល​ផ្អែម​ស្រស់​ចំនួន​១៦​គី​ឡូ ក្រាម​ហើយ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ដកហូត​រួម​និង​បាន​ធ្វើ​កិច្ចសន្យា​ដោយ​មិន​ឱ្យ​បងប្អូន​អាជីវករ​ដាក់លក់​តទៅ​ទៀត​។​

​លោក ផឹង និល ប្រធាន​សាខា​កាំ​ត្រូល​ខេត្ត​ស្វាយរៀង​បានអោយដឹង​ទៀត​ថាៈ​ថ្ងៃនេះ​រូបលោក​បាន ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ទំនិញ​គ្រប់​មុខ នៅ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយរៀង​ដើម្បី​រក​សារធាតុ​គីមី ដាក់​ក្នុង​មុខទំនិញ ក្នុងនោះ​បាន​រកឃើញ​សារធាតុ​គីមី​ប៉ូរា​ក់​ដាក់​ក្នុង​ងៀត​បបែល​ចំនួន​១៦​គីឡូក្រាម​ដែល​ធ្វើអោយ​អ្នក​បរិភោគ​ងៀត​នេះ​ប៉ះពាល់​ដល់​សុខភាព​ដូចជា​ខូច​ក្រពះ​ពោះវៀន ក្រលៀន​យ៉ាងធ្ងន់ធ្ងរ​និង​អាច​បង្ក​អោយ​បែក​ឈាម​តាម​រោម​ទៀតផង​។​

លោក​បន្ត ឲ្យដឹងទៀតថា ការចុះពិនិត្យ​មុខទំនិញ​នៅថ្ងៃនេះ ក្នុង​បំណង​ធានាបាន «​សុវត្ថិភាព​ម្ហូបអាហារ​» ព្រោះ​វា​មាន​សារសំខាន់​ចាំបាច់​ណាស់ ក្នុងសង្គម និង​ជីវភាព​ប្រចាំថ្ងៃ ការទទួលខុសត្រូវ​លើ​សុវត្ថិភាព​ម្ហូបអាហារ គឺជា​ការទទួលខុសត្រូវ​រួម​គ្នា ទាំង​ស្ថាប័ន​ជំនាញ ទាំង​អ្នក​នាំចូល អ្នក​ផលិត អ្នក​ចែកចាយ និង​យើងទាំងអស់គ្នា​ជា​អ្នក​ប្រើប្រាស់​ផងដែរ ព្រោះ​សុខភាព​គឺជា​កត្តា​ចំបង​នៃ​ភាព​រស់រាន​នៃ​ជីវិត​។​

​លោក ផឹង និល បានបញ្ជាក់​ថា ការចុះពិនិត្យ​ទំនិញ​បាន​ធ្វើការ​ពិនិត្យ​មុខទំនិញ​បាន​ជាច្រើន​មុខ​ដោយ​បាន​ផ្តោត​សំខាន់​ទៅលើ​បន្លែ​ផ្លែឈើ ត្រី​សាច់ គ្រឿងឧបភោគ​បរិភោគ​ប្រចាំថ្ងៃ ហើយ​បាន​ណែនាំ​ដល់​អ្នក​លក់​ត្រូវ​បញ្ឈប់​ដាក់​លក់​ជា​បន្ទាន់​នៅ​ប្រភេទ​ងៀត​បបែល​​ដែល​ផ្ទុក​សារធាតុ​គីមី​នេះ​។

​ប្រធាន​សាខា​រូបនេះ ក៏​បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ខេត្ត​ស្វាយរៀង សូម​មាន​ការ​ប្រយ័ត្ន​ចំពោះ​ការបរិភោគ​ចំណីអាហារ ត្រូវ​ពិនិត្យ​មើល​ស្លាក​សញ្ញា ការ​បរិច្ឆេទ​ឲ្យបាន​ច្បាស់លាស់ មុន​នឹង​ទិញ​យក​ទៅ​បរិភោគ​ជាពិសេស​នៅក្នុង​ឪ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​និង ត្រូវ​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ទាំងអស់គ្នា ហើយ​មន្ត្រី​កាំកុងត្រូល និង​បន្ត​ចុះ​តាម​ច្រករបៀង ព្រមទាំង​ពិនិត្យ​ទំនិញ នៅ​តាម​ផ្សារ​នានា​នៅក្នុង​ខេត្ត​ស្វាយរៀង​ឲ្យបាន​ដូច​ភ្លៀងរលឹម​៕​

ប្រភព៖ CEN