ស្ត្រីម្នាក់​ត្រូវ​រថភ្លើង ​កិន​ដាច់ក្បាលចេញពីដងខ្លួននៅខណ្ឌ​សែន​សុខ

ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​ខ្លាំង ដោយសារ​ស្ត្រី​ម្នាក់​ត្រូវ​រថភ្លើង​កិន​ដាច់​ក្បាល​ចេញពី​ខ្លួន​យ៉ាង​រន្ធត់ កើតឡើង​នា​រសៀល​ថ្ងៃ​ទី​១៨ ឧសភា នេះ ស្ថិត​ត្រង់​ចំណុច​ភូមិ​C7 សង្កាត់​​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ ដោយ​សង្ស័យ​គាត់​ធ្វើ​អត្តឃាត​ដេក​ឱ្យ​រថភ្លើង​កិន ។

ស្ត្រី​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ហ៊ុន ដា​វី (​ហៅ​ឡាំ​យ៉ង​) អាយុ​ជាង​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយឡែក រថភ្លើង​គឺ​ធ្វើ​ដំណើរ​ពី​កើត ទៅ​លិច ។ទាក់ទិន​ករណី​នេះ ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន ស្ត្រី​រង​គ្រោះ​គឺ​បាន​មក​ដេក​រង់ចាំ​ឱ្យ​រថភ្លើង​កិន​តែ​ម្តង ព្រោះតែ​គាត់​មាន​វិបត្តិ​ផ្លូវចិត្ត ដោយសារ​កូន​គាត់​ម្នាក់​ទើបតែ​ស្លាប់​ដោយសារ​លង់ទឹក ។ ទោះបីជា​យ៉ាង​ណា សមត្ថកិច្ច​កំពុង​ចុះ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ​បន្ត ៕