កាលពីថ្មីៗនេះដែរ កញ្ញា ដា សុមាវត្តី ដែលជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី ៣ រូបនេះបានបង្ហោះ បទថ្មី Original នៅលើ Facebook ក៏ ដូចជា Youtube ផ្ទាល់ខ្លួនរបស់កញ្ញា ធ្វើអោយមានការចាប់អារម្មណ៍ខ្លាំងទៅលើអត្ថន័យបទចម្រៀង «ត្រូវការ

អ្នកលួងលោម» ជាមួយសមត្ថភាព និង សំនៀងយ៉ាងពិរោះរណ្តំពោរពេញដោយមនោសញ្ចេតនា កំសត់ អស់សង្ឃឹមផងនោះ ធ្វើអោយ វីដេអូចម្រៀងរបស់កញ្ញា មានប្រិយមិត្តចូលមើលរហូតដល់ ជាង២៥មុឺនដង និង ចែកចាយបន្តរហូតដល់ ជាង ៧ពាន់ដងក្នុងពេលដ៏ខ្លី ។ មិនត្រឹមតែប៉ុណ្ណោះទេក៏មានការចែកយ៉ាងច្រើនលើបណ្តាញសង្គមហ្វេសបុក និង ឆាណែលយូធូប ដែលប្រធានបទ និយាយពី «ត្រូវការអ្នកលួងលោម» ដែលបកស្រាយដោយកញ្ញាផ្ទាល់។

មិនធម្មតាទេ សំរាប់តារាចម្រៀងស្រករក្រោយទើបតែចេញមុខដោយឆ្លងកាត់ការប្រលង Cambodian Idol តែទទួលការចាប់អារម្មណ៍មិនធម្មតា មិនចាញ់តារារៀមច្បងប៉ុន្មានទេ ។កាលពីថ្មីៗនេះដែរ ក៏បានឃើញកញ្ញា បង្ហោះនូវវីដេអូមួយទៀត ក្នុងការប្រគុំតន្ត្រីនៅស្ថានីយ៍

ទូរទស្សន៍ហង្សមាស ដែលកញ្ញបានបកស្រាយនូវបទដែលកំពុងពេញនិយមនេះផងដែរ ជាមួយរូបសម្រស់ដ៏ស្រស់ស្អាតរបស់កញ្ញា ដែលមានត្រេមុខស្រដៀងទៅនឹង កញ្ញា ឱក សុគន្ធកញ្ញា ព្រមទាំងការរៀបចំឆាកតន្រ្តីសុីជាមួយបទដ៏កំសត់នេះ ធ្វើអោយមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រិយមិត្ត ។

 

ចង់ដឹងថាការប្រគុំតន្ត្រីនេះល្អប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោម៖