រាជធានី ភ្នំពេញ ៖ ខណៈដែលវិរុសផ្លូវដង្ហើមបានសម្លាប់មនុស្សកើនដល់ ៥៦នាក់ហើយ ចំណែកអ្នកឆ្លងវីរុសនេះនៅប្រទេសចិន បានកើនឡើងរហូតដល់២០៧០នាក់ ខណៈប្រមាណ៣៧ករណីផ្សេងទៀត នៅតាមបណ្តាប្រទេសមួយចំនួនទៀត នេះបេីគិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ
ចំណែកសម្រាប់កម្ពុជាទាំងមូល វិញ អ្វីដែលសាហាវជាង វិរុសផ្លូវដង្ហេីមនេះ គឺត្រឹមរយះពេល ៣ថ្ងៃ នៃបុណ្យចូលឆ្នាំចិន-វៀតណាម មនុស្សនៅខ្មែរ ៨៦នាក់ បានស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលសាហាវ ជាង វីរុសផ្លូវដង្ហើម កូរូណា (Coronavirus) ទៅទៀត…!
យោង តាម របាយ ការ ពី នាយកដ្ឋាន ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ បាន ឲ្យ ដឹង ប្រចាំថ្ងៃដែលអង្គភាព ដកស្រង់យកមកសរុប ក្នុងពិធីបុណ្យចូលឆ្នាំចិន
រយៈពេលបីថ្ងៃ គឺពីថ្ងៃទី២៤-២៥-២៦ ខែមករា ឆ្នាំ២០២០ នេះ គឺមនុស្សចំនួន ៨៦នាក់ បានស្លាប់ និងរបួស (ស្លាប់៣៥ របួស៥១នាក់) នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍បីថ្ងៃនេះ កើតឡើងសរុប ៤៨លើក។
ថ្ងៃចូលឆ្នាំចិនថ្ងៃទី២
គ្រោះថ្នាក់ ចរាចរណ៍ នៅ ថ្ងៃ ទី ២៦ ខែមករា ឆ្នាំ ២០២០ នេះ បណ្តាល ឲ្យ មនុស្ស ស្លាប់ ៩ ( ស្រី ២ នាក់ ) និង បង្ក ឲ្យ មាន របួសធ្ងន់ ១០នាក់ (ស្រី ២នាក់)- ស្រាល ២ នាក់ ( ស្រី ០នាក់ ) ។
ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស នៅ ថ្ងៃ ទី ២៦ ខែមករា នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១៣ លើក ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ២១នាក់ ។
ថ្ងៃទី២៥មករា (ថ្ងៃចូលឆ្នាំចិន)
យ៉ាងហោចណាស់មានមនុស្ស១៤នាក់(ស្រី២នាក់) បានស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ និងបានបង្កឲ្យមានមនុស្សរបួសធ្ងន់-ស្រាល២២នាក់
(ស្រី១២នាក់) នេះបេីតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមករានេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន២២លើក មនុស្សស្លាប់ និងរបួសសរុប ចំនួន៣៦នាក់។
ថ្ងៃទី២៤មករា(ថ្ងៃសែនចូលឆ្នាំ)
យ៉ាងហោចណាស់មានមនុស្ស១២នាក់(ស្រី០នាក់) បានស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ និងបានបង្កឲ្យមានមនុស្សរបួសស្រាលចំនួន ២២នាក់ និងធ្ងន់ចំនួន១៤នាក់ នេះបេីតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី២៤ ខែមករានេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន១៣លើក ។