អង្គការតម្លាភាពអន្តរជាតិ បានចាត់ថ្នាក់ កម្ពុជាក្នុងស្ថានភា ព អាក្រក់ជាង មុន នៃអំ ពើ ពុក រលួ យសម្រាប់ឆ្នាំ២០១៩ ហើយបើប្រៀបធៀបជាមួយប្រទេ សទាំ ង១០នៅក្នុងតំបន់ អាស៊ាន កម្ពុជាពុក រលួ យខ្លាំងជាងគេ។
នៅក្នុងរបាយការណ៍អង្គការតម្លាភាព អន្តរជាតិចេញផ្សាយនៅថ្ងៃនេះ បង្ហាញថា កម្ពុជាទទួលបានពិន្ទុ២០ក្នុងចំណោម ១០០ពិន្ទុ។
បើនិយាយពីពិន្ទុ គឺកម្ពុជាទទួល បាន២០ ដូចកា លពីឆ្នាំ២០១៨ ប៉ុន្តែ សម្រាប់ចំណា ត់ថ្នាក់ គឺធ្លា ក់ចុះមួយកម្រិត គឺពី១៦១ ទៅ១៦២។
ចំណែកប្រទេសនៅអាស៊ានដែលមានចំណាត់ថ្នាក់មិនល្អដែរតែស្ថិតនៅលើកម្ពុជាមាន ប្រទេសវៀតណាម និងឡាវ គឺពិន្ទុបាន២៩ដូចគ្នា។
នៅក្នុងតំបន់អាស៊ាន ប្រទេស សិង្ហបុរីទទួលបានចំណា ត់ថ្នាក់ល្អជាង គឺទទួលបា នពិន្ទុ៨៥ ចំ ណាត់ថ្នាក់ល្អ លេខ៤លើពិភពលោក និងលេខ១ នៅអាស៊ាន។
អង្គការតម្លាភាពអន្តរជាតិ បានសិក្សាលើ១៨០ប្រទេស និងតំបន់លើពិភពលោក ក្នុងចំណោម ១៨០។ ចំណែកពិន្ទុ០ ប្រទេសពុករលួយបំផុត និងពិន្ទុ១០០ជាប្រទេសស្អាតស្អំបំផុត។អត្ថបទ៖ VOD