ប្រទេសថៃ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងប្រទេសថៃបន្ទាប់ពីមានពស់ដ៏ធំមួយបានវាចូលទៅនៅមុខទូផ្លាសេទឹកក្នុងម៉ាត 7-Elevenមួយកន្លែងស្ថិតក្នុងខេត្ត Chonburi ។
រូបភាពទាំងនេះត្រូវបានចែករំលែកដោយក្រុមអ្នកស្ម័គ្រចិត្តសង្គ្រោះ Sawangpreteep នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ពួកគេ បន្ទាប់ពីបានឆ្លើយតបនឹងខលហៅដោយអ្នកគ្រប់គ្រងហាងនោះ ដើម្បីយកចេញពស់ថ្លាន់១ក្បាលប្រវែង ៤ ម៉ែត្រ ។
ក្រុមអ្នកស្ម័គ្រចិត្តដ៏ក្លាហាន បានចាប់ពស់ថ្លាន់នេះ និងដាក់វាចូលក្នុងបាវ មុនពេលយកវាទៅព្រលែងនៅជម្រកធម្មជាតិរបស់វាវិញ ។
វីដេអូនៃទិដ្ឋភាពនៃការចាប់ពស់ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ក៏ត្រូវបានចែករំលែកនៅលើទំព័រហ្វេសប៊ុករបស់ក្រុមសង្គ្រោះផងដែរ ។យោងតាមក្រុមនេះ នោះពួកគេបានប្រើពេល ៥ នាទី ក្នុងការចាប់ពស់ដ៏ធំនេះ និងដាក់វាចូលក្នុងបាវ ។ នេះបើតាមការចុះផ្សាយរបស់គេទំព័រ Coconuts ។
ករណីនេះផងដែរ គេក៏នៅពុំទាន់ដឹងថា ពស់ថ្លាន់នេះបានចូលមកក្នុងសាខាហាង 7-Eleven នេះដោយរបៀបណានោះទេ ប៉ុន្តែ បុគ្គលិកបានគិតថា ពស់នេះអាចគ្រប់គ្រងលូនចូលក្នុងហាងតាមទ្វារមុខតែម្តង ក្នុងបំណងដើម្បីគេចចេញពីទឹកជំនន់នៅខាងក្រៅ ៕
សូមទស្សនាវីដេអូខាងក្រោម៖