​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(គេហៈទំព័រថ្មីៗ)ភ្នំពេញ ៖ រយៈពេល ជិត មួយខែ មកនេះ បន្លែ ស្ទើរ គ្រប់មុខ ដែល កសិករ ក្នុងស្រុក ដាំ គឺមាន តម្លៃថោក ហើយ ថែមទាំង គ្មាន ទីផ្សារ ។ ជាក់ស្តែង លោក ស៊ឿ ន សាំង ទី ព្រម លក់ ប៉េងប៉ោះ របស់ខ្លួន តម្លៃ ៣០០ រៀល ក្នុង មួយ គីឡូក្រាម ប៉ុន្តែ តម្លៃ នេះ នៅតែ គ្មាន អ្នកបញ្ជា ទិញ ទៀត រហូតដល់ ប៉េងប៉ោះ ទាំងនោះ ត្រូវបាន ទុំ រលួយ ចោល ពេញ ចម្ការ អស់ ប្រមាណ ២ តោន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចម្ការ ប៉េងប៉ោះ ដែលមាន ទទឹង ជាង ៣០ ម៉ែត្រ និង បណ្តាយ ៨០ ម៉ែត្រ របស់លោក សឿន សាំង ទី ស្ថិតនៅក្នុង ឃុំ ស្រង់ ស្រុក គង ពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន អាច ផ្គត់ផ្គង់ ប៉េងប៉ោះ ឱ្យ ទីផ្សារ បាន ពី ៣០០ ទៅ ៤០០ គីឡូក្រាម ក្នុង មួយថ្ងៃ ជាមួយ តម្លៃ ចន្លោះ ពី ៣០០-៥០០ រៀល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិត តម្លៃ ប៉េងប៉ោះ នេះ ថោក ជាង សព្វដង ដែលមាន តម្លៃ ពី ៧០០ ទៅ ១០០០ រៀល ក្នុង មួយ គីឡូក្រាម ក្តី ប៉ុន្តែ នៅតែ គ្មាន ឈ្មួញ ចុះមក ទិញ ។ កសិករ វ័យ ២៨ ឆ្នាំ រូបនេះ បាន និយាយថា ៖« ប៉េងប៉ោះ ដល់ ដំណាក់កាល នេះ ខ្ញុំ លែង គិតពី ការ ខាត ឬ ចំណេញ ឡើយ ឱ្យតែ មាន គេ ទិញ ឱ្យ អស់ពី ចម្ការ ទៅ គឺ ខ្ញុំ ធូរចិត្ត ហើយ … បើ ប៉េងប៉ោះ វា ដល់ពេល ប្រមូល ផល ទៅហើយ ។ វា ទុំ ចោល ពេញ ចម្ការ ចឹ ង ស្តាយ ជាង ការ ខាត ទៅទៀត » ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម លោក សាំង ទី ចាប់ពី តម្លៃ ប៉េងប៉ោះ ចុះថោក ក្នុង រយៈពេល ជាង កន្លះ ខែ មកនេះ ក្រៅពី ឈ្មួញ ម្នាក់ ដែលជា ម៉ូយ ប្រចាំ នោះ គឺ គ្មាន ឈ្មួញ ណា ផ្សេង មក ទិញ ឡើយ ។ លោក បាន បញ្ជាក់ថា  ម៉ូយ នោះបាន បញ្ជា ទិញ ប៉េងប៉ោះ ពីរ ថ្ងៃ ម្តង ក្នុង បរិមាណ ពី ៣០០ ទៅ ៤០០ គីឡូក្រាម ប៉ុណ្ណោះ ខណៈដែល ប៉េង បោះ មួយ ចម្ការ ទៀត របស់លោក ដល់ពេល វេលា ប្រមូល ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កសិករ រូបនេះ បាន បន្ត អះអាង ប្រាប់ សារព័ត៌មាន ThmeyThemy25 តាម ទូរ សព្ទ នា ព្រឹក ថ្ងៃទី ២០ មករា ២០២០ ដូច្នេះ ៖ « ប៉េងប៉ោះ របស់ខ្ញុំ ដ្បិត វា មិនសូវមាន រូបរាង ស្អាត រលង ដូច ប៉េងប៉ោះ កសិករ ឯទៀត ឬ ប៉េង បោះ នាំចូល ពី វៀតណាម ក៏ពិតមែន ប៉ុន្តែ ខ្ញុំ ដាំ ដុះ លក្ខណៈ ធម្មជាតិ ដោយ ធានា សុវត្ថិភាព ដល់ អ្នក ហូប ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ មិនសូវ ចំណាយ ច្រើន លើ ការទិញ ជី ឬ ថ្នាំពុល គីមីកសិកម្ម នោះទេ ។ ដូច្នេះ ខ្ញុំ ក៏ មិន ច្រើន ណាស់ដែរ ប៉ុន្តែ អ្វីដែល ខ្ញុំ ខាត ខ្លាំង នោះ គឺ ពេលវេលា មើលថែទាំ វា ដែលមាន រយៈពេល រហ តដល់ ៣ ខែ ទើប អាច ប្រមូលបាន ដល់ពេល ប្រមូល ហើយ បែរជា គ្មាន អ្នកទិញ ទៅវិញ » ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉េងប៉ោះ នៅលើ ទីផ្សារ បច្ចុប្បន្ន គឺ គ្មាន អ្នក ហូប ទេ ។ នេះ ជាការ លើកឡើង របស់លោក ស៊ុន ណុប ជា ឈ្មួញកណ្តាល ដែល ទទួល ទិញ ប៉េងប៉ោះ របស់លោក ស៊ឿ ន សាំង ទី យកមក លក់ នៅ ផ្សារ នានា ក្នុង រាជធានី ភ្នំពេញ ដែល បាន បន្ថែមថា កុំថាឡើយ ប៉េងប៉ោះ សូម្បី បន្លែ ស្លឹក មួយចំនួន ក៏ ថោក ដែរ ។  ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម លោក ស៊ុន ណុប មូលហេតុ ដែល តម្លៃ ប៉េងប៉ោះ ចុះថោក នេះ គឺ ដោយសារ ផលិតផល ប៉េងប៉ោះ សម្បូរ នៅ គ្រប់ ទីផ្សារ តែម្តង ។  ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជីវក រវ័យ ៣២ ឆ្នាំ រូបនេះ បាន រៀបរាប់ថា ៖« ខ្ញុំ ទិញ ប៉េងប៉ោះ ពី កសិករ មួយ គីឡូក្រាម ៣០០ រៀល  ខ្ញុំ បោះ ដុំ លក់ វិញ បន្ត វិញ ក្នុង មួយថង់ ដែលមាន ទម្ងន់ ១០ គីឡូក្រាម ខ្ញុំ លក់ បានតែ ៤០០០ ទៅ ៥០០០ រៀល ទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលខ្លះ ខ្ញុំ សុខចិត្ត ខាត ឱ្យតែ គេ ទិញ ប៉េងប៉ោះ យើង អស់ ដោយ មួយថង់ ទម្ងន់ ១០ គីឡូក្រាម ហ្នឹង គេ ឱ្យ យើង តម្លៃ ២០០០ ទៅ ៣០០០ រៀល ក៏ ព្រម លក់ ដែរ » ។ លោក បាន បន្ត និយាយ ដូច្នេះ ៖« ដល់ តែ សម្បូរ ពេក និង ថោក ពេក ទៅ គ្មាន អ្នក ហូប ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ដូច ព្រឹក នេះ ចឹ ង ខ្ញុំ យក ប៉េងប៉ោះ ៣០០ គីឡូក្រាម លក់ នៅ ផ្សារ នៅ ដើម គរ … អស់ ប្រហែល ២០០ គីឡូ ដឹក ត្រលក់ មក ផ្ទះ វិញ ។  ផ្ទុយ ពីមុន ដែល ខ្ញុំ លក់ អស់ពី ៤០០ ទៅ ៥០០ គីឡូក្រាម  ក្នុង មួយថ្ងៃ » ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហា តម្លៃ ប៉េងប៉ោះ ក៏ដូចជា បន្លែ ផ្សេងៗ ដែល ដាំ ដុះ នៅ ដី ខ្មែរ បើ កុំ មានការ នាំចូល បន្លែ ដ៏ ច្រើនសន្ធឹក សន្ធាប់ ពី ប្រទេស វៀតណាម នោះ ទោះបីជា បន្លែ ខ្មែរ ស្ថិតនៅក្នុង រដូវ សម្បូរ យ៉ាងណាក៏ដោយ ក៏ មិនអាច ថោក និង គ្មាន អ្នក ហូប បែបនេះ ដែរ ។ នេះ ជាការ យល់ឃើញ របស់ អា ជីវ ករ ដែលមាន បទពិសោធន៍ ដើរ ទិញ បន្លែ ពី កសិករ អស់ រយៈពេល ជិត ១០ ឆ្នាំ រូបនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​