ភ្នំពេញ ៖ នារី លក់ ផលិតផល តាម អន ឡាញ មួយចំនួន ក្នុងពេល កំពុង ផ្សាយ ផ្ទាល់ (Live) លក់ ផលិតផល ស្លៀក សម្លៀកបំពាក់ ខើច លើ ខើច ក្រោម ហួសហេតុ ព្រម ដោយ ការប្រើ ភាសា អាសគ្រាម ផង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហា នេះ ក្រសួង ៣ រួមមាន ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ក្រសួង កិច្ចការនារី និង ក្រសួង ព័ត៌មាន សុទ្ធតែ លើកឡើង ដូចគ្នា ថា នេះ គឺជា សិទ្ធិសេរីភាព របស់ បុគ្គ ល ។ ទោះជា យ៉ាងណា ក្រសួង ទាំង ៣ ក៏បាន មើលឃើញថា ការណ៍ នេះ ពិតជា មិន សម មែន ដែល ទាមទារ ឱ្យ ម្ដាយ ឪពុក ត្រូវ អប់រំ កូន ឱ្យបាន ល្អ ។ រីឯ លោក បណ្ឌិត ប៉ា ចាន់ រឿន អ្នកសិក្សា ស្រាវជ្រាវ ផ្នែក ទស្សនវិជ្ជា និង ការអភិវឌ្ឍ សង្គម យល់ឃើញថា សិទ្ធិ បុគ្គល ក៏មាន ដែន កំណត់ ដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប នឹង សំណួរ របស់ អ្នកសារព័ត៌មាន ថ្មីៗ អ្នកនាំពាក្យ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណា សិរី វត្ថ ដែល ឆ្លើយ ក្នុងនាម ជា បុគ្គល មិន តំណាងឱ្យ ក្រសួង ថា ការ ស្លៀកពាក់ ក្ដី ការប្រើ ភាសា ក្ដី នោះ គឺជា សិទ្ធិ របស់ បុគ្គល ហើយ ក្រសួង វប្បធម៌ ក៏ មិនមាន សមត្ថកិច្ច អ្វី ទៅ ចាត់វិធានការ ដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

« រឿងនេះ វា ប៉ះពាល់ ដល់ សង្គម មែន ក៏ប៉ុន្តែ វា មិនបាន ប៉ះពាល់ ដល់ សន្តិសុខ សង្គម ដែល បង្ករ ឱ្យមាន គ្រោះ ថា ទេ ។ ប៉ុន្តែ យើង អំពាវនាវ គ្រប់ពេល មិនមែន តែ ក្រសួង វប្បធម៌ ទេ គឺ គ្រប់ ក្រសួង ពាក់ព័ន្ធ គាត់ តែងតែ ណែនាំ ទាំងអស់ ដើម្បី ទប់ស្កាត់ បញ្ហា ទាំងនេះ ។ ចាំមើល មានការ ប្រជុំ ថ្នាក់ អន្តរក្រសួង ខ្ញុំ អាច នឹង លើក ពី បញ្ហា នេះ » ។ នេះ គឺជា ការបញ្ជាក់ បន្ថែមរ ប ស់លោក ឡុង ប៉ុណ្ណា សិរី វត្ថ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
 
ចំណែក អ្នកស្រី ហ៊ូ និ រ មិ ត្តា អនុរដ្ឋលេខាធិការ ក្រសួង កិច្ចការនារី បាន ឆ្លើយ ប្រាប់ សារព័ត៌មាន ថ្មីៗ យ៉ាងខ្លី ដោយ អ្នកស្រី បញ្ជាក់ថា ជាប់រវល់ ប្រជុំ ៖« យើង មិន ធ្វើ ទៅលើ ថ្នាក់ក្រោម ផ្ទាល់ អ៊ីចឹង ទេ ការងារ នេះ គឺជា អាជីព របស់គេ យើង មិនអាច ទៅ លូកលាន់ មិនអាច ទៅ ឃាត់ គេ បានទេ » ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន ខុសពី ក្រសួង ទាំងពីរ ខាងលើ ឡើយ លោក អ៊ុក គឹម សេង អនុរដ្ឋលេខាធិការ និង ជា អ្នកនាំពាក្យ ក្រសួង ព័ត៌មាន ក៏បាន លើកឡើង ដែរ ថា បញ្ហា ទាំងនេះ មិនមែន កើតមាន តែ នៅ កម្ពុជា ឡើយ គឺ ពិភពលោក ទាំងមូល កំពុង តែ រកម ធ្យោ ប បាល ដោះស្រាយ ដើម្បី ការពារ វប្បធម៌ និង ទំនៀមទម្លាប់ របស់ខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា យ៉ាងណា លោក អ៊ុក គឹម សេង ថា មានតែ ដំណោះស្រាយ មួយ តែប៉ុណ្ណោះ ដែល អាច បង្ការ បាន គឺ ម្ដាយ ឪពុក ត្រូវតែ អប់រំ កូន កុំឱ្យ មើល រាល់ ការផ្សាយ ណា ដែល មិន សមរម្យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ បន្ថែមថា ៖« ឱ្យតែ មានការ ផ្សាយ ផ្ទាល់ លក់ ផលិតផល តែងមាន ការរិះគន់ ប៉ុន្តែ ខ្ញុំ គិតថា លើកលែងតែ គាត់ ស្រាត តែម្ដង ។ វា សំខាន់ មកពី យើង មើល បើ យើង កុំ មើលទៅ វា មិនឃើញ ទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បណ្ដា យ អ៊ី ន ធើ ណេ ត ឥឡូវ យើង ត្រូវធ្វើ យ៉ាងម៉េច ? មិនមែន តែ ក្រសួង ព័ត៌មាន មួយ ទេ ដែល ត្រូវ គិត ពិភពលោក ទាំងមូល គេ កំពុង ឈឺក្បាល ដូច តែ គ្នា ថា ត្រូវធ្វើ យ៉ាងម៉េច ឱ្យ ប្រទេស នីមួយ អាចមាន លទ្ធភាព ការពារ នូវ វប្បធម៌ និង ទំនៀមទម្លាប់ របស់ខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
 
នៅលើ បណ្ដាញ សង្គម សព ថ្ងៃនេះ យើង ឃើញ ហើយ សព បែប សព យ៉ាង ដូច្នេះ មាន មធ្យោបាយ មួយ ដ៏ ធំ គឺ ចាស់ទុំ ត្រូវ ប្រាប់ ក្មេង កុំឱ្យ វា មើល ។ បើ រូប អាសអាភាស ហ្វេ ស ប៊ុ ក មិនឱ្យ ចេញ ទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព ថ្ងៃនេះ មានតែ ការអប់រំ ទេ ។ ក្រសួង វប្បធម៌ ក្រសួង ព័ត៌មាន និង ក្រសួង ពាក់ព័ន្ធ ផ្សេងៗ ទៀត ប្រើ មធ្យោបាយ អប់ រំជា ចម្បង ។ ពួកគាត់ មិនបាន មក និយាយ ជាមួយ យើង ឯណា គាត់ និយាយ ជា សាធារណៈ លើ បណ្ដាញ សង្គម ដូច្នេះ នេះ ក៏ ជាការ លំបាក គ្រប់គ្រង ដែរ ។ ទោះជា យ៉ាងណា យើង មិន គាំទ្រ ទេ អំពី ការប្រើ ភាសា អសីលធម៌ ទាំងឡាយ » ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
 
យល់ឃើញ ខុសពី ក្រសួង ទាំង ៣ ខាងលើ លោក ប៉ា ចាន់ រឿន អ្នកសិក្សា ស្រាវជ្រាវ ផ្នែក ទស្សនវិជ្ជា និង ការអភិវឌ្ឍ សង្គម ថា បុគ្គល គ្រប់រូប ពិតជា មាន សិទ្ធិ ពេញលេញ ក្នុងការ ស្លៀកពាក់ និង ប្រើប្រាស់ ភាសា ប៉ុន្តែ រាល់ សិទ្ធិ ទាំងអស់ សុទ្ធ តែមាន ព្រំដែន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បន្ថែមថា កាលណា បុគ្គល ផ្សព្វផ្សាយ អ្វី ជា សាធារណៈ ជាពិសេស ក្នុង បណ្ដាញ សង្គម ដែល មនុស្ស ទូទាំង ពិភពលោក បានឃើញ នោះ វា អាច ប៉ះពាល់ ដល់ សេចក្ដីថ្លៃថ្នូរ ក៏ដូចជា វប្បធម៌ និង ប្រពៃណី ជាក់ ជាមិនខាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ប៉ា ចាន់ រឿន ពន្យល់ យ៉ាង ដូច្នេះ ៖« បុគ្គល គាត់ ស្លៀកពាក់ បែបណា គាត់ និយាយ ភាសា បែបណា គឺជា សិទ្ធិ របស់ បុគ្គល មែន ប៉ុន្តែ រាល់ សិទ្ធិ ទាំងអស់ សុទ្ធ តែមាន ព្រំដែន ។ ហើយ ព្រំដែន នៃ សិទ្ធិសេរីភាព ហ្នឹង គឺ ការគោរព អ្នកដទៃ ការមិន ធ្វើឱ្យប៉ះពាល់ ដ ល់ សេចក្ដីថ្លៃថ្នូរ គុណ តម្លៃ ក៏ដូចជា វប្បធម៌ និង ប្រពៃណី របស់ ជាតិ ដែល មានចែង នៅក្នុង ច្បាប់ និង ក្នុង ក្រមសីលធម៌ សង្គម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុនេះហើយ ការ ពោលថា ការ ស្លៀកពាក់ ខើច លើ ខើច ក្រោម ការប្រើ សម្ដី លែបខាយ គឺជា សិទ្ធិ របស់គេ ខ្ញុំ គិតថា វា មិន ត្រឹមត្រូវ ទេ ។ បើសិនជា ចង់ សំដៅថា ជា សិទ្ធិ របស់ខ្លួន គឺ ធ្វើ នៅក្នុង ជីវិត ឯកជន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើសិនជា យើង ធ្វើ សកម្មភាព បែប នោះ នៅក្នុង បណ្ដាញ សង្គម ដែលជា ពិភព សង្គម ឌីជីថល មនុស្ស មួយ ពិភពលោក បានឃើញ ហើយ ហ្នឹង វា មិនមែនជា សិទ្ធិ របស់ យើង ផ្ទាល់ខ្លួន ទេ គឺ វា អាច ជះឥទ្ធិពល ដល់ សង្គម ជាពិសេស ប៉ះពាល់ ដល់ ត ម្លៃ ស្ត្រី នៅក្នុង សង្គម យើង តែម្ដង »៕អត្ថបទ៖ថ្មីៗ