មណ្ឌលគិរី ៖ កម្លាំងសមត្ថកិច្ចចម្រុះស្នាក់ការប្រចាំបញ្ជានៅគីឡូម៉ែត្រលេខ ៥៩ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលបានជួញដូរសត្វព្រៃខុសច្បាប់ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។
សមត្ថកិច្ចនិយាយថា ប្រតិបត្តិការនេះសមត្ថកិច្ចបានរឹបអូសវត្ថុតាងសត្វសេកចំនួន ១០៩ក្បាល និងម៉ូតូចំនួន០២គ្រឿង។
ចំពោះសត្វសេកនេះ សមត្ថកិច្ចបានធ្វើការលែងទៅវិញ ហើយសត្វសេកនេះដែរគឺជាអំបូរសត្វដែលកម្រស្ទើរតែផុតពូជទៅហើយ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានប្រគល់ជូនកម្លាំងជំនាញដែនជំរកសត្វព្រៃសីមា ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕