ភ្នំពេញ ៖ ប្លន់១ករណីទៀតហើយ ក្រោយពី បុរសម្នាក់ប ជួបជុំមិត្តភ័នាំគ្នា ផឹកសុីនៅផ្ទះជួល ស្រវឹងស្រឿងៗនឹកឃើញចង់ទៅលេងផ្ទះស្រីស្នេហ៍នៅផ្សារអង្គតាសោមក៏ ជិះម៉ូតូគោលបំណងឆ្ពោះទៅផ្ទះមិត្តស្រីតែដោយជិះតាមផ្លូវស្ងាត់ ត្រូវបានជនសង្ស័យធាក់ផ្តួលដណ្តើមយកម៉ូតូទៅបាត់
អស់ទាំងកាបូបលុយ ឯកសារម៉ូតូ អត្តសញ្ញាណប័ណ្ណ ដេកដួលសន្លប់ តាមចិញ្ចើមផ្លូវ តាំងពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងលេខ១ឬផ្លូវ តាកន ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រហូតដល់ព្រឹកថ្ងៃទី១៨ ខែមករា នេះ ទើបពលរដ្ឋប្រទះឃើញ ដេកននៀលនៅតាមចិញ្ចើមផ្លូវ ដាស់សាកសួរ ទើបដឹងថា គេយកម៉ូតូ កាបូបលុយបាត់អស់ ផ្អើលឆោឡោ រាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យមើល ជាក់ស្តែង ។
បលរដ្ឋកំពុងរងចាំមើលស្នាដៃលោកម៉ន វុទ្ធី មាមសមត្ថភាពអាចបង្ក្រាបទប់ស្កាត់បានដែរឬទេ ព្រោះថាបើលោកយឹមសារ៉ាន់នៅជាអធិការក៏គ្មានសមត្ថភាពដែរទើបថ្នាក់លើដកចេញដាក់ជំនួសដោយលោកម៉ន វុទ្ធីវិញ តែលោកគ្មានសមត្ថភាពបង្ក្រាបវាដូចតែគ្នានោះទេ ។
តាមការសាកសួរ បុរសរងគ្រោះមានឈ្មោះ យឹម វិទូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ក្រុងព្រៃវែង ខេត្តព្រៃវែង ជនរងគ្រោះក្នុងសភាពរបួស ឆ្អឹងជំនី ក្រោមក្លៀកឆ្វេង និងរបួសដៃជើង។
តាមបុរសរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ នៅយប់ថ្ងៃទី១៧ ខែមករា ខ្លួនជួបជុំមិត្តភ័ក្រផឹកសុី លុះដល់វេលាម៉ោង១១យប់ ថ្ងៃដដែល ក៏ជិះម៉ូតូស្កុបពី ពណ៌ស សេរី២០១៩ មិនចាំស្លាកលេខ គោលបំណងជិះឆ្ពោះទៅផ្ទះមិត្តស្រី នៅផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ
ដោយជិះតាមផ្លូវបេតុង ភូមិព្រៃទា ចេញមកដល់ផ្លូវបេតុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ មានជនមួយក្រុមជិះម៉ូតូ មកធាក់ បណ្តាលឲ្យដួល ហើយដណ្តើមយកម៉ូតូ កាបូបលុយនិងឯកសារក្រោមកែប ហើយគេចទៅបាត់ ដោយឈឺខ្លួនពេក ម្យ៉ាងស្រវឹងស្រឿងៗផង ដេកដួលលើចិញ្ចើមផ្លូវ ចំកន្លែងស្ងាត់ លង់លក់ រហូតដល់ព្រឹកថ្ងៃទី១៨ ខែមករាទើបដឹងខ្លួន ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា ឃើញបុរសរងគ្រោះ ដេកចិញ្ចើមផ្លូវ មិនងើបសោះ មិនហ៊ានទៅដាស់ ស្មានតែមនុស្សអនាថា ដើរដេកតាមផ្លូវ រហូតដល់វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ពេលទៅដាស់ ទើបដឹងថា មានអ្នកយកម៉ូតូរបស់គាត់ ផ្អើលឆោឡោតែម្ដង ។
ក្រោយពីប្រទះឃើញ ជនរងគ្រោះ ប្រជាពលរដ្ឋ ជួយ នាំមកអង្គុយ មុខផ្ទះ ឲ្យហូបទឹក ទឹកក្រូច លុបលាងមុខ ដើម្បីឲ្យស្វាង រាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យមើលសាកសួរជាក់ស្តែង តែជនរងគ្រោះក្នុងសភាពក្រំខ្លួន ឈឺចុកចាប់ ទើបសមត្ថកិច្ច ប្រាប់ឲ្យទៅផ្ទះ ទៅពេទ្យសិន រងចាំឲ្យស្រួលខ្លួន ចាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសនៅពេលក្រោយ ។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ ពលរដ្ឋនៅតែមានចម្ងល់ថា តាំងពីមានការតែងតាំងអធិការថ្មីមក បទល្មើសក្នុងខណ្ឌពោធិ៍សែន ហាក់បីដូចជាមិនថមថយសោះ ធ្វើឲ្យពួកគាត់រស់នៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភយ៉ាងខ្លាំង តើភូមិឃុំមានសុវត្ថិភាពយ៉ាងណាទៅ បើមានចោរឆក់លួច ប្លន់ញឹកញាប់បែបនេះ។
តាមប្រភពព័ត៌មានលួចបង្ហើយប្រាប់ ថាក្នុងទឹកដីខណ្ឌនេះល្បែងស៊ីសងក៏សម្បូរដែរ កន្ទុយលេខ ហ្គេមអនទ្បាញ គ្មានអាជ្ញាធរណាបង្ក្រាបទាល់តែសោះ ប្រហែលជាសម្ងំ ដេកលក់អស់ហើយ ម្យ៉ាងទៀតកាលពីលោកម៉ន វុទ្ធីនៅជាអធិការរងនោះលោកដឹងច្បាស់ណាស់ ព្រោះលោកជាអ្នករកចំណូលឲ្យលោកអធិការមុនដែរ នៅពេលលោកឡើងមកកាន់ចឹងលោកដឹងកនកលុកកន្លៀតច្រើនណាស់ ៕អត្ថបទ៖ PN