​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាគី រដ្ឋាភិបាល អះអាង ថា ការកាត់បន្ថយ ប្រាក់ឈ្នួល កម្មករ វេន យប់ និង កាត់បន្ថយ ថ្ងៃឈប់ សម្រាក អាច ទាក់ទាញ អ្នកវិនិយោគទុន បង្កើន ការងារ សម្រាប់ ពលរដ្ឋ និង ជំរុញ ដល់ ល្បឿន នៃ ការ រីកចម្រើន សេដ្ឋកិច្ច ជាតិ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងការងារ និង បណ្ដុះ បណ្ដា លវិជ្ជាជីវៈ នៅ ថ្ងៃម្សិលមិញ បាន បើក សិក្ខាសាលា ពិគ្រោះ យោបល់ ត្រីភាគី មួយ ស្ដី ពី ការ ធ្វើ វិសោធនកម្ម ច្បាប់ ការងារ ដោយមាន ការចូលរួម ពី តំណាង ក្រសួង តំណាង និយោជក តំណាង សហជីព និង ភាគី ពាក់ព័ន្ធ ផ្សេង ទៀ ត សរុប អ្នកចូលរួម ជិត១០០នាក់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង សិក្ខាសាលា នោះ រដ្ឋមន្ត្រី ក្រសួងការងារ និង បណ្ដុះ បណ្ដា លវិជ្ជាជីវៈ លោក អ៊ិ ត សំ ហេង មានប្រសាសន៍ ថា ការ ធ្វើ វិសោធនកម្ម ច្បាប់ ការងារ ដើម្បី ការ កែសម្រួល បទប្បញ្ញត្តិ ពាក់ព័ន្ធ នឹង កម្មករ ធ្វើការ វេន នេះ គឺ ដើម្បី បង្កើន ភាព ទាក់ទាញ ឧស្សាហកម្ម ទំនើប បង្កើន ការងារ ជូន ប្រជាពលរដ្ឋ ទៅតាម ជម្រើស និង តម្រូវការ ជាក់ស្តែង របស់ ពួកគេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ៊ិ ត សំ ហេង បន្ត ថា ចំពោះ ការ លុប ការ ឈប់ នៅ ថ្ងៃបន្ទាប់ សម្រាប់ ថ្ងៃឈប់ សម្រាក បុណ្យ ចំ ថ្ងៃអាទិត្យ គឺ ដើម្បី ឆ្លើយតបទៅនឹង ការ វិវឌ្ឍ ផ្នែក សង្គម -សេដ្ឋកិច្ច កម្ពុជា សំដៅលើ កកម្ពស់ ផលិតភាព ការងារ និង ពង្រឹង ភាព ប្រកួតប្រជែង សេដ្ឋកិច្ច កម្ពុ ជាទាំ ងក្នុង តំបន់ និង សកលលោក ។ ទោះ យ៉ាងណា លោក បញ្ជាក់ ថា ក្រសួង យកចិត្ត ទុកដាក់ ក្នុង ការ កែប្រែ ច្បាប់ នេះ មិន ធ្វើ ឱ្យ ប៉ះពាល់ ដល់ ភាគី ណា មួយ នោះ ទ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បន្ថែម ថា ៖ «ក្រសួង នឹង ពិនិត្យ ឱ្យ បាន គ្រប់ជ្រុងជ្រោយ និង ធានា ថា ផលប្រយោជន៍ របស់ កម្មករ និយោជិត គ្រប់រូប មិន ត្រូវ បាន កាត់បន្ថយ »។
ទោះបីជា រដ្ឋាភិបាល ព្យាយាម លើ កហេតុផល ដើម្បី ឈាន ទៅ រកការធ្វើ វិសោធនកម្ម ច្បាប់ ការងារ ត្រង់ ចំណុច ទាំងពីរ នេះ ក៏ដោយ ប៉ុន្តែ ត្រូវ បាន ក្រុម មេ សហជីព មួយចំនួន ដែល ចូលរួមក្នុង សិក្ខាសាលា នេះ តវ៉ា ប្រឆាំង ដោយ ពួកគេ លើកឡើង ថា ការ កែប្រែ ចំណុច ទាំងនោះ មិនបាន បម្រើ ផលប្រ យោជន៍ កម្មករ ឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធាន សហភាព ការងារ កម្ពុជា លោក អាត់ ធន់ មិន គាំទ្រ ឱ្យ ធ្វើ វិសោធនកម្ម ច្បាប់ នេះ ឡើយ ។ លោក ថា កន្លងមក ពេល ដែល រដ្ឋាភិបាល ធ្វើ វិសោធនកម្ម ច្បាប់ ការងារ នេះ គឺ គ្មានផល ចំណេញ សម្រាប់ កម្មករ នោះ ទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អាត់ ធន់ ថា ច្បាប់ ការងារ ឆ្នាំ១៩៩៧ ការ ធ្វើការ ថែម ម៉ោង ធម្មតា ត្រូវ ថែម៥០ភាគរយ បន្ថែម និង ពេល ថែម ម៉ោង ពេលយប់ គឺ២០០ភាគរយ ប៉ុន្តែ នៅ ឆ្នាំ២០០៧ រដ្ឋាភិបាល បាន ធ្វើ វិសោធនកម្ម ច្បាប់ នេះ ដោយ កាត់បន្ថយ មក ត្រឹម១៣០ភាគរយ ដើម្បី ឱ្យ មានការ ងារ ធ្វើ២៤ម៉ោង លើ២៤ម៉ោង ។ លោក អាត់ ធន់ បន្ត ថា រហូត មកដល់ ពេលនេះ ពុំ មាន រោងចក្រ សហគ្រាស ណាមួយ មានការ ងារ ធ្វើ២៤ម៉ោង នោះ ទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បន្ថែម ថា ៖ «កម្មករ ធ្វើការ វេន យប់ នឹង ខាត៣០ភាគរយ ប៉ះពាល់ ទី២ កម្មករ ធ្វើការ វេន យប់ គេ នឹងបញ្ឈប់ ពួកគាត់ គេ រើស ចូល កម្មករ ថ្មី ក្នុងរយៈពេល យ៉ាង ខ្លី  អ៊ីចឹង គាត់ បាត់បង់ អត្ថ ប្រយោជន៍ ។ មួយទៀត និយោជក ខ្លះ ចង់ ប្តូរ វេន កម្មករ ប៉ុន្តែ គាត់ មិន អាច ប្តូរ ដោយសារ គុណ លុយ ទៅ វា ច្រើន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយោជក គាត់ អាច រើសអើង សហជីព គាត់ ធ្វើបាប កម្មករ គាត់ អាច រុញ កម្មករ វេន ថ្ងៃ មក ដាក់ វេន យប់ ។ អ៊ីចឹង វា នឹង បង្កជម្លោះ ជាច្រើន ។ បើ កម្មករ ហ្នឹង អត់ ធ្វើ វេន យប់ ដោយសារ ខាត៣០ភាគរយ គាត់ បាត់បង់ ការងារ តែ ម្ដ ង តែបើ គាត់ ធ្វើ គាត់ រង នូវ ភាព អយុត្តិ ធម៌ ផ្សេង ៗ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធាន សហភាព ចលនា កម្មករ កម្ពុជា លោក ប៉ាវ ស៊ី ណា ក៏ មិន គាំទ្រ ចំពោះ គម្រោង ធ្វើ វិសោធនកម្ម នេះ ដែរ ។លោក បាន ស្នើ ទៅ ក្រសួងការងារ ឱ្យ ធ្វើការ ពិចារណា ឡើងវិញ លើ ករណីនេះ ។
លោក បន្ថែម ថា ៖ «ខ្ញុំ គិតថា រាល់ ការ តាក់តែង ច្បាប់ ឬក៏ ធ្វើ វិសោធនកម្ម ច្បាប់ ភាគី ពាក់ព័ន្ធ គួរតែ បង្ហាញ នៅ ចំណុច មិនល្អ ហើយ ធ្វើ ឱ្យ វា ទៅ ល្អ ឬក៏ ចំណុច មិន មានផល ប្រយោជន៍  ឱ្យ វា ទៅជា មានផល ប្រយោជន៍ ដើម្បី រក្សា នូវ អ្វី ដែល ការ លើកកម្ពស់ ដល់ អ្នក ផលិត ជាពិសេស កម្មករ »។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធាន សម្ព័ន្ធ សហជីព ប្រជាធិបតេយ្យ កម្មករ កាត់ដេរ កម្ពុជា  C-CAWDU  លោក គង់ អាទិត្យ ដែល ចូលរួម សិក្ខាសាលា នេះ ដែរ ព្រមាន ថា ប្រសិនបើ រដ្ឋាភិបាល នៅតែ បន្ត ធ្វើ វិសោធនកម្ម ច្បាប់ ការងារ ដោយ កាត់បន្ថយ ប្រាក់ឈ្នួល កម្មករ វេន យប់ និង លុប ការ ឈប់ នៅ ថ្ងៃបន្ទាប់ សម្រាប់ ថ្ងៃឈប់ សម្រាក បុណ្យ ចំ ថ្ងៃអាទិត្យ នឹង ធ្វើ ឱ្យ ប៉ះពាល់ ដល់ ប្រជាប្រិយ ភាព ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បន្ថែម ថា ៖ «សុំ រំឭក ដល់ ថ្នាក់ដឹកនាំ រដ្ឋាភិបាល យើង ដឹង ហើយ ថា រដ្ឋា ភិ បាល កើតឡើង ដោយ គណបក្ស ដែល ជាប់ឆ្នោត  អ៊ីចឹង លើក នេះ ខាត បើសិនជា ហ៊ាន ធ្វើ រឿង នេះ នឹង ខាត »។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្រុម មេដឹកនាំ សហជីព ទាំងនេះ លើកឡើង ប្រហាក់ ប្រហែលគ្នា ថា ដើម្បី ការ វិនិយោគ ឱ្យ កាន់តែ ច្រើន រដ្ឋាភិបាល ត្រូវតែ កែប្រែ ចំណុច ផ្សេង ៗដូចជា បន្ថយថ្លៃ អគ្គិសនី ថ្លៃ ទឹក កាត់បន្ថយ អំពើពុករលួយ និង កាត់បន្ថយ ការិយាធិបតេយ្យ ជាជាង កាត់បន្ថយ ផលប្រយោជន៍ កម្មករ ។

ចំណែក ភាគី តំណាង និយោជក សមាគម រោងចក្រ កាត់ដេរ នៅ កម្ពុជា  (GMAC ) កាលពី ថ្ងៃទី១៥ ខែមករា បាន ចេញ សេច ក្ដី ថ្លែងការណ៍ មួយ គាំទ្រ រដ្ឋាភិបាល ។

ក្នុង សេច ក្ដី ថ្លែងការណ៍ នោះ សមាគម រោងចក្រ កាត់ដេរ នៅ កម្ពុជា បាន លើកឡើង ថា ច្បាប់ ការងារ ដែល មាន អាយុកាល ជាង២ទស វត្សរ៍នេះ គួរ ធ្វើ វិសោធនកម្ម ជាបន្តបន្ទាប់ ដើម្បី កែសម្រួល មាត្រា មួយចំនួន ក្នុង គោលបំណង បង្កើន សមត្ថភាព ផលិតកម្ម និង សក្តា នុ ពល នៃ ភាព ប្រកួតប្រជែង របស់ ប្រទេស លើឆាកអន្តរជាតិ តាមរយៈ ការ បើកចំហរ ឱកាស វិនិយោគ ដែល មាន លក្ខណៈ អំណោយផល ដល់ ឧស្សាហកម្ម មានតម្លៃ ខ្ពស់ ដូចជា ផ្នែក សេវាកម្ម អាកាសចរ និង ដឹកជញ្ជូន និង មន្ទីរពេទ្យ ជាដើម ដើម្បី ជំរុញ ឱ្យ កម្ពុជា ក្លាយជា ប្រទេស មានការ អភិវឌ្ឍ ខ្ពស់ ផ្នែក ឧស្សាហកម្ម និង សេវាកម្ម ។

ប៉ុន្តែ យ៉ាងណា គម្រោង ធ្វើ វិសោធនកម្ម ច្បាប់ ការងារ នេះ មិនទាន់ បាន បញ្ចប់ ឬសម្រេច ថា យ៉ាងណា នោះ ទេ ដោយ រដ្ឋមន្ត្រី ក្រសួងការងារ និង បណ្ដុះ បណ្ដា លវិជ្ជាជីវៈ លោក អ៊ិ ត សំ ហេង  ឱ្យ ដឹង ថា គម្រោង ធ្វើ វិសោធនកម្ម ច្បាប់ នេះ ទើប ពិគ្រោះ សុំ យោបល់ ពី ត្រីភាគី លើកទីមួយ ប៉ុណ្ណោះ ។ លោក ថា ក្រោយ ទទួល យោបល់ ធាតុ ចូលរួម ក្រសួង ការងារ នឹង យក យោបល់ ទាំងនោះ ទៅ ធ្វើការ ពិចារណា ជាមួយ ភាគី ពាក់ ផ្សេងទៀត ដើម្បី រក ចំណុចរួម ៕អត្ថបទ៖ VOD