អាមេរិក បាន ចាប់ បញ្ជូន ពលរដ្ឋដើម កំណើត ខ្មែរ២៥នាក់ ទៀត មក កម្ពុជា នៅ ថ្ងៃពុធ ម្សិលមិញ ក្រោយពី ពួកគេ បាន រស់នៅ
ស្របច្បាប់ នៅ ទីនោះ រាប់ ទសវត្ស រ៍។ នេះ បើ យោង តាម អង្គការ មិន ស្វែងរក ប្រាក់ចំណេញ មួយ ដែល មាន ការិយាល័យ នៅ កម្ពុជា ថ្លែងប្រាប់ កាសែត Washington Monthly ។
អង្គការ គាំពារ ពលរដ្ឋខ្មែរ គ្មាន ទីពឹង លើកឡើង ប្រាប់ កាសែត ដដែល ថា រដ្ឋបាល លោក ដូ ណាល់ ត្រាំ បា នប ណ្ដេ ញពលរដ្ឋ អាមេរិកាំ ងដើមកំណើត ខ្មែរ២៥នាក់ ទៀត មក កម្ពុជា ដោយសារ ពួកគេ បាន ប្រព្រឹត្ត បទល្មើស ដែល ចាត់ ចូល ជា បទឧក្រិដ្ឋ ធ្ងន់ធ្ងរ នៅ លើទឹក ដីស ហរ ដ្ឋ អាមេរិក ។
ស្ថាបនិក អង្គការ នេះ គឺ លោក Bill Herod ឱ្យ ដឹង ថា អ្នក ទាំងនោះ មាន អាយុ ចាប់ពី៣៣ ឆ្នាំទៅ៦០ឆ្នាំ និង បាន មកដល់ ភ្នំពេញ នៅ ថ្ងៃម្សិលមិញ ហើយ ពួកគេ ភាគច្រើន មិនធ្លាប់ ជាន់ ដី កម្ពុជា ម្ដ ងណា ឡើយ ។
លោក Bill Herod បន្ថែម ថា អ្នក ទាំងនោះ សុទ្ធតែ បាន ប្រព្រឹត្ត បទឧក្រិដ្ឋ មួយចំនួន ដែល អាច ឱ្យ រដ្ឋបាល អាមេរិក ដកហូត សិទ្ធិ រស់នៅ អចិន្ត្រៃយ៍ របស់ ពួកគេ និង បញ្ជូន មក ប្រទេស ដើម ស្របតាម ច្បាប់ អនុម័ត ដោយ អតីត ប្រធានាធិបតី អាមេរិក លោក Bill Clinton នៅ ឆ្នាំ១៩៩៦ ។
តាមច្បាប់ អាមេរិក បទឧក្រិដ្ឋ ធ្ងន់ធ្ងរ រាប់បញ្ចូល អំពើ ឃាតកម្ម ការបំពាន ផ្លូវភេទ ការប្រើ អំពើ ហិង្សា និង អំពើ ចោរកម្ម ឬឆក់ ប្លន់ណាមួយ ដែល ត្រូវ ផ្តន្ទា ទោស ចាប់ពី១ឆ្នាំ ឡើង ប៉ុន្តែ មាន ករណី មួយចំនួន មិន ចាត់ ចូលក្នុង បទឧក្រិដ្ឋ នេះនោះ ទេ ។
យោង តាម កំណត់ត្រា អង្គការ ដដែល គិត ចាប់ពី ឆ្នាំ២០០២ អាមេរិក បា នប ណ្ដេ ញពលរដ្ឋដើម កំណើត ខ្មែរ ឱ្យ ត្រឡប់ មក កម្ពុជា ចំនួន៧៤២នាក់ ហើយ រាប់ទាំង ករណី ដំបូង ក្នុង ឆ្នាំ២០២០នេះ ៕អត្ថបទ៖ VOD