អាមេរិក បន្ត ផ្ដល់ ជំនួយ ចំនួន ៧៥០០០ ដុល្លារ ដើម្បី ឱ្យ ថែរក្សា ភស្តុតាង ដែល បាន បន្សល់ទុក ពី សម័យ ខ្មែរក្រហម នៅ សារ មន្ទីរ ទួល ស្លែង ។
ឯកអគ្គ រដ្ឋទូត សហរដ្ឋ អាមេរិក លោក Patrick Murphy និង រដ្ឋ មន្ត្រី ក្រសួងវប្បធម៌ និង វិចិត្រ សិល្បៈ លោកស្រី ភឿង សកុណា នៅ ថ្ងៃនេះ បាន ចុះហត្ថលេខា លើ កិច្ច ព្រមព្រៀង ស្ដីពី ការ អភិរក្ស និង រៀបចំ ឯកសារ កាតាឡុក នៃ សម្លៀកបំពាក់ ជនរងគ្រោះ នៅ មន្ទីរ .ស២១ ដែល មាន ទឹកប្រាក់ ចំនួន ៧៥០០០ ដុល្លារ ។
ឯកអគ្គ រដ្ឋទូត សហរដ្ឋ អាមេរិក លោក Patrick Murphy ថ្លែង ក្នុង ពិធី ចុះហត្ថលេខា ថា នេះ ជាដំណាក់កាល ទីពីរ នៃ គម្រោង អភិរក្ស របស់របរ ដែល សេសសល់ របស់ ជនរងគ្រោះ កាលពី សម័យ ខ្មែរក្រហម ។
លោក បន្ត ថា ក្រៅពី ផ្ដល់ ថវិកា សម្រាប់ រក្សា សម្លៀកបំពាក់ ជនរងគ្រោះ នៅ មន្ទីរ .ស២១ លោក ថា អាមេរិក ក៏បាន ផ្ដល់ ថវិកា សម្រាប់ អភិរក្ស បេតិកភណ្ឌ វប្ប ធម៌ ផ្សេង ៗផង ដែរ ។
រដ្ឋ មន្ត្រី ក្រសួងវប្បធម៌ និង វិចិត្រ សិល្បៈ លោកស្រី ភឿង សកុណា មានប្រសាសន៍ ថា ក្រសួង រំពឹង សហរដ្ឋ អាមេរិក នឹង ផ្ដល់ ជំនួយ លើ គម្រោង ទី៣ បន្ត ទៀត ដើម្បី ឱ្យ ថែរក្សា របស់ បរ បន្សល់ទុក ពី សម័យ ខ្មែរក្រហម ។
កាលពី ឆ្នាំ២០១៧ សហរដ្ឋ អាមេរិក បាន ផ្តល់ មូលនិធិ ចំនួន ៥៥ ៥០០ដុល្លារ ដល់ ក្រសួងវប្បធម៌ និង វិចិត្រ សិល្បៈ សម្រាប់ ការពារ សម្លៀកបំពាក់ របស់ ជនរងគ្រោះ ដែល ជា វត្ថុ តាង នៃ របប ខ្មែរក្រហម នៅ សារមន្ទីរ ឧក្រិដ្ឋ កម្ម ប្រល័យ ពូជសាសន៍ ទួល ស្លែង ឬហៅ មន្ទីរ .ស២១ ៕អត្ថបទ៖ VOD