រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ៣និង៥០នាទីទៀបភ្លឺ ថ្ងៃអង្គារ៍ 8រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ មានករណីអគ្គីភ័យមួយកន្លែងកើតឡើង ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តPriusបើកបុកក្បាលពុះចែកទ្រូងផ្លូវបង្កជាអគ្គិភ័យ ស្ថិតតាមបណ្តោយផ្លូវគីមអ៊ីស៊ុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចំពោះគ្រោះថ្នាក់នេះមានមនុស្សស្លាប់ចំនួន១នាក់ ដែលជាម្ចាស់រថយន្តPrius ឈ្មោះ អេង សៅ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ គ្មាន ឯការខូចខាត បានឆេះរថយន្តPrius អស់ចំនួន 01គ្រឿង (ប្រហែល ៥០គាគរយ) ។

ក្រោយទទួលបានព័ត៌មានទាន់ហេតុការណ៍ភ្លាម រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញទៅពន្លត់ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១រថយន្ត ស្មើនឹង៤ម៉ែត្រគូប ។ អគ្គីភ័យខាងលើបានពន្លត់ចប់នៅម៉ោង ០៤និង២០នាទីទៀបភ្លឺនាថ្ងៃខែឆ្នាំដដែល ដោយមិនបន្តឲ្យឆេះរាលដាលដល់ផ្ទះនៅក្បែជិតខាង ឡើយ៕

 


សូមទស្សនាវីដេអូខាងក្រោម៖