ឥណ្ឌូនេស៊ី៖ តាមប្រភពវីដេអូមួួយដែលត្រូវបានសារព័តមានរបស់ប្រទេសនេះបាននិយាយថា៖  រាល់សមត្ថកិច្ចដែលមិនអាច​សម្រក​ក្បាលពោះ ឬមានទម្ងន់លើសកំណត់ បានត្រូវបានថ្នាក់លើដក​សក្តិ​ចេញ​ដាក់ឲ្យក្លាយជារាស្រ្តវិញ។

 

បើតាម​ទំព័រហ្វេស​ប៊ុកមួយ​បានសរសេរយ៉ាងដូច្នេះថា «មន្ត្រីមានសមត្ថ​កិច្ច​មិនមែនមន្ត្រីជ្រូកទេ នៅ​ប្រទេស ឥណ្ឌូនេស៊ី បើមន្ត្រីណាសំរកក្បាលពោះមិនបាន ត្រូវ​ដក​សក្តិ និងតំណែងឲ្យក្លាយជារាស្ត្រសាមញ្ញ ឬឲ្យទៅលក់គុយទាវនៅផ្សារបាន!!»។

ការដាក់កំហឹតបែបនេះក្នុងបំណងអោយមន្ត្រីទាំងនោះមានសុខភាពល្អ កាយសមប្បទារឹងមាំដើម្បីបំពេញភារកិច្ចផ្សេងៗជូនប្រជាពលរដ្ឋ ដូចយើងដឹងហើយថាអ្នកមានក្បាលពោះធំៗ ភាគច្រើនឆាប់ហត់ និង ឆាប់អស់កំលាំងធ្វើការអ្វីមិនសូវបានយូរ និង រហ័សរហួននោះទេ។

 

យើងងាកមកមើលស្រុកខ្មែរយើងវិញ មន្ត្រីចាប់តាំងពីថ្នាក់ធំដល់ថ្នាក់តូច គឺមានតិចណាស់ដែលមានរាងមាំគ្មានក្បាលពោះ ជាពិសេសក្រុមអង្គរក្ស ក្រុមនាយទាហាន ក្រុមការពារសន្តិសុខផ្សេងៗ ព្រោះពួកគាត់មិនសូវបានទៅហ្វឹកហាត់នោះទេ តែហើយការងាយមិនទាន់គឺជួបជុំគ្នាសុីផឹកហើយ ហើយជួនកាលម៉ោងការងារក៏មានកម្មវិធីជួបជុំផឹកសុីដែរ។

 

 

សូមទស្សនាវីដេអូខាងក្រោម៖