ខេត្តព្រះសីហនុ ជាខេត្តជាប់សមុទ្រធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ និង អន្តរជាតិមកទស្សនា និង លំហែររាប់សិបម៉ឺននាក់ក្នុងមួយឆ្នាំៗ ជាពិសេសក្រុងព្រះសីហនុដែលជា តំបន់ដែលល្បីរន្ទឺរក្នុងសកលលោកដែលមានឆ្នេរស្រស់ស្អាតជាងគេ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ មានការធ្លាក់ភ្ញៀវមកទស្សនាគួរកត់សំគាល់ និង មានការរិះគន់ជាបន្តបន្ទាប់អំពីបញ្ហារសំរាមដ៏លើសលុបក្នុងទីប្រជុំជនទេសចរណ៍ធម្មជាតិមួយនេះ។

 

ជាក់ស្តែង នៅមានការរិះគន់យ៉ាងចាស់ដៃពីមហាជនបន្ទាប់ពីភ្ញៀវទេសចរណ៍បរទេស និង កូនបានថតវីដេអូបង្ហោះឆ្នេរអូឈើទាលដែលពោរពេញដោយសំរាមយ៉ាងក្រាស់ក្រៃនៅនាមាត់ឆ្នេរ។ មហាជនហួសចិត្តយ៉ាងខ្លាំងពេលឃើញវិដេអូមួយនោះ។

ដោយឡែកនៅថ្ងៃទី ២ ខែសីហានេះ នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​ឈ្មោះ So Kanharith ត​ចែកចាយ​រូបភាព និង​វី​ដេ​អូមួយ​ចំនួន ពីបញ្ហាសំរាមរាយប៉ាយ ហូរតាមទឹកបន្ទាប់ពីមានភ្លៀងធ្លាក់ហើយ ដោយបងស្រីបានសរសេរក្នុងគណនេយ្យហ្វេសបុកយ៉ាងដូច្នេះថា ៖ “ឳកំពង់សោមដួងចិត្តខ្ញុំអើយ» មិនមែនចង់បង្ហាញអោយគេថាអោយចិនប៉ុន្មានទេតែវាហួសចិត្តលឺតែគេថាឥឡូវបានឃើញបានយល់” ក្នុងវីដេអូបានបង្ហាញពីទិដ្ឋភាពសំរាមអណ្ដែតតាមដងផ្លូវនានាដែលមើលទៅដូចជាលូសំរាមអញ្ចឹង។

សូមទស្សនាវីដេអូខាងក្រោម៖