ជារឿងមួយគួរឲ្យហួសចិត្ត ដោយមានករណីស្ត្រីម្នាក់មានមុខរបរជាអ្នករកស៊ីក្តាមស្រែ ត្រូវបានអ្នករត់កងបីឥណ្ឌា បោកយកអស់ក្តាមស្រែចំនួន ៣០គីឡូក្រាម ដោយគិតជាទឹកប្រាក់ចំនួន ១៥ម៉ឺនរៀល។ ដោយមានចិត្តអាណិត មេប៉ុស្តិ៍វត្តភ្នំ លោក អ៊ុន សំអាត បានធ្វើការសួរនាំ ព្រមទាំងផ្តលើថវិកាចំនួន ២០ម៉ឺនរៀល សម្រាប់ឲ្យស្ត្រីរងគ្រោះមានទុនទិញក្តាមយកទៅលក់។

ដោយ លោក អ៊ុន សំអាត បានសរសេររៀបរាប់នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “ថ្ងៃនេះខ្ញុំបានជួបបងស្រីម្នាក់រកស៊ីទិញក្តាមស្រែលក់ ត្រូវបានអ្នករត់pastApp បោកយកទៅបាត់ អស់ក្តាមចំនួន30kg គិតជាទឹកប្រាក់ ចំនួន150.000 រៀល។ ហើយគាត់អស់ដើមប្រកបមុខរបរហ្នឹងទៀតហើយ ខ្ញុំក៏បានជូនគាត់ ចំនួន 50$
ដើម្បីអោយគាត់មានដើមទុនរកស៊ីបន្តទៀត”៕

សូមទស្សនាវីដេអូខាងក្រោម៖