កាលពីពេលថ្មីៗនេះ មជ្ឈដ្ឋានមហាជនអ្នកប្រេីប្រាស់បណ្តាញសង្គមជាច្រើនបានមានការរិះគន់ជាខ្លាំងចំពោះកីឡាការិនីបាល់ទាត់មួយរូបក្នុងខេត្តកំពង់ឆ្នាំង ខណៈដែលកីឡាការិនីរូបនេះទទួលបានស្បែកជើងមាសពីសហព័ន្ធបាល់ទាត់នារីកម្ពុជា តែអ្វីដែលហួសចិត្តនោះ ប្រាក់រង្វាន់បានត្រឹមតែ ១០មុឺនរៀលទៅវិញ។
បេីយោងតាមរយៈគណនីហ្វេសប៊ុកផេកឈ្មោះ និយាយដេីមកីឡា បានមានការបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា៖«ប្រាក់រង្វាន់ មួយរយពាន់រៀល សូមចូលរួមអបអរសាទរដល់កីឡាការិនី វឿន សុថាន ជាកីឡាការិនីបាល់ទាត់សមាគមនៃមន្ទីរអប់រំខេត្តកំពង់ឆ្នាំង ដែលបានទទួលស្បែកជើងមាសពីសហព័ន្ធបាល់ទាត់នារីកម្ពុជា»។
ទន្ទឹមនឹងនេះដែរ បងប្រុសម្នាក់ក៏បានមានការលេីកឡេីងថា៖«ពិបាកនឹងថ្លែង ពួកគាត់នេះជាយុវជនសសរជាតិ ហើយ បើអស់លោកមិនសូវយកចិត្តដាក់ វាអាចនឹងខូច។ អស់លោកគ្មានសម្ថភាពធ្វើអោយបានលើសនឹងបន្តិចទេ សូមអស់លោកចុះចេញ អោយគេចេះគិតគូរបានវែងឆ្ងាយសម្រាប់ប្រទេសជាតិគេធ្វើវិញទៅ»។
ក្នុងនោះដែរ ក៏មានការលេីកឡេីងទៀតថា៖«ប្រាក់រង្វាន់ មួយរយពាន់រៀល អានដំបូងមានអារម្មណ៍ថារំភេីបជំនួស ដល់ពេលគិតម្តងទៀត 10មុឺនរៀលសោះ»។ នៅមានការលេីកឡេីងបន្តទៀតថា៖«គ្នាមានកម្លាំងចិត្តណាលេងទៀតបើបានប្រាក់រង្វាន់ច្រើនម្លឹងៗ មួយរយពាន់រៀល អស់និយាយហ្មង»៕