​តិចអត់ស្គាល់គាត់! តារាសម្ដែងល្បី​ និងសិចស៊ី​សម័យដេីម​ លោកយាយ​ សាក់​ ស៊ីស្បោង​ មានវ័យ៨២ឆ្នាំហេីយ

104

ប្រិយមិត្ត​សម័យថ្មី​នេះ​ ​ប្រាកដ​ណាស់​អាច​នឹង​មិន​ស្គាល់​វត្តមាន​តារា​សម្តែង​ក្នុង​សម័យ​សង្គមចាស់ប៉ុន្មាន​ឡើយ​ ​ដែល​កាលណោះ​មាន​តារា​សម្តែង​ប្រុសស្រី​ល្បី​ច្រើន​ដួង​បាន​អង្រួន​ខ្សែ​ចក្ខុ​ ​អារម្មណ៍​មហាជន​ ​ឱ្យ​ជក់ចិត្ត​នឹង​ការ​សម្តែង​របស់​ពួកគាត់​យ៉ាង​ខ្លាំង​ ​ស្របគ្នា​នោះ​វត្តមាន​របស់ពួកគាត់នា​សម័យ​នោះ​បាន​ធ្វើ​ឱ្យ​វិស័យ​ភាពយន្ត​ខ្មែរ​ឡើង​ដល់​ចំណុចកំពូល​ផង​ដែរ​ ​ដោយ​តារា​សម្តែង​ប្រុសស្រី​ទាំងនោះ​មាន​ដូចជា​ ​លោកស្រី​ ​ឌី​សា​វ៉េ​ត​,​ ​ទិត្យ​ ​វិជ្ជ​រ៉ាដា​នី​,​ ​កែវ​ ​មន្ថា​,​ ​សាក់​ ​ស៊ី​ស្បោង​,​ ​សោម​ ​វណ្ណ​សូ​ដា​នី​,​ ​គង់​ ​សំ​អឿន​,​ ​ណុប​ ​ណែម​,​ ​ជា​ ​យុទ្ធ​ថន​,​ ​វណ្ណ​ ​វណ្ណៈ​ ​ជាដើម​ ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណាមិញ​ថ្ងៃនេះ​ ​«​ប្រជាប្រិយ​»​ ​នឹង​លើកយក​វត្តមាន​តារា​សម្តែង​សង្គមចាស់​មួយ​រូប​មក​បង្ហាញ​ ​ដោយ​គាត់​គឺជា​កំពូល​តារា​សម្តែង​សិច​ស៊ី​ ​កាច​ឆ្នាសឆ្នើម​ ​និង​ ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មហាជន​ ​នោះ​គឺ​កំពូល​តារា​សម្តែង​ ​សាក់​ ​ស៊ី​ស្បោង​ ​ដែល​សព្វថ្ងៃ​នេះ​គាត់​មាន​អាយុ​ ​៨២​ ​ឆ្នាំ​​ ​និង​ ​កំពុងរស់នៅ​ប្រទេស​អាល្លឺម៉ង់​ ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ​សាក់​ ​ស៊ី​ស្បោង​ ​កំពូល​តារាសម្តែង​ស្រី​ល្បីឈ្មោះ​មាន​រូប​សម្រស់​សោភា​ ​និង​ ​មាន​ទេពកោសល្យ​សម្ដែង​ភាពយន្ត​ជា​តួ​សិច​ស៊ី​​ ​កាច​ឆ្នាសឆ្នើម​ប្រចាំ​ប្រទេស​កម្ពុជា​ ​តាំងពី​សម័យ​សង្គម​រាស្រ្តនិយម​ ​និង​ ​សម័យ​របប​សាធារណរដ្ឋ​ខ្មែរ​ ​មុន​ឆ្នាំ១៩៧៥​ ​ប៉ុន្តែ​បច្ចុប្បន្ន​ដោយសារ​វ័យចាស់​ ​និង ចាប់តាំងពី​ប្រទេស​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាមកន្លងទៅនោះ លោកស្រី​មិនបាន​ចូលរួម​សម្តែងបន្ត​ទៀត​ឡើយ​ ​​ ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណាមិញ​ ​ក្រោយពី​លាលែង​ពី​វិស័យ​សម្តែង​នោះ​ ​លោកស្រី​ ​សាក់​ ​ស៊ី​ស្បោង​ ​ក៏បាន​ទៅ​រស់នៅ​ក្រៅប្រទេស​ ​និង​ ​យូរ​ៗ​ម្តង​លោកស្រី​បាន​មកលេង​មាតុភូមិ​កំណើត​ ​ហើយ​កាលពី​ឆ្នាំ​ ​២០១៨​ ​កន្លងទៅ​ ​លោកស្រី​ ​សាក់​ ​ស៊ី​ស្បោង​ ​ក៏បាន​បង្ហាញ​វត្ត​ម្តង​ទៀត​ឱ្យ​អ្នកគាំទ្រ​កម្ពុជា​បានឃើញ​តាមរយៈ​ការចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ​គម្រប់​ខួប​ ​៦​ ​ឆ្នាំ​ ​ព្រះ​បរម​រតន​កោដ្ឋ​នៅក្នុង​ព្រះបរមរាជវាំង​ ​កាលពី​ថ្ងៃទី​ ​១៥​ ​ខែតុលា​ ​ឆ្នាំ​កន្លងទៅ​នោះ​ ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​វត្តមាន​របស់​លោកស្រី​ ​សាក់​ ​ស៊ី​ស្បោង​ ​បាន​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​ហើយ​នៅពេល​ឃើញ​គាត់​អ្នកគាំទ្រ​គ្រប់គ្នា​ដែល​បាន​ស្គាល់​គាត់​បាន​នឹក​រឭក​ដល់​ការ​សម្តែង​របស់​គាត់​កាលពី​អតីតកាល​យ៉ាង​ខ្លាំង​ ​។​ ​តទៅ​នេះ​ ​យើង​សូម​រំ​ឭក​ពី​ប្រ​វត្តិ​រូប​សង្ខេប​ខ្លះ​របស់​កំ​ពូ​ឡ​តារា​សម្តែង​ល្បី​ក្នុង​អតីតកាល​រូប​នេះ​ ​ដើម្បី​ឱ្យ​មហាជន​បាន​ចងចាំ​ ​និង​ ​កត់​វត្តមាន​គាត់​ក្នុងចិត្ត​ ​ដែល​មាន​ដូច​ខាងក្រោម​ ​៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោកស្រី​ ​សាក់​ ​ស៊ី​ស្បោង​ ​បាន​កើត​ក្នុង​ឆ្នាំ​ ​១៩៣៦​ ​នៅ​រាជធានី​ភ្នំពេញ​ ​។​ ​លោកស្រី​ក៏​មាន​ជាប់សែស្រឡាយ​ព្រះញាតិវង្ស​ ​នៃ​ព្រះមហាក្សត្រ​ខ្មែរ​ដែរ​ ​និង​ ​មាន​ឪពុក​ជាម​ន្ត្រី​ជាន់ខ្ពស់​ក្នុង​ព្រះបរមរាជវាំង​ ​។​ ​លោកស្រី​ ​សាក់​ ​ស៊ី​ស្បោង​ ​គឺជា​អតីត​សិស្ស​នៅ​សាលា​បឋម​សិក្សា​ហ្វ្​រង់​ស្វ័​របូ​ស្វាត​ ​និង​ ​បាន​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ ​រួច​បន្ត​ចូលរៀន​នៅ​សាលា​ភាសា​បារាំង​ដឺ​កាត​ ​។​ ​កាលនោះ​លោកស្រី​ចេះនិយាយ​ភាសា​បារាំង​យ៉ាង​ស្ទាត់ជំនាញ​ ​ហើយ​ចំណេះដឹង​ផ្នែក​ភាសា​នេះ​បាន​ធ្វើ​ឱ្យ​លោកយាយ​ក្លាយ​ខ្លួន​រហូត​ក្លាយជា​នារី​អាកាសចរណ៍​នៅ​ឆ្នាំ​ ​១៩៦០​ ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អំឡុង​ពេល​កំពុង​បម្រើការ​ងារ​ជានា​រី​អាកាសចរណ៍​នោះ​ ​លោកស្រី​ ​សាក់​ ​ស៊ី​ស្បោង​ ​ត្រូវ​បាន​ផលិតករ​បរទេស​ម្នាក់​ឈ្មោះ​ ​ម៉ា​សេល​កា​ម៉ុល​ ​ចាប់អារម្មណ៍​ ​ដោយ​បានឃើញ​រូប​សម្រស់​ ​និង​ ​កាយវិការ​ដ៏​សមសួន​ពី​ធម្មជាតិ​របស់​លោកស្រី​ ​បន្ទាប់មក​ក៏បាន​ស្នើ​ឱ្យ​លោកស្រី​ចូល​សម្ដែង​ក្នុង​ភាពយន្ត​ខ្នាត​អន្តរជាតិ​របស់​លោក​ ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយសារ​ទឹកចិត្ត​ស្រឡាញ់​វិស័យ​សិល្បៈ​ ​ទើប​ជំរុញ​ឱ្យ​លោកស្រី​សម្រេចចិត្ត​ចូល​សម្ដែង​ជា​តួ​សំខាន់​ក្នុង​រឿង​ដំបូង​ ​«​បក្សី​ឋានសួគ៌​»​ ​ឱ្យ​ផលិតករ​ឈ្មោះ​ ​ម៉ា​សេល​កា​ម៉ុល​ ​។​ ​នេះ​ជា​រឿង​ដំបូង​ដែល​លោកយាយ​សម្ដែង​ ​និង​ ​ត្រូវ​បាន​ដាក់​បញ្ចាំង​ជាច្រើន​ប្រទេស​ ​ទាំង​អឺរ៉ុប​ ​និង​ ​អាស៊ី​ ​ដោយមាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​រឿង​ដំបូង​នេះ​ ​បាន​ស្តែង​ឱ្យ​ឃើញ​ពី​សមត្ថភាព​របស់​លោកស្រី​កាន់តែ​ខ្លាំង​ ​រហូត​មាន​ផលិតករ​ខ្មែរ​ជាច្រើន​ទាក់ទង​ឱ្យទៅ​សម្ដែង​ជាហូរហែ​ ​ហើយ​ភាគ​ច្រើ​តួ​ដែល​លោកស្រី​សម្តែង​នោះ​គឺជា​តួអង្គ​សិច​ស៊ី​ ​និង​ ​កាច​ឆ្នាសឆ្នើម​ ​រហូត​ធ្វើ​ឱ្យ​លោកស្រី​ត្រូវ​បាន​មហាជន​ផ្តល់​ងារ​ជាកំពូល​តារា​សិច​ស៊ី​ ​និង​ ​កាច​ឆ្នាស​ប្រចាំ​វិស័យ​ភាពយន្ត​ខ្មែរ​ ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រៅពី​តួ​សម្តែង​ ​នៅ​ឆ្នាំ​ ​១៩៦៤​ ​លោកស្រី​ ​សាក់​ ​ស៊ី​ស្បោង​ ​ក៏បាន​ចូលរួម​ប្រលង​បវរកញ្ញា​បង្ហាញ​ម៉ូដ​រថយន្ត​ ​ក្នុង​មហោស្រព​ទីក្រុង​កែប​ ​ដោយ​ទទួល​បាន​ពាន​ចំណាត់ថ្នាក់​លេខ​ ​៣​ ​។​ ​បន្ទាប់មក​ទៀត​នៅ​ឆ្នាំ​ ​១៩៦៦​ ​លោកស្រី​ទទួល​បាន​ជោគជ័យ​យ៉ាង​សម្បើម​តាមរយៈ​រឿង​ ​«​វិល​វិញ​ណា​បង​»​ ​របស់​ផលិតកម្ម​តារា​រដ្ឋ​ភាពយន្ត​ ​ហើយ​លោកស្រី​ក៏​ធ្លាប់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​សម្ដែង​ក្នុង​រឿង​ល្បី​របស់​ ​ព្រះ​បរម​រតន​កោដ្ឋ​ ​គឺ​រឿង​ ​«​អប្សា​រា​»​ ​«​រស់​ដោយ​សប្បាយចិត្ត​»​ ​«​ព្រះ​ប្រជា​កុមារ​»​ ​និង​ ​រឿង​ ​«​វាសនា​អកុសល​»​ ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​ឆ្នាំ​ ​១៩៦៩​ ​លោកស្រី​បាន​ទទួល​ពានរង្វាន់​មាស​ ​ជា​តួ​ស្រី​ស្រស់​ស្អាត​ឆើតឆាយ​ ​ពី​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​ ​១​ ​។​ ​ដោយឡែក​ពីឆ្នាំ១៩៦២​ ​ដល់​ ​១៩៧៤​ ​លោកស្រី​បាន​បង្ហាញមុខ​ជា​តួរង​ ​និង​ ​តួ​សំខាន់​ក្នុង​ភាព​យន្ត​ល្បី​ៗ​ជាច្រើន​ ​ជាមួយនឹង​ការ​គ្រង​តំណែង​តួឯក​ក្នុង​រឿង​មួយចំនួន​ទៀត​ដែរ​ដូចជា​ ​«​បក្សី​ចាក​មេឃ​»​ ​និង​ ​«​ផ្លូវបែក​ជា​បី​»​ ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សម្រាប់​ជីវិត​អាពាហ៍​ពី​ពាហ៍​ ​លោកស្រី​ ​សាក់​ ​ស៊ី​ស្បោង​ ​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​អ្នកបើកយន្តហោះ​ ​ក្នុង​ឆ្នាំ​ ​១៩៦៥​ ​និង​ ​មានកូន​ប្រុស​ម្នាក់​ ​នៅ​ឆ្នាំ​ ​១៩៧២​ ​។​ ​ដោយសារតែ​ស្រុកទេស​មាន​សង្គ្រាម​ ​និង​ ​ដើម្បី​គេច​ពី​សង្គ្រាម​នោះ​ ​លោកស្រី​ ​និង​ ​ស្វាមី​ ​បាន​ចាកចេញ​ពី​ប្រទេសកំណើត​ទៅ​រស់នៅ​ប្រទេស​បារាំង​ ​ក្នុង​ឆ្នាំ​ ​១៩៧៤​ ​ប៉ុន្តែ​សព្វថ្ងៃ​លោកស្រី​រស់នៅ​ប្រទេស​អាល្លឺម៉ង់​ ​ក្នុង​វ័យ​ ​៨២​ ​ឆ្នាំ​ ​៕​ ប្រភព៖​ ប្រជាប្រិយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Facebook Comments