ឡានទំនេីប Audi និង​ Highlander​ បេីកលឿនបុកក្មេងស្រីពីរនាក់​ ម្នាក់ដាច់ក្បាល​ និងម្នាក់ទៀតបែកទ្រូងខ្ទេច​ រយៈពេលជាង១០ថ្ងៃហេីយ​ នៅរកជនបង្កមិនទាន់ឃេីញ​ ខណៈកាមេរ៉ាចាប់បានឡានទាំងពីរ(វីដេអូ)

2166

(ភ្នំពេញ)៖ យុវតីចំនួន ២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តទំនើបបើកលឿនដូចហោះបុកពេញទំហឹង ស្របពេលដែលជនរងគ្រោះទាំងពីរនាក់ កំពុងជិះម៉ូតូឌុបគ្នាចេញពីរៀនភាសាអង់គ្លេស ហើយបន្ទាប់ពីបង្កហេតុរួច ជនបង្កបានបើករថយន្តគេចខ្លួន ដើម្បីរំដោះខ្លួនឲ្យរួចផុតពីការទទួលខុសត្រូវ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងតាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិរនេះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះម្នាក់ឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវតីវ័យក្មេងទាំងពីរ ត្រូវបានសង្កេតឃើញថា បានស្លាប់យ៉ាងអណោចអធ័មបំផុត ដោយម្នាក់ស្លាប់ក្នុងសភាពដាច់ក្បាលចេញពីខ្លួន និងម្នាក់ទៀតបែកដើមទ្រូង ខណៈលើដងខ្លួនត្រូវស្រោច ដោយឈាមក្រហមឆ្អៅ។ នេះបើតាមសមត្ថកិច្ចមូលដ្ឋាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតឌុបគ្នាចេញពីរៀនភាសាអង់គ្លេស នៅម៉ោងប្រមាណ ៧ល្ងាច។ លុះមកដល់កន្លែងកើត ហេតុ មានរថយន្តទំនើបមួយគ្រឿងម៉ាក Audi (មិនស្គាល់ស្លាកលេខ) និងរថយន្តមួយគ្រឿងទៀតម៉ាក Highlander (មិនស្គាល់ស្លាកលេខ) ដែលគេកំណត់ថា ជាក្រុមតែមួយ បានបើកលឿនដូចហោះ ដោយបាញ់ភ្លើងហ្វាយ៉ាងខ្លាំង មុនពេលរថយន្តពួកគេបុកយុវតីរងគ្រោះទាំងពីរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ចថែមទាំងបានស្រង់សម្តីប្រជាពលរដ្ឋ រស់នៅក្បែរៗនោះទៀតថា រថយន្តម៉ាក Audi គឺជាអ្នកបើកបុកជនរងគ្រោះទាំងពីរ ខណៈរថយន្តម៉ាក Highlander គឺជាអ្នកបើកកិនបញ្ចប់ ជីវិតជនរងគ្រោះ ដែលបណ្តាលឲ្យសពម្នាក់ដាច់ក្បាល និងសពម្នាក់ទៀតបែកដើមទ្រូងខ្ទាតឈាមពេញផ្លូវ។ ភ្លាមៗនោះ រថយន្តបង្កហេតុបានបើករត់គេច ដើម្បីឲ្យរួចផុតពីការទទួល ខុសត្រូវតាមផ្លូវច្បាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សុធី ដែលជាប្រជាពលរដ្ឋរស់នៅក្បែរនោះ មិនបានឃើញហេតុការណ៍ទេ ប៉ុន្តែបានឃើញរថយន្តរបស់ជនបង្កទាំងពីរគ្រឿង ព្យាយាមបើករត់គេចពីកន្លែងកើតហេតុ។ លោក សុធី បានអះអាងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ខ្លួនបានបើកម៉ូតូដេញរថយន្តបង្កហេតុ រហូតដល់កំពង់ចម្លងកោះដាច់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋរូបនេះ បានទូរស័ព្ទរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យជួយចេញអន្តរាគមន៍ តាមឃាត់រថយន្តជនបង្កហេតុនោះ។ លុះពេលទៅដល់កំពង់ចម្លង រថយន្តបានឡើងសាឡាងជិតដល់ត្រើយម្ខាងទៀតបាត់ទៅហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងនេះក្តី ខ្លួនបានទូរស័ព្ទទៅក្រុមការងារសាឡាង ឲ្យជួយឃាត់រថយន្តនោះទុក ហើយថែមទាំងសំណូមពរឲ្យដាក់របងរាំង មិនឲ្យរថយន្តបង្កហេតុរត់ទៅណាបានឡើយ។ ផ្ទុយទៅវិញ ក្រុមការងារសាឡាង បានបើកដៃឲ្យរថយន្តឡើងច្រាំង និងមិនបានធ្វើតាមការសំណូមពរ របស់លោកសុធីឡើយ។ នេះបើតាមលោក សុធី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ លោក ឌុគ សំអឿន អនុប្រធានភូមិ បានឲ្យដឹងថា បន្ទាប់ពីមានការហៅទូរស័ព្ទពីលោក សុធី ខ្លួនបាននាំប្រជាការពារភូមិ ដើម្បីទៅធ្វើអន្តរាគមន៍តាមឃាត់រថយន្តបង្កហេតុ។ លោកបន្តថា ក្រុមប្រជាការពារភូមិ បានទៅដល់កំពង់ចម្លងកោះដាច់ ប៉ុន្តែមិនទទួលបានផលអ្វីឡើយ ដោយសារខាងក្រុមអ្នកបើកសាឡាង មិនឃាត់រថយន្តបង្កទាំងនោះទុកសោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ជុំ ណាង ដែលជាសមត្ថកិច្ចមូលដ្ឋានកោះដាច់មួយរូប បានឲ្យដឹងបន្ថែមថា ខាងម្ចាស់កំពង់ចម្លងកោះដាច់ ពិតជាមិនបានឃាត់រថយន្តនោះទុកមែន។ សមត្ថកិច្ចរូបនេះ បានអះអាងទៀតថា ខ្លួនបានខិតខំធ្វើការស្រាវជ្រាវករណីនេះដែរ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ លោកបានសុំពិនិត្យមើលកាំមេរ៉ាសុវត្ថិភាព របស់ម្ចាស់កំពង់ចម្លង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ជុំ ណាង បានបន្តថា សមត្ថកិច្ចទទួលបានវីដេអូ ដែលរថយន្តបង្កហេតុបើកឡើងសាឡាង ប៉ុន្តែជាអកុសលមើលមិនច្បាស់ លើស្លាកលេខសោះឡើយ។ នេះជាមូលហេតុ ដែលនាំឲ្យសមត្ថកិច្ចពិបាកក្នុងការស្រាវជ្រាវរឿងក្តីមួយនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ខាងសាច់ញាតិជនរងគ្រោះ បានសួរទៅសមត្ថកិច្ច ជុំ ណាង ថា តើបានមើលកាំមេរ៉ាសុវត្ថិភាពអស់ហើយ ឬនៅ? សមត្ថកិច្ចរូបនេះ បានឆ្លើយថា នៅមិនទាន់បានមើលអស់នៅឡើយទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មក នៅថ្ងៃដដែលនោះ សមត្ថកិច្ច និងសាច់ញាតិជនរងគ្រោះ បានទៅសុំម្ចាស់កំពង់ចម្លង ពិនិត្យមើលកាំមេរ៉ាសុវត្ថិភាព ដែលថតនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។ ម្ចាស់កំពង់ចម្លងប្រាប់ថា វីដេអូដែលថតដោយកាំមេរ៉ាសុវត្ថិភាព បានលុបបាត់ដោយស្វ័យប្រវត្តិរួចហើយ ព្រោះកាំមេរ៉ានេះអាចរក្សាវីដេអូបានត្រឹមតែ ៦ថ្ងៃប៉ុណ្ណោះ។

មានការបង្ហើបប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងផងដែរថា ប្រជាពលរដ្ឋបានដាក់ការសង្ស័យ ទៅលើម្ចាស់កំពង់ចម្លងកោះដាច់ លើមូលហេតុចំនួន២ រួមមាន៖

*ទី១៖ មិនសហការជួយឃាត់រថយន្តបង្កហេតុទុក ទោះបីជាមានការសំណូមពរឲ្យឃាត់ក៏ដោយ
*ទី២៖ ប្រាប់សមត្ថកិច្ចថា វីដេអូរបស់ខ្លួនបានលុបដោយស្វ័យប្រវត្តិ ដោយសារអាចផ្ទុកបានតែ ៦ថ្ងៃប៉ុណ្ណោះ។

គិតមកដល់ពេលនេះ ក្រុមគ្រួសារជនរងគ្រោះ មិនទាន់ទទួលបានតម្រុយយុត្តិធម៌សង្គមអ្វីសោះឡើយ ខណៈករណីនេះស្ទើរតែបិទការស្រាវជ្រាវចោលទៅហើយ។ លើសពីនេះទៅទៀត ឪពុករបស់សព ភ័ណ្ឌ ភីរ៉ាដា គឺលោក ព្រេម សុភ័ណ្ឌ ដែលជានគរបាលចរាចរណ៍ផងនោះ បានវង្វេងស្មារតីនិយាយស្តីលេងដឹងរឿងផងដែរ ព្រោះកូនស្រីជាទីស្រឡាញ់របស់ខ្លួន បានស្លាប់ទាំងវ័យក្មេងបែបនេះ។

តាមរយៈអង្គភាពព័ត៌មាន Fresh News ក្រុមគ្រួសារជនរងគ្រោះ បានអំពាវនាវយ៉ាងទទួចដល់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមមេត្តាជួយអន្តរាគមន៍ និងជួយស្វែងរកយុត្តិធម៌ដល់ពួកគាត់ផង។ ពួកគាត់មិនចង់ឲ្យជនបង្កជាប់ទោសទណ្ឌអ្វីទេ ប៉ុន្តែគ្រាន់តែចង់ឲ្យចេញមកមុខមកទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួនតែប៉ុណ្ណោះ៕ ប្រភព៖​Freshnews

Facebook Comments