អ្នកលេងហ្វេសប៊ូក ​ម្នាក់​ឈ្មោះ Djo Monkiiz បាន​បង្ហោះ​វីដេអូ​មួយ បាន​កំពុង​ទទួល​ការចែករំលែក​តៗ​គ្នា​ជាង 90k និង​ទស្សនា​ជិត 5 លាន​ដង ដែល​បង្ហាញ​ឲ្យ​ឃើញ​បុរស​ចំណាស់ បាន​ដើរ​អូស​ពស់​ក្លែងក្លាយ​មួយ​ក្បាល ចូលក្នុង​ផ្សារ​មួយកន្លែង​នៅក្នុង​ប្រទេស​ថៃ ដើម្បី​លេង​បន្លាច​អ្នកដើរ​ផ្សារ ។

​តាមរយៈ​វីដេអូ​ឃ្លី​ប​នេះ ក្រុមអ្នកលេង​សើច​ទាំងនេះ បានធ្វើ​ឲ្យ​អ្នកដើរ​ក្នុង​ផ្សារ​ ជាពិសេស​ស្រីជាច្រើន​ញាក់សាច់​! ពស់​១​ក្បាល​ចូល​ «លុកលុយ» ក្នុងផ្សារ ​ធ្វើ​ឲ្យស្រីៗ​​លោត​ជើង​ពីរ​ជើង​បី​ហ្មង ម្នាក់ៗ​ភ័យ​លោះ​ព្រលឹង​គ្រប់ៗ​គ្នា​តែម្តង ខណៈ​ពួកគេ​បាន​ដើរ​ឆ្លងកាត់​ពស់ «​ក្លែងក្លាយ​» នេះ ព្រោះ​ពួកគេ​បានគិត​ភ្លាមៗ​ថា​វា​ជា​ពស់​មែនទែន កំពុងតែ​ចូលលុកលុយ​ក្នុង​កណ្តាល​ផ្សារ ៕

សូមទស្សនាវីដេអូខាងក្រោម៖