អុញនុះ! លោក ពេជ្រ ស្រស់​ ថាការបោះបង្គោលព្រំដែនជាមួយវៀតណាម មិនបានធ្វេីឱ្យកម្ពុជាបាត់បង់ដីទេ ហេីយនឹងធ្វើឱ្យវៀតណាមលែងមានឱកាសយកដីកម្ពុជាទៀត

0
570

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងថា ការបោះបង្គោលព្រំដែនជាមួយវៀតណាម មិនធ្វើឲ្យកម្ពុជាបាត់បង់ដីនោះទេ ប៉ុន្តែការបោះបង្គោលនេះ នឹងធ្វើឲ្យវៀតណាមលែងមានឱកាសយកដីកម្ពុជាទៀតហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការថ្លែងរបស់លោក ពេជ្រ ស្រស់ បានធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ បន្ទាប់ពីមានមហាជនមួយចំនួន ដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាល បានបង្ហោះសារកាន់ទុក្ខ ដោយអះអាងថា បានធ្វើឲ្យបាត់បង់ដែនដី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបញ្ជាក់ប្រាប់​ Fresh News យ៉ាងដូច្នេះថា៖ «អ្វីដែលខ្ញុំចង់បញ្ជាក់នោះ គឺថាបើកម្ពុជាត្រូវបាត់បង់ដី ដោយការបោះបង្គោលព្រំដែននេះ គឺវាមិនសមហេតុផលនោះឡើយ ពីព្រោះការដែលយួនព្រមបោះបង្គោលព្រំដែនជាមួយយើង គឺយួនលែងមានឱកាសរំកិលយកដីយើងទៀតហើយ ដោយសារអ្វីៗរក្សាទុកក្នុងប្រព័ន្ធ GPS សម្រាប់ចុចមើលព្រំប្រទល់ ហើយបើកម្ពុជាត្រូវបាត់បង់ទឹកដីមែន គឺកម្ពុជានឹងបាត់បង់នាចន្លោះឆ្នាំ១៩៧៩-១៩៨៧មកម្លេះ មូលហេតុថាកាលនោះមានជំនាញការរបស់យួន នៅអមរដ្ឋបាលនៅក្នុងមូលដ្ឋានពាសពេញផ្ទៃកម្ពុជា»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមលោក ពេជ្រ ស្រស់ អ្នកកាន់ទុក្ខរឿងដែនដី ភាគច្រើនមិនទាន់បានអាន ពីសន្ធិសញ្ញាបំពេញបន្ថែម២០០៥នោះទេ ហើយរឹតតែមិនដឹងបច្ចេកទេស នៃការវាស់វែងបោះបង្គោលព្រំដែនផងដែរ។ លោកចង់ឲ្យមហាជនទាំងនោះ សិក្សាឲ្យបានច្បាស់អំពីសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងបច្ចេកទេស នៃការបោះបង្គោលព្រំដែន ដើម្បីជាមូលដ្ឋានក្នុងការតវ៉ា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «បងប្អូនជនរួមជាតិមានសិទ្ធិប្រតិកម្មរឿងប្រទេសជាតិ ប៉ុន្តែសុំបងប្អូនកុំភ្លេចសិក្សាឲ្យបានច្បាស់នូវអ្វីដែលខ្លួនមិនបានដឹង ហើយកុំជ្រួលច្របល់តាមគ្នាជៀសវាងនាំភាពអន្តរាយដល់ជាតិ។ ក្នុងន័យនេះ គឺរូបខ្ញុំចង់ឲ្យបងប្អូនសិក្សាឲ្យបានច្បាស់អំពីសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងបច្ចេកទេសការបោះបង្គោលព្រំដែន ដើម្បីជាមូលដ្ឋានក្នុងការតវ៉ា»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា «ខ្ញុំជឿជាក់ថាក្នុងចំណោមបងប្អូនកាន់ទុក្ខរឿងដែនដីយ៉ាងសន្ធឹកសន្ធាប់ គឺភាគច្រើនមិនទាន់បានអានពីសន្ធិសញ្ញាបំពេញបន្ថែម២០០៥នោះទេ ហើយរឹតតែមិនដឹងអំពីបច្ចេកទេសការវាស់វែងបោះនូវបង្គោលព្រំដែននោះផងដែរ..។ ការដែលមិនបានដឹងឲ្យច្បាស់គឺ ជាការបើកដៃឲ្យសត្រូវកាន់តែចូលគៀកមកបន្ទាយយើង»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានថ្លែងទៀតថា អ្វីដែលគួរឲ្យខ្លាចបំផុត គឺចុះចាញ់សត្រូវមុនច្បាំង ការបាក់កម្លាំងមិនគ្រោះថ្នាក់ដូចបាក់ស្មារតីនោះទេ។ កូនខ្មែរមួយចំនួនបាក់ស្មារតីដោយសារយួនបំភ័យ បើតាមពិត គឺយួនមិនខ្លាំងដល់ថ្នាក់លេបខ្មែរនោះទេ ប៉ុន្តែគឺខ្មែរខ្លួនឯងមួយចំនួនវិញទេ ដែលបាក់ស្មារតីរហូតដល់ទន់ឆ្អឹង ឲ្យយួនងាយលេបបាន។ ការព្រួយបារម្ភខុសរបៀប គឺជាការបង្ហាញនូវភាពទន់ខ្សោយ ឲ្យសត្រូវដឹងអំពីចំណុចខ្សោយរបស់ខ្លួនឯង ក្រោយមកសត្រូវក៏រៀបផែនការ វាយលុកឲ្យចំចំណុចខ្សោយរបស់យើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់លោក ពេជ្រ ស្រស់ គឺបានស្តាប់និងបានយល់មួយជំហានហើយ ចំពោះសន្ធិសញ្ញាបំពេញបន្ថែមនៅឆ្នាំ២០០៥ ហើយលោកក៏ជួបសួរសំណួរជាមួយនឹងគណៈកម្មការព្រំដែនកម្ពុជាផងដែរដោយ លោក វ៉ា គីមហុង ធានាទាំងបច្ចុប្បន្ន និងក្នុងប្រវត្តិសាស្រ្ត ចំពោះការរៀបចំព្រំដែនកម្ពុជា-វៀតណាមបច្ចុប្បន្ននេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះលោកនឹងចងចាំទុក ហើយនឹងពិនិត្យជាក់ស្តែងនៅថ្ងៃអនាគត ហើយរូបលោកក៏ជាសាក្សីមួយរូបផងដែរ នៅពេលអនាគតជុំវិញការបោះបង្គោល
ព្រំដែនកម្ពុជា-វៀតណាមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«អ្នកមានសិទ្ធិនិយាយ រូបខ្ញុំក៏មានសិទ្ធិនិយាយ ហើយខ្ញុំនិយាយ គឺដើម្បីពង្រឹងស្មារតីរបស់យុវជនកម្ពុជាឲ្យរឹងមាំបន្ថែម ដើម្បីកុំឲ្យរេតាមខ្យល់ងាយនឹងធ្លាក់ក្នុងមនោគមន៍សត្រូវ»។ លោក ពេជ្រ ស្រស់ គូសបញ្ជាក់បន្ថែមទៀត៕ Freshnews ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Facebook Comments