ការសិក្សាស្រាវជ្រាវទៅលើឥទ្ធិពលរបស់លិខិតឆ្លងដែននៃបណ្តាប្រទេសក្នុងពិភពលោកបានឲ្យដឹងថា លិខិតឆ្លងដែនរបស់ប្រទេសជប៉ុន គឺជាលិខិតឆ្លងដែនមានឥទ្ធិពលជាងគេ ។ លិខិតឆ្លងដែនរបស់សិង្ហបូរីក៏មានឥទ្ធិពលស្មើនឹងជប៉ុនផងដែរ ។
លិខិតឆ្លងដែនរបស់ប្រទេសទាំងពីរនេះអាចធ្វើដំណើរទៅកាន់ប្រទេសចំនួន១៩០ប្រទេស នៅលើពិភពលោក ដោយមិនត្រូវការទិដ្ឋាការឡើយ ។
ចំណែកលិខិតឆ្លងដែនរបស់ប្រទេសកម្ពុជាយើងវិញមានឥទ្ធិពលឈរនៅលើលេខរៀងទី៨៨ ដោយអាចធ្វើដំណើរទៅកាន់ប្រទេសចំនួន៥៥ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។
លិខិតឆ្លងដែនប្រទេសចិនមានឥទ្ធិពលលេខរៀងទី៧២ ខណៈដែលលិខិតឆ្លងដែនអាមេរិកឈរលេខរៀងទី៦ ។ លិខិតឆ្លងដែនដែលអន់ជាងគេបំផុត គឺលិខិតឆ្លងដែនប្រទេសអាហ្វហ្គានីស្ថានដោយឈរលេខរៀងទី១០៧ ៕ កោះសន្តិភាព