សម្ដេច ហ៊ុន សែន៖ ល្ងាចនេះ ខ្ញុំនឹងទៅចូលរួមពិធីបុណ្យសមុទ្រនៅខេត្តកំពត។ ពិធីបុណ្យសមុទ្រនេះគឺចាប់ពីថ្ងៃទី ២០ ដល់ ២២ ធ្នូ ឆ្នាំ ២០១៩។
សូមអញ្ជើញបងប្អូនជនរួមជាតិ និងក្មួយៗយុវជនចូលរួមសប្បាយរីករាយជាមួយកម្មវិធីសម្តែងសិល្បៈយប់នេះផង និងទិញទំនិញនៅតាមស្តង់ជាច្រើនដែលបានរៀបចំ នៅទីតាំងប្រារព្ធកម្មវិធី ព្រមទាំងស្នាក់កំសាន្តសប្បាយនៅតំបន់ឆ្នេរសមុទ្រខេត្តកំពត។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានសប្បាយរីករាយក្នុងថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា។