តិចច្រឡំថាតុក្កតា! ស្រីស្អាតម្នាក់ព្រោះចង់បានរូបរាងដូចតុក្កតាសិច បានប្រើពេលវះកាត់ជាង ២០ដង និង ចំណាយលុយអស់រាប់សិបម៉ឺនដុល្លារ

0
2107

ស្ត្រី​ម្នាក់​បាន​ចំណាយ​លុយ​ជាង ២​សែន​ដុល្លា​ ធ្វើការ​វះ​គាត់ ដើម្បី​ឲ្យបាន​មុខមាត់ និង​ដងខ្លួន​ដូច​​តុក្កតា​ស៊ិច (Sex doll)​ ។​

​ស្ត្រី​ញៀន​នឹង​ការវះកាត់​កែសម្ភស្ស​រូប​នោះ​មានឈ្មោះ​ថា Ivana និង​មាន​វ័យ ២៦​ឆ្នាំ​។ នាង​បាន​ចំណាយ​ប្រាក់​ជាង ២១០.០០០​ដុល្លារ ធ្វើការ​វះកាត់​កែ​សម្ភស្ស​។​

​ទោះជា​ធ្លាប់​ឆ្លងកាត់​ការ​វះ​កែ​កាត់​ចំនួន ២០​លើក​ក្តី ស្ត្រី​រូប​នោះ​និយាយថា វា​មិន​ទាន់​គ្រប់គ្រាន់​ ​សម្រាប់​នាង​នោះទេ ហើយ​នាង​ត្រូវការ​ការវះកាត់​ចំនួន​យ៉ាងតិច ៤​ដង​ទៀត​ដើម្បី​ឲ្យបាន​រូបរាង​ ​ដែល​នាង​ត្រូវការ​។​

​ដោយ​ធ្លាប់​ឆ្លងកាត់​ចុង​កាំបិត​ជាច្រើនលើក បច្ចុប្បន្ន​ស្ត្រី​រូបនោះ​មាន​សុដន់​យ៉ាង​ធំ និង​មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​។​

​នាង​និយាយ​ដូច្នេះ​ថា “​ពីមុន ខ្ញុំ​ជា​មនុស្ស​អាក្រក់​។ បុរសៗ​មិន​អើពើ​នឹង​ខ្ញុំ​ទេ ដោយសារ​ខ្ញុំ​មិន​ស្អាត​”​។​

​ប៉ុន្តែ​បច្ចុប្បន្ន ស្ត្រី​មាន​រូបរាង​ដូច​តុក្កតា​ស៊ិច​រូបនោះ មាន Followers ចំនួន ៩៦.០០០​នាក់​នៅលើ​​បណ្តាញ​សង្គម Instagram និង​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងច្រើន​ពី​ណាក់​បុរស់ៗ​។​

Ivana ដែល​ជា​អ្នកជំនាញ​ផាត់មុខ​មកពី​ទីក្រុង​ប៊ែឡាំ​ង​ផង​ដែរ​នោះ បាន​និយាយថា “​មាន​ស្ត្រី​ជាច្រើន​សើច​ដាក់​ខ្ញុំ ហើយ​ពួកគេ​និយាយថា ខ្ញុំ​មើល​ទៅ​ដូច​តុក្កតា​សិច ហើយ​ខ្ញុំ​ក៏​តប​វិញ​ថា ពិតណាស់ ខ្ញុំ​ចង់​មាន​រូបរាង​ដូច​តុក្កតា​ស៊ិច​”៕ សុភ័ក្ត្រ

​ប្រភព​៖ Mirror​

Facebook Comments