នេះ​ជា​ខណៈពេល​ដ៏​រន្ធត់ និង​គួរ​ឲ្យ​អស់សំណើច​មួយ​ផងដែរ ដែល​ក្មេងប្រុស​តូច​ម្នាក់ បាន​លេង​ជាមួយ​សេះ​១​ក្បាល​មួយ​ក្បាល ហើយ​ត្រូវបាន​សេះ​ធាក់​បណ្តាល​ឲ្យ​ឈឺចាប់​យ៉ាងដំណំ បន្ទាប់ពី​ក្មេងប្រុស​នោះបាន​ព្យាយាម​ទៅ​រំខាន​វា​ជាច្រើនលើក ។​

​វីដេអូ​នៃ​ហេតុការណ៍​នេះ បានបង្ហាញ​ឲ្យ​ឃើញ​ក្មេងប្រុស​តូច​ម្នាក់ និង​សេះ​១​ក្បាល កំពុង​ស្ថិតនៅ​លើផ្លូវ​មុខផ្ទះ​មួយកន្លែង នៅក្នុង​ប្រទេស​វៀតណាម ។ តាម​វីដេអូ ឱកាស​លើក​ទី​១ ក្មេងប្រុស​តូច​នោះបាន​គេចផុត​ពី​ការ​ធាក់​របស់​សេះ ។ ប៉ុន្តែ ខណៈពេល​វា​ព្យាយាម​ចូលទៅ​ប៉ះ​វា​ជា​លើក​ទី​២ ក៏ត្រូវ​សេះ​ផាយ​១​ជើង បណ្តាល​ឲ្យ​ខ្ទា​ច​ផ្ទប់​នឹង​ម៉ូតូ​យ៉ាង​សាហាវ ។​

​ភ្លាមនោះ ម្តាយ​របស់​ក្មេងប្រុស​នេះ ត្រូវ​បានឃើញ​រត់ចេញ​ពីក្នុងផ្ទះ​យ៉ាង​លឿន ដើម្បី​ទៅ​ជួយសង្គ្រោះ​កូន​របស់​នាង ៕