ស្ថានីយ៍​ទូរទស្សន៍​រុស្ស៊ី Rossiya 1TV ទើប​បង្ហោះ​ផ្សាយ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព ថត​ជាប់​ខណៈពេល​ដែល​គ្រាប់បែក​នៅ​ហាង​កាហ្វេ ដែល​មេក្លោង តែង​តាំងខ្លួន​ជា​មេដឹកនាំ​សាធារណៈរដ្ឋ Donetsk ទើប​ដើរ​ចូល​ជាមួយ​កង​អង្គរក្ស ។​

​រយ​ន្ត​របស់​មេដឹកនាំ​ក្រុម​ផ្តាច់ខ្លួន Donetsk ទៅដល់​ហាង​កាហ្វេ ។​

​ខ្សែ​វីដេអូ​ទើប​បាន​ប្រកាស​ផ្សាយ​នេះ គឺ​បង្ហាញ​ពី​ការធ្វើឃាត​កើតឡើង​នៅ​ថ្ងៃទី ៣១ ខែ​សីហា នា​ហាង​កាហ្វេ​១​នៅ Donetsk ភាគខាងត្បូង​អ៊ុ​យក្រែន ។​

​ពេល​ក្បួន​រថយន្ត​ទៅដល់​អង្គរក្ស​ម្នាក់​បាន​ស្ទុះ​ចូល​មុន​ទៅ​ពិនិត្យ​សភាពការណ៍​ក្នុង​ហាង​កាហ្វេ ។​

​មួយ​សន្ទុះ​ក្រោយ មេ​ឧទ្ទាម​ផ្តាច់ខ្លួន​រូបនេះ បាន​ដើរ​ចូល​តាម​ច្រកទ្វារ​តូច​មួយ​រួម​នឹង​ក្រុម​អង្គរក្ស ។ ភ្លាមៗ​នោះ​ស្នូរ​ផ្ទុះ​កក្រើក​រញ្ជួយ​មួយ​បាន​កើតឡើង​… ។​

​ខណៈពេល​គ្រាប់បែក​បាន​ផ្ទុះ​ពេល​លោក Zakharchenko ទើប​ដើរ​ចូល​តាម​ច្រក​តូច​មួយ​នៅក្នុង​ហាង ។​

​តាម​អ្នក​ស៊ើបអង្កេត គ្រាប់បែក​នេះ​មាន​កម្លាំង​ប្រហែល ១,៥ Kg TNT ហើយ​មាន​លាយឡំ​នឹង​កម្ទេច​លោ​ហៈ ដាក់​នៅ​លើ​ពិ​ដាន​ដំបូល​ហាង ។ មេ​ឧទ្ទាម​ផ្តាច់ខ្លួន Zakharchenko និង​អង្គរក្ស​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ។​

​​កាលពី​ខែ​កញ្ញា ស្ថាប័ន​ចារកម្ម​រុស្ស៊ី (FSB) បាន​ចោទប្រកាន់​ថា ស្ថាប័ន​ចារកម្ម​អ៊ុ​យក្រែន ជា​អ្នកប្រព្រឹត្ត​សកម្មភាព​ធ្វើឃាត​នេះ ៕