មេ គយ ម្នាក់ ប្រចាំ ក្រុង កំពង់ផែ Dalian ខេត្ត Liaoning របស់ ចិន ត្រូវបាន ចោទប្រកាន់ ពីបទ ស៊ីសំណូក តាមរយៈ ការ ឲ្យ អាជីវករ នារី រួមភេទ ជាមួយ ខ្លួន ជា ថ្នូរ នឹង ការអនុញ្ញាត ឲ្យ ពួកគេ នាំចូល ទំនិញ ពី បរទេស ដោយ មិនចាំបាច់ បង់ពន្ធ គយ ។ នេះ បើ យោងតាម ការផ្សាយ របស់ China Daily កាលពី សប្តាហ៍ មុន ។
មេ គយ ឈ្មោះ Guan Zhaojin អាយុ ៣៧ ឆ្នាំ ត្រូវបាន ភរិយា ខ្លួន ប្តឹងទៅ ការិយាល័យ គយ Dalian Customs ដោយផ្ទាល់ ជាមួយនឹង ភស្តុតាង ឃ្លី ប វីដេអូ ដែល លោក Guan មាន ទំនាក់ទំនង ផ្លូវភេទ ជាមួយ នារី ផ្សេង ជាច្រើន នាក់ ។
វីដេអូ នេះ ត្រូវបាន បន្ត បែកធ្លាយ ពេញ បណ្តាញ សង្គម នៅ ប្រទេស ចិន ជាពិសេស Weibo និង WeChat ។ South China Morning Post តំបន់ កំពង់ផែ Dalian រួមចំណែក នាំ ចំណូល យ៉ាងហោចណាស់ ១០០ លាន ដុល្លារ អាមេរិក ក្នុង ១ ឆ្នាំ ហើយ ការ បែកធ្លាយ រឿងអាស្រូវ ផ្លូវភេទ របស់លោក Guan នាំ ឲ្យ មានការ ស៊ើបអង្កេត ទ្រង់ទ្រាយ ធំ លើ ករណី ពុករលួយ នៅ តំបន់ ផែ មួយ នេះ ។
Daigou សំដៅលើ ភ្នាក់ងារ លក់ទំនិញ ដែល ភាគច្រើន ជា ជនជាតិ រស់នៅ ក្រៅប្រទេស តែងតែ លក់ ផលិតផល ផ្សេងៗ តាម WeChat ទៅ ឲ្យ មិត្ត ខ្លួន និង ភ្ញៀវ ផ្សេងទៀត នៅក្នុង ប្រទេស ចិន ។
ផលិតផល ប្រេន ទាំងនោះ ត្រូវការ បង់ពន្ធ ខ្ពស់ ហេតុដូច្នេះ ហើយ បានជា អាជីវករ នារី មួយចំនួន យល់ព្រម តាម សំណើរ របស់លោក Guan ជា ថ្នូរ នឹង ការមិន បង់ពន្ធ គយ ។
លោក Guan ត្រូវបាន ដកចេញ ពី តួនាទី ហើយ ស្ថិតនៅក្រោម ការស៊ើបអង្កេត បន្ថែម ។ ប៉ុន្តែ ទោះបីជា យ៉ាងណាក៏ដោយ មន្ត្រី គយ រូបនេះ បាន បដិសេធ រាល់ ការចោទប្រកាន់ លើ ខ្លួន ហើយ លោក អះអាងថា នឹង បកស្រាយ រឿងនេះ ឲ្យ ច្បាស់ នៅ តុលាការ ៕ ប្រភព ថ្មីថ្មី
សូមចុចលើLink ខាងក្រោមដើម្បីទស្សនាវីដេអូ៖
www.855.news/videos