អតីតអធិការ ទទួលបន្ទុកកិច្ច ធានា រ៉ាប់រងគុណ ភាព ចំណីអាហារ ប្រឈម នឹងការកាត់ ឲ្យជាប់ទោស ១២ ខែ កាល ពី ថ្ងៃពុធ កន្លងទៅ ពីបទ បង្ខំកូនស្រីធម៌ ឲ្យរួម ភេទជាមួយកម្មករ ជនជាតិ បង់ក្លាដេស។
ស្រ្តីជាប់ចោទវ័យ ៤៥ ឆ្នាំបាន លួង លោម ក្មេងស្រី សិស្ស អនុ វិទ្យាល័យ ៣ នាក់រួចមក ហើយដែល សុទ្ធតែជា អនីតិជន មានវ័យ ១៥ ឆ្នាំ ឲ្យ រួមរ័ក្ស ជាមួយ ជនជាប់ ចោទលោក Md Zahangir Alam អាយុ ៣០ឆ្នាំ សម្រាប់ទឹក ប្រាក់ ២០០$
នៅ ឯសណ្ឋាគារ Jin Dong តំបន់ Geylang កណ្តាល ទីក្រុងនៃ ប្រទេស សិង្ហបុរី។
ស្ត្រីម្នាក់ ជាមេការមិន ត្រូវបានគេ បញ្ចេញឈ្មោះ ត្រូវបាន គេកាត់ឲ្យ ជាប់ទោស ដំណាលគ្នា ៤ខែ និងពិន័យ ជាប្រាក់ បួនពាន់ ដុល្លារពីបទទទួល ក្មេងស្រី ដើម្បី បម្រើពេស្យាចារ។
តុលាការ ក្នុងស្រុក បានឲ្យ ដឹងថា ស្ត្រីជាម្តាយ ជួប ស្រ្តី ជាមេការ ថ្ងៃទី ០៣ កញ្ញា ហើយប្រាប់ថា នាងត្រូវការប្រាក់មួយចំនួន។ ស្រ្តីមេការនោះទទួលហើយប្រាប់ហេតុ ផល ទៅតុលាការ ថា ក្មេងស្រីរួមភេទ ដោយថ្នូរនឹង ទឹកប្រាក់ ដូច្នេះគាត់ អាចជួយពួក នាងៗបាន។
ក្រោយមក គេទាំង ពីរបាននាំក្មេងស្រីទៅជួបនឹងបុរសជាតិបង់ក្លាដេសមានឈ្មោះ Md Zahangir Alam ដើម្បីរួមភេទ ។ នាល្ងាចនោះ ស្ត្រីជាប់ ចោទបាន ឲ្យក្មេង ស្រីស្រាត ខោអស់ រលីង ហើយ ឲ្យបុរស នោះពិនិត្យមើល។ គួបញ្ជាក់ដែថា នៅយប់នោះ ក្មេងស្រី ដ៏ខ្ចីល្វក់ ត្រូវបាន គេរួមរ័ក្ស ដល់ទៅ ៥ ដង ។
បុរសនោះ ត្រូវគេកាត់ ទោស១០ ខែ ពីបទ សមគំនិត រួមភេទ ជាមួយ អនីតិជន ។ ការពិន័យ អតិបរមា សម្រាប់ អ្នករួម ភេទ ជាមួយ អនីតិជន ក្រោម អាយុ១៨ ឆ្នាំ គឺជាប់ គុក ៧ឆ្នាំ តាមស្ថាន ភាពជាក់ ស្តែង នៃបទល្មើស។
តាមរយៈ ទឡ្ហីករណ៍ ដូចបាន លេចជាព័ត៌មាន ខាងលើ ធ្វើឲ្យយើងដឹងច្បាស់ ពីមូលហេតុ ផ្សេងៗនៃ ពេស្យាចារកម្ម។
ក្នុងចំនោម អំពើរទាំងអស់ នោះ ការលក់ កូនស្រី របស់គេ ឬកូនខ្លួន ឯងជាទង្វើរ ដ៏ស្មោគ គ្រោក នឹងផ្ទុយពីច្បាប់ សង្គម។ ការប្រកបរប សុចរឹតតាម សម្មាជីវោ និងទៀងត្រង់ តែងនាំមកនៅក្តីសុខ៕