រតនគិរី ៖ ក្មេងស្រី២នាក់ មិនទាន់ គ្រប់ អាយុ ត្រូវ មន្ត្រីនគរបាល ម្នាក់ លួងលោម យកទៅ ផ្ទះសំណាក់ បានសម្រេច ដោយ សន្យាថា ទិញ ខ្សែក និង ទូរស័ព្ទដៃ ឲ្យ ម្នា ក់មួយ តែ ផ្ទុយទៅវិញ ក្រោយពេល បានសម្រេច ទិញ ទូរស័ព្ទ ឲ្យ ម្នា ក់មួយ ហើយ ដកយក វិញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍ នេះ បាន កើតឡើង កាលពី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ក្មេងស្រី ទាំង២នាក់ ដែល ត្រូវគេ លួងលោម ទៅផ្ទះ សំណាក់ នោះ ១.មានឈ្មោះ ព.ច.ន អាយុ ១៣ឆ្នាំ ជនជាតិ ច្រាយ ២.មានឈ្មោះ ស.ល អាយុ ១២ឆ្នាំ ជនជាតិ ច្រាយ ដូចគ្នា ក្មេងស្រី ទាំងពីរ មាន លំនៅ ភូមិ ឡំ ឃុំ ប៉ក់ ញ៉ៃ ស្រុក អូរ យ៉ា ដាវ ខេត្តរតនគិរី។ ចំណែក មន្ត្រីនគរបាល ដែល លួងលោម ក្មេងស្រី ទាំង ២នាក់ យកទៅ រំលោភ នោះ មានឈ្មោះ មាស សូ ភ័ណ្ណ មាន លំនៅ ភូមិ ឃុំ ជាមួយ ក្មេងស្រី ខាងលើ ជា មន្ត្រីនគរបាល អធិកា រ ស្រុក អូរ យ៉ា ដាវ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម ការ ឲ្យ ដឹង ពី ក្មេងស្រី រងគ្រោះ ទាំង២នាក់ ខាងលើ ថា ជាធម្មតា ពួកនាង តែងតែ ទៅផ្ទះ លោក មាស សូ ភ័ណ្ណ ដែលមាន ផ្ទះ នៅ ជិតគ្នា ជួយ ធ្វើ ការងារ ផ្ទះ ស្ទើរ រៀងរាល់ថ្ងៃ ដោយ ទទួលបាន ប្រាក់ ក្នុង១ខែ៥ម៉ឺនរៀល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ នៅ ថ្ងៃកើតហេតុ នោះ លោក មាស សូ ភ័ណ្ណ បាន លួង លោមនាង ថា ទៅ ខេត្ត(ក្រុង បាន លុង) ជាមួយគ្នា លោក នឹង ទិញ ខ្សែក ឲ្យ ម្នា ក់មួយ ខ្សែ និង ទូរស័ព្ទដៃ ឲ្យ ម្នា ក់មួយ។ រហូតដល់ រសៀល ប្រមាណ ជា ម៉ោង៣ លោក នគរបាល រូបនោះ ក៏ ឈប់ ឡាន ចាំ នៅក្រៅ ភូមិ ហើយ ណាត់ ឲ្យ ក្មេងស្រី ទាំងពីរ ដើរកាត់ ក្រោយ ភូមិ ទៅ ជួបគ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកនាង បាន បន្តថា ក្រោយពី ដឹក នាង ទៅដល់ ក្រុង បាន លុង លោក ភ័ណ្ណ ក៏ នាំ ពួកនាង ចូល ផ្ទះសំណាក់ ក៏ ប៉ ន្តែ នាង មិន ស្គាល់ យីហោ ផ្ទះសំណាក់ នោះទេ។ ពួកនាង បានបញ្ជាក់ ទៀតថា ក្រោយពី រំលោភ បានសម្រេច ទាំង២នាក់ ហើយ លោក មាស សូ ភ័ណ្ណ បាន នាំ នាង ទៅ ផ្សារ ទិញ ទូរស័ព្ទដៃ ឲ្យ ម្នា ក់មួយ លុះ ជិះឡាន ត្រឡប់មកវិញ ដល់ ភូមិ ប៉ក់ តូច ឃុំ ប៉ក់ ញ៉ៃ ស្រុក អូរ យ៉ា ដាវ មិនទាន់ ដល់ ភូមិ ឡំ ផង លោក ភ័ណ្ណ នេះ ទំលាក់ ពួកនាង ចោល ហើយ ដកយក ទូរស័ព្ទ ដែល ទិញ ឲ្យ ម្នាក់ មួយ នោះ យក វិញ ទាំងអស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម ការ ឲ្យ ដឹង ពី ឪពុក ក្មេងស្រី រងគ្រោះ ម្នាក់ បាន រៀបរាប់ថា ដោយ បាត់ កូន ដល់ យប់ មិនឃើញ កូន មក ផ្ទះ ក៏ ផ្អើលឆោឡោ នាំគ្នា ដើរ កកូន ស្រី រហូតដល់ ម៉ោង ១០យប់ ថ្ងៃ ដដែល ទើប រកឃើញ ក្មេងស្រី ទាំង២នាក់ នៅ ភូមិ ប៉ក់ តូច ដែល នៅ ចំងាយ ប្រមាណ ជាជាង ២គីឡូម៉ែត្រ ពី ភូមិ ឡំ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បន្តថា ក្រោយពី បាន សាកសួរ កូនស្រី ដឹង អំពី ដំណើររឿង រួច គាត់ ក៏បាន ដាក់ពាក្យ បណ្ដឹង ទៅ ភូមិ ឃុំ និង ប៉ុស្តិ៍ រដ្ឋបាល ឃុំ ប៉ក់ ធំ ក៏ប៉ុន្តែ សមត្ថកិច្ច មិនបាន ចាប់ខ្លួន ជន ប្រ ព្រិ ទ្ធ ទេ។ ខាង ភូមិ ឃុំ និង ប៉ុស្តិ៍ បាន ឲ្យ ក្រុមគ្រួសារ គាត់ ធ្វើការ សម្របសម្រួល គ្នា ជាមួយ ប្រពន្ធ លោក មាស សូ ភ័ណ្ណ ជា ជនល្មើស ដោយ ពួកគាត់ ទាំង២គ្រួសារ ជា អា ព្យាបាល ក្មេង ទាំងពី ទាមទារ ក្នុង ម្នាក់៦ពាន់ ដុល្លា ស្មើ និង១ម៉ឺន២ពាន់ ដុល្លា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បាន បញ្ជាក់ប្រាប់ អ្នកយកព័ត៌មាន យើង នៅ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នេះ ថា បច្ចុប្បន្ន ពួកគាត់ ទាំងពីរ គ្រួសារ បានទទួល ប្រាក់ សំណង ចំនួន៦ពាន់ ដុល្លា ក្នុង ក្មេងស្រី ម្នាក់ គ្រប់ ចំនួន ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក លោក មាស សូ ភ័ណ្ណ មន្ត្រីនគរបាល អធិកា រ ស្រុក អូរ យ៉ា ដាវ អ្នកសារព័ត៌មាន យើង មិនអាច សុំ ការបំភ្លឺ ណាមួយ បានទេ ដោយ ទូរស័ព្ទ មិន ចូល ជួនកាល ទូរស័ព្ទ ចូល ហើយ ត្រូវគេ បិត មិន ទទួល (០៩៧៧៣៨៣៨២៦) ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ ករណី ខាងលើនេះ លោកស្រី ឧត្ដមសេនីយ៍ត្រី កែវ ដាវី ស្នងការរង ខេត្តរតនគិរី ទទួលបន្ទុក ផ្នែក ជួញដូរ និង ការពារ អ និតិ ជន(យេនឌ័រ) បាន ឲ្យ ដឹងថា ករណី ខាងលើនេះ បើទោះជា មានការ សម្របសម្រួល គ្នា យ៉ាងណាក៏ដោយ ជន ប្រ ព្រឹទ្ធ ខុសច្បាប់ ទៅលើ ក្មេងស្រី ដែល មិន គ្រប់ អាយុ (អ និតិ ជន) ត្រូវតែ មានទោស លោកស្រី នឹង ស្រាវជ្រាវ កសាង សំណុំ រឿងនេះ បញ្ជូនទៅ តុលាការ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ប៉ុន្តែ នៅ ព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នេះ លោកស្រី បាន ឲ្យ ដឹង តាម ទូរស័ព្ទ ថា ករណី លួង រំលោភ លើ ក្មេងស្រី ២នាក់ ខាងលើ បាន បញ្ជូន សំណុំ រៀង ទៅ តុលាការ ហើយ គឺ ផុតពី ដៃ លោកស្រី ហើយ។ ចំណែក តាម ការស្រាវជ្រាវ គឺជា ការភាន់ច្រឡំ ករណី ខាងលើនេះ ឃើញថា មិន ពិត ដូច ការចោទប្រកាន់ ទេ គ្រាន់តែ អាណាព្យាបាល បាន បាត់ កូន ហើយ ធ្វើការ ចោទប្រកាន់ តែប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជា យ៉ាងណា ករណី ខាងលើនេះ ត្រូវបាន មជ្ឈដ្ឋាន ទូទៅ ងឿងឆ្ងល់ ថា ហាក់ដូច ជាមាន អា ដ្ឋ កម្បាំង បន្ទាប់ពី ជនសង្ស័យ បាន បង់ថ្លៃ ខូចខាត ឲ្យ ជនរ ង្គ្រោះ រួចហើយ បែរជា សមត្ថកិច្ច ថា រឿង មិន ពិត ទៅវិញ។ រីឯ អ្នកនាំពាក្យ សាលាដំបូង ខេត្តរតនគិរី អ្នកសារព័ត៌មាន យើង សុំ ការបំភ្លឺ មិនទាន់បាន នៅឡើយ ទេ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (ប្រភព៖ khmerinfo)