លោកអភិបាលអត់លទ្ធភាពគ្រប់គ្រង់សំរាម ខំស្រែកអោយពលរដ្ឋជួយសំអាតទីក្រុង

3081
Spread the love
  • 4.6K
    Shares

បន្ទាប់ពីមានការរិះគន់យ៉ាងចាប់ដៃពីមហាជនរឿងផ្ទុះព័ត៌មានជនបរទេសថតបង្ហោះឆ្នេរសំរាមនៅឆ្នេរអូឈើទាល លោកអភិបាលក្រុងបានខិតខំម្នីម្នា រៀបចំបែងចែកបុគ្គលិកអនាម័យ ចុះដើររើសសំរាម ដែលប្រជាពលរដ្ឋ តែងតែបោះចោល តាមឆ្នេរសមុទ្រ ដងផ្លូវ និងទីសាធារណៈនានានោះ លោកអភិបាលក្រុង ក៏បានលើកឡើង ពីផលវិបាកមួយចំនួន ដែលខ្វះការសហការ ពីប្រជាពលរដ្ឋ និងអ្នកទេសចរផ្ទាល់ផងដែរ។

ផលវិបាកដែលអភិបាលក្រុងព្រះសីហនុ លើកឡើងនោះ គឺការខ្វះកិច្ចសហការ ពីភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋ លើការវេចខ្ចប់ និងការទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ។ ទោះបីជាបុគ្គលិកអនាម័យ ក្រុងដើររើសជាប្រចាំ ក្នុងមួយថ្ងៃ៨ម៉ោង ក៏មិនអាចធ្វើឲ្យបរិស្ថានស្អាតបានដែរ ប្រសិនបើគ្មានកិច្ចសហការ ពីប្រជាពលរដ្ឋ។

អភិបាលក្រុងព្រះសីហនុ នៅថ្ងៃទី៣០ខែកញ្ញានេះ បានលើកពីបង្ហាញផលវិបាករបស់ខ្លួនថា “ផលលំបាក បុគ្គលិកអនាម័យក្រុង មានតែ ៥០នាក់ ដូច្នេះខិតខំសម្អាតយ៉ាងណា ក៏មិនស្អាតដែរ បើគ្មានការចូលរួម ពីប្រជាពលរដ្ឋ រាប់ម៉ឺននាក់នោះ វេចខ្ចប់ និងទុកដាក់សំរាម ឲ្យបានត្រឹមត្រូវនោះ”។

សូមបញ្ជាក់ថា បុគ្គលិកអនាម័យក្រុង ចំនួន ៥០នាក់ ត្រូវបានបែងចែកជា២ក្រុម ដើម្បីដើររើសសំរាម ដែលប្រជាពលរដ្ឋ តែងតែបោះចោលតាមដងផ្លូវ និងទីសាធារណៈនានា ក្នុងក្រុងជាប្រចាំរាល់ថ្ងៃ និងធ្វើការងារដើររើសសំរាម ៨ម៉ោង/ថ្ងៃ។

បុគ្គលិកអនាម័យក្រុង ទាំង ៥០នាក់នេះ បែកចែកជា ២ក្រុម ៖
-ក្រុមទី១ មានចំនួន ១៣នាក់ ដើររើស សំរាមតាមឆ្នេរ ចាប់ពីឆ្នេរមុខសាលាខេត្ត ដល់ឆ្នេរអូរឈើទាល។
-ក្រុមទី២ មាន ៣៧នាក់ បែកចែក ២៧គោលដៅ ដើររើសសំរាម តាមផ្លូវ និងតាមទីសាធារណៈនានា។
ខាងក្រោមនេះ ជាសកម្មភាពបុគ្គលិកអនាម័យ ក្រុងដើររើសសំរាម ដែលប្រជាពលរដ្ឋបោះចោល តាមឆ្នេរសមុទ្រ ដងផ្លូវ និងទីសាធារណៈនានាក្នុងក្រុងព្រះសីហនុ៕

 

Facebook Comments