ភ្នំពេញ៖ អស់ពីផ្ទុះការរិះគន់លើការថតបង្ហោះ រូបភាពស្ថិតក្នុងសម្លៀកបំពាក់ សិចស៊ីស្រើបស្រាល ស្ទើរលេចចេញតំបន់ពិសេសមួយល្វែងលើ អង្គុយញ៉ាំអាហារក្នុងហាងបាយ ជាមួយដៃគូប្រុសលោក G-Devith ដែលជាតារាលោតឆាត្រ កាលពីថ្មីៗនេះ តារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស ក៏រងការរិះគន់ឡើងវិញ បន្ទាប់ពីចេញបទចម្រៀងមានអត្ថន័យដៀមដាម អ្នកគាំទ្រ និងមហាជន។

ការរិះគន់ ពីសំណាក់អ្នកគាំទ្រជាថ្មីនេះ បានកើតឡើងស្របពេលដែលតារាចម្រៀងពូកែ ខាងបញ្ចេញក្បាច់រាំរស់រវើក កញ្ញា ទេព បូព្រឹក្ស បានទម្លាយផ្សព្វផ្សាយ នូវចម្រៀងរ៉េបបទថ្មីរបស់ខ្លួន មានចំណងជើងថា «ខ្ជិលនិយាយ» ដែលតាមរយៈបទនេះ ត្រូវគេចាត់ទុកថា មានអត្ថន័យចង់ផ្លែផ្កាសំដៅលើបុគ្គលមួយចំនួន ដែលតែងរិះគន់គ្រប់សកម្មភាព របស់ខ្លួន។

ជាក់ស្តែងមានម្ចាស់ Account Facebook មួយមានឈ្មោះថា Koun Bross បានសរសេរបង្ហោះភ្ជាប់នឹងការរិះគន់ថា «ខ្ចិលនិយាយ.! លក្ខណៈហួសនិយាយដូចពាក្យចាស់ ឧស្សាហ៍ពោលថា ដើរជាមួយបណ្ឌិតកើតបណ្ឌិត ដើរជាមួយពាលកើតទៅជាពាល។ កាលពីមុនច្រៀងគូជាមួយ សុវណ្ណរាជ ដូចសុភាពរមទម្យ គួឲ្យស្រឡាញ់ដល់ពេលបានចាប់ដៃគូ ជាមួយអាបែកស្លុយនោះ មកមនុស្សមិនចំមនុស្ស»។