ក្មេងស្រីអាយុ ១១ ឆ្នាំ ដែលមានឈ្មោះហៅក្រៅថា Lele ថ្មីៗនេះ ត្រូវបាន ដឹងថានាង មានផ្ទៃ ពោះ បន្ទាប់ ពីគ្រូសារ របស់នាង បាន រកឃើញថា នាង ជាជនរង គ្រោះ នៃ អំពើ រំលោភ ផ្លូវ ភេទមានរយៈយូរ ហើយ ត្រូវបាន រំលោភ ជាញឹក ញាប់ ដោយ មន្រ្តីសន្តិ សុខ សាលា របស់នាង ។
ហេតុការណ៍ ដ៏រន្ធត់ នេះ បានកើត ឡើង នៅពេល Lele ត្រូវបាន នាំ យក ទៅ កាន់ គ្លីនិក ឯកជនមួយ នៅពេលនាង បាន ចាប់ ផ្តើម ត្អូញ ត្អែរ អំពីអាការៈ ពិបាកក្នុងខ្លួន ។ គ្រូពេទ្យបាន បញ្ជាក់ឲ្យដឹងថា ក្មេងស្រីអាយុ ១១ ឆ្នាំ រូបនេះ បានមានផ្ទៃពោះ ៥ ខែ រួចទៅហើយ ។
បន្ទាប់ពីដឹងថា នាងមានផ្ទៃពោះ គ្រួសាររបស់នាង បានចាប់ជជីកសួរ នាង អំពីអ្វីដែលបានកើតឡើង ហើយ នាងគ្រាន់តែបង្ហើបថា «គ្រូ» ជាអ្នកប្រព្រឹត្តមកលើរូបនាង ។ ទោះយ៉ាងណា រឿងរ៉ាវដ៏គួរឲ្យខ្ពើមរអើមនេះ ក្រោយមកត្រូវបានគេបញ្ចេញឲ្យដឹងថា ក្មេងស្រីនេះត្រូវបានរំលោភជាច្រើនលើក ដោយបុគ្គលិក នៃសាលាបឋមសិក្សាលេខ No.2 ស្ថិតក្នុងភូមិ Magutian ដែលមានរយៈពេលប្រហែល ២ ឆ្នាំ មកហើយ ។
យោងតាម បងថ្លៃ ប្រុស របស់ Lele ឈ្មោះ Zhang Jun នោះអំពើរំលោភបំពានផ្លូវនេះ បានចាប់ផ្តើមកើតឡើងដំបូង នៅពេលនាង មានអាយុទើប ៩ ឆ្នាំ និងរៀនថ្នាក់ទី៤ ។
បងថ្លៃរបស់នាងបន្តថា៖ «Lele ធ្លាប់ ទទួលបានចំណាត់ល្អៗ និង មានបុគ្គលិក លក្ខណៈរួសរាយ និងចូលចិត្តបង្កភាពសប្បាយៗជាមួយមិត្តរួមថ្នាក់របស់នាង ។ ប៉ុន្តែ នាងតែងបង្ហាញនូវភាពស្ងៀមស្ងាត់ ក្នុងរយៈពេល ២ ឆ្នាំ កន្លងមកនេះ» ។
នៅថ្ងៃមួយ ខណៈនាងកំពុងស្ថិតនៅកន្លែងលេង (playground) នៅពេលនោះ បុគ្គលិកសាលាម្នាក់ដែលគ្រាន់តែបញ្ជាក់ថាមានឈ្មោះ Liu បានដើរចូលទៅកន្លែងពួកគេ និងបង្គាប់ឲ្យក្មេង២នាក់ដែលលេងជាមួយនាង ចាកចេញ ។
បុរសនោះត្រូវបានគេជឿថាមានអាយុខ្ទង់ ៥០ ឆ្នាំ បន្ទាប់មក បានបន្ត នាំយកនាងដោយបង្ខំ ទៅកាន់បន្ទប់ក្រោមដី, ជាទីកន្លែងដែលគាត់ចាប់រំលោភនាង ។ បុរសរូបនេះបន្ទាប់មក បានគំរាមថា គាត់នឹងសម្លាប់គ្រួសាររបស់នាង ប្រសិនជានាងហ៊ានប្រាប់នរណាម្នាក់អំពីរឿងនេះ ។ ហេតុនេះ ការរំលោភក៏ចេះតែបន្តរហូតដល់ ២ ឆ្នាំ ។
ទោះយ៉ាងណា នៅថ្ងៃមួយ អំពើដ៏ខ្ពើមរអើមរបស់ Liu ត្រូវបានចាប់បាន បន្ទាប់បុរសរូបនេះបាន ព្យាយាម ដេញតាម Lele ខណៈនាងចេញពីសាលារៀន ក្នុង បំណងទៅ រំលោភ នាង ដល់ផ្ទះ ប៉ុន្តែ សំណាង អាក្រក់ នៅពេល
គោះ ទ្វាក៏ ប្រទះនឹង ម្តាយរបស់នាង ហើយ បុរសនេះ យកលេស ថា ចង់ រកខ្ចីសៀវភៅ ។ សកម្មភាព ចម្លែករបស់ Liu ត្រូវបានសង្ស័យ និងឈាន ដល់ការ ចាប់ខ្លួន បន្ទាប់ពី ត្រូវបាន តាម ទាន់ចុង ក្រោយ កំពុង រំលោភ Lele នៅក្នុង អគារបោះបង់ចោលមួយ ។
Liu ត្រូវបាន ចាប់ឃុំខ្លួន ខណៈពួកគេរង់ចាំ លទ្ធផលតេស្ត DNA ដែល ពួកគេទាំងពីរបានធ្វើមុននេះក្នុងខែធ្នូ ៕