ស្ងាត់ៗ ប៊ែលហ្ស៊ិកធ្វើសួនសត្វចំឡងតាមម៉ូតប្រាសាទខ្មែរឡើងល្បី តែខ្មែរអត់ដឹងខ្លួនសោះ

4063
Spread the love
  • 3.9K
    Shares

រូបភាពខាងក្រោមដែលយើងខ្ញុំលើកយកមកបង្ហាញជូននៅពេលនេះ គឺ​ជាសួនសត្វដ៏ធំមួយមានឈ្មោះថា Pairi Daiza ស្ថិតនៅ​ក្នុង​ប្រទេស​ប៊ែលហ្ស៊ិក។ សូនសត្វនេះ ត្រូវបានយកតាមលំនាំរចនាបថ​ប្រាសាទ​បុរាណ​ខ្មែរដ៏ល្បីល្បាញ គឺប្រាសាទអង្គរធំ ឬប្រាសាទបាយ័ន ជា​ពិសេសរូបព្រហ្មមុខបួន​ត្រង់ក្លោងទ្វារ គឺដូចគ្នាទៅនឹងខ្លោងទ្វារច្រកចូលអង្គរ​ធំរបស់ខ្មែរ​យើងមែនទែន។

ប្រាសាទដែលមានរចនាបថខ្មែរមួយនេះ បានកសាង​ឡើងក្នុង​ទឹកដី​ទំហំ​ ១,៨០០ម៉ែត្រការ៉េ ដោយមាន​កំពូល​ប្រាសាទ ដូចក្លោងទ្វារ​ប្រាសាទ​​បាយ័នចំនួនបី មានឈ្មោះថា “ប្រាសាទខ្លា (Temple des Tigres)” ហើយវាក៏​ត្រូវបាន​ចាត់ទុក​ជា ប្រាសាទ​ដែល​មាន​ទំហំ​ធំ​ជាងគេ​នៅក្នុងសួនកម្សាន្តមួយនេះផងដែរ ដោយវាមានកម្ពស់ដល់ទៅ ២៥ម៉ែត្រ។

បើតាមឯកសារមួយបានរៀបរាប់ថា សំណង់ដែល​បានចម្លង​តាម​ប្រាសាទ​របស់ខ្មែរក្នុងសួនសត្វ Pairi Daiza ទាំងអស់នេះ គឺគេបាន​ប្រើប្រាស់​សិល្បករ និងវិចិត្រករ មកពីប្រទេសចិន ឥណ្ឌូនេស៊ី និងថៃ ជាដើម។

Facebook Comments