ការសិក្សាស្រាវជ្រាវថ្មីមួយរបស់គណកម្មាធិការមួយ នៅក្នុងសភាវៀតណាម បានចង្អុលបង្ហាញថា បញ្ហាម្ហូបអាហារ គ្មានសុវត្ថិ ភាព គឺជាមូលហេតុ ចម្បងផ្ទាល់ ដែលបង្ក ឲ្យមានការកើនខ្លាំង នៃជំងឺមហារីក នៅទូទាំងប្រទេសវៀតណាមតែម្តង។ នេះបើតាមការចេញ ផ្សាយ ដោយសារព័ត៌មាន VN Express កាលពីពេលកន្លងទៅ។
របាយការណ៍ ដែលបានសិក្សា ទៅលើសុវត្ថិភាព ម្ហូបអាហារ កាលពីចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៧ ត្រូវបានយក មកចេញផ្សាយ នាពេល ថ្មី ៗ នេះ ឲ្យដឹងថា ការពុលអាហារ ជាង ១,០០០ករណី បានកើតមាន ឡើងនៅក្នុង អំឡុងពេលប្រាំ ឆ្នាំចុងក្រោយ នេះ ហើយមនុស្សចំនួន ២៥,៦០០នាក់ បានចូលសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ ខណៈ១៦៤នាក់ក្នុងចំណោម ពួកគេបាន ស្លាប់។
ម៉្យាង វិញ ទៀត ជា រៀង រាល់ ឆ្នាំ ជំងឺ មហា រីក តែងតែបានឆក់ យកអាយុជីវិត មនុស្សប្រហែល ៧០,០០០នាក់នៅវៀតណាម ខណៈអ្នកជំងឺ ថ្មីៗជាង ២០០,០០០នាក់ ផ្សេង ទៀត ត្រូវបានគេរាយការណ៍ ជាបន្តបន្ទាប់ ហើយមូលហេតុ ចម្បងនៃជំងឺ ដ៏កាចសាហាវនេះ គឺការដែលម្ហូប អាហារគ្មាន សុវត្ថិភាព និង អនាម័យត្រឹមត្រូវ។
របាយការណ៍ ដដែលបានរកឃើញថា ៨.៥ភាគរយ នៃបន្លែក៏ដូចជាផ្លែឈើ ស្រស់ ដែលលក់ កាលពីចន្លោះ ឆ្នាំ២០១១ និង ឆ្នាំ ២០១៧ បាន ប្រើសារធាតុគីមី ពុលលើសកំណត់ ស្របពេលដែល ១៦ភាគរយនៃស្រែចម្ការ ចំនួន ៥៧,៤០០កន្លែង ដែលពាក់ព័ន្ធ ក្នុង កា រ សិក្សា នេះ បាន រំលោភ បំពានច្បាប់ស្តីពីការប្រើប្រាស់ថ្នាំ សម្លាប់សត្វល្អិត និងជីគីមី។
យ៉ាងណាមិញ រដ្ឋមន្រ្តីសុខាភិបាល វៀតណាម បានយល់ស្របថា ការបំពានច្បាប់ ចែងពីសុវត្ថិភាព ម្ហូបអាហារ គួរ តែត្រូវទទួល ទោស កម្រិត ព្រហ្មទណ្ឌ ក៏ប៉ុន្តែការដែល របាយការណ៍ទម្លាក់ កំហុសជំងឺមហារីក ទៅលើបញ្ហា សុវត្តិភាពម្ហូបអាហារ បែបនេះ ដូចជាមិន ត្រឹម ត្រូវ ទាល់ តែ សោះ។
លោកស្រីរដ្ឋ មន្រ្តីបាន បញ្ជាក់ថា ជំងឺមហារីក ក៏កកើតឡើងពីមូលហេតុ សំខាន់មួយចំនួនផ្សេង ទៀតផង ដែរ ហើយ ការ ដែលលើកឡើង តែអំពីម្ហូបអាហារ យ៉ាងដូច្នេះ វានឹងធ្វើឲ្យ មហាជនយល់ខុស ជាក់ជាពុំខាន ឡើយ៕