ចិន៖ វាជារឿងគួរឲ្យភ្ញាក់ផ្អើល ដែលបុរសៗបានលើកគ្នាទាំងហ្វូង សំដៅទៅរកបន្ទប់ សណ្ឋាគារមួយកន្លែង ក្រោយ ពេលស្រីស្អាតម្នាក់បាន សន្យាថា នឹង ផ្តល់ ការ រួ ម ភេ ទ ដោយឥតគិតថ្លៃនៅទីនោះ។ ហេតុការណ៍នេះបានកើតឡើងនៅសណ្ឋាគារ Hilton ស្ថិតនៅទីក្រុង Sanya ប្រទេស ចិន។
នារីដែល បបួល ប្រុស ៗមក រួ ម ភេ ទ ជាមួយរូបនេះ ត្រូវ បាន គេ ស្គាល់ ឈ្មោះថា Ye Mouyi មាន វ័យ ១៩ ឆ្នាំ។ នាវេលាម៉ោង ៨ យប់ថ្ងៃទី ០១ មីនា ស្ថិតនៅ ក្នុងបន្ទប់សណ្ឋាគារមួយ Ye បានសរសេរលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ «នរណាគេ (ចង់បានខ្ញុំ) មករកខ្ញុំមក។ រួ ម ភេ ទ ដោយមិនគិតថ្លៃ…(បន្ទប់) ៦៣១៦»។
ត្រឹមរយៈពេលដ៏ខ្លីប៉ុណ្ណោះ ការបង្ហោះរបស់នាង ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើននៅលើបណ្តាញសង្គម បណ្តាលឲ្យប្រុសៗជាច្រើនពាន់នាក់ លើកគ្នាជាហ្វូង ក្នុងបំណងទទួល បាន ការ រួ ម ភេ ទ។
បុរសម្នាក់ក្នុងចំណោមប្រុសៗទាំងនោះបាននិយាយថា៖ «ខ្ញុំកំពុងសំដៅទៅរកបន្ទប់ ៦៣១៦ ហើយ…(សើច)… ខ្ញុំមកដល់ទីនេះហើយ»។
គេអះអាងថា មានមនុស្សប្រហែល ៣ ០០០ នាក់បានមកដល់សណ្ឋាគារ។
ដោយសារភ្ញៀវនាំគ្នាមកច្រើនពេក ទើបបុគ្គលិកសណ្ឋាគារបានទំនាក់ទំនងទៅកាន់សមត្ថកិច្ច ដើម្បីជួយធ្វើការអន្តរាគមន៍។ ពេលដែលសមត្ថកិច្ចបានមកដល់ នារីឈ្មោះ Ye Mouyi បានចាកចេញពីសណ្ឋាគារបាត់ទៅហើយ។
ទោះជាយ៉ាងណាក្តី មិនយូរប៉ុន្មានទេ នាងត្រូវបានគេប្រទះឃើញនៅព្រលានយន្តហោះ Sanya Phoenix International Airport និងត្រូវ បាន កម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ដោយចោទប្រកាន់ពីបទ ពេ ស្យា ចារ។
Ye Mouyi ត្រូវបានសម្រេចឲ្យជាប់ពន្ធធនាគាររយៈពេល ១៥ថ្ងៃ និងពិន័យជាប្រាក់ ៥០០ យ័ន (៧៩ ដុល្លារអាមេរិក)។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នាងធ្វើបែបនេះគ្រាន់តែចង់បានអ្នកចុច Follow នៅលើបណ្តាញសង្គមប៉ុណ្ណោះ។ ឥឡូវនេះគណនីបណ្តាញសង្គម Weibo របស់នាងក៏ត្រូវបានអាជ្ញាធរបិទចោលផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖