ប៉ូលីសបាន ចុះផ្សាយ រូបភាព នារី រកស៊ី ផ្លូវភេទ ២ នាក់ ដែល ត្រូវបាន ចាប់បាន នៅក្នុង បន្ទប់ សណ្ឋាគារ រួមជាមួយ ស្រោមអនាម័យ យ៉ាងច្រើន ។ នេះ បើ យោងតាម របាយការណ៍ ដែល ត្រូវបាន បញ្ចេញ ដោយ ប៉ូលីស នៅក្នុង ប្រទេស សិង្ហ បុរី ។
កងកម្លាំង ប៉ូលីស សិង្ហ បុរី បាន និយាយថា ពួកគេ បាន បើក ប្រតិបត្តិ ការប្រឆាំង អបាយមុខ ស្ថិតនៅតាម បណ្តោយ ផ្លូវ Middle Road និង Balestier Road កាលពី សប្តាហ៍ មុន នៅពេលនោះ ពួកគេ បាន រកឃើញ ស្ត្រី រកស៊ី ផ្លូវភេទ កំពុង បំរើ ដល់ ភ្ញៀវ នៅក្នុង បន្ទប់ សណ្ឋាគារ ។
ក្នុងអំឡុងពេល ប្រតិបត្តិការ បុរស អាយុ ៤៥ ឆ្នាំ ម្នាក់ និង ស្ត្រី រកស៊ី ផ្លូវភេទ ២ នាក់ អាយុ ២៧ ឆ្នាំ និង ៣០ ឆ្នាំ ដែល ពុំ ត្រូវ បានកំណត់ អត្តសញ្ញាណ ត្រូវបាន ចាប់ខ្លួន ក្នុងករណី ពាក់ព័ន្ធ សង្ស័យ ក្នុង សកម្មភាព រកស៊ី ផ្លូវភេទ ។
ការស៊ើបអង្កេត បឋម បាន បញ្ចេញ ថា ស្ត្រី ទាំងនោះ បាន ផ្សព្វផ្សាយ សេវា ផ្លូវភេទ របស់ ពួកគេ នៅលើ គេហ ទ័ ព័រ ជាច្រើន និង កំពុង រកស៊ី នៅតាម សណ្ឋាគារ ស្ថិតនៅតាម បណ្តោយ ផ្លូវ Middle Road និង Balestier Road ។
បុរស ម្នាក់ ត្រូវបាន គេ ជឿថា អ្នកគ្រប់គ្រង ប្រាក់ចំណូល ដែល បានមកពី សេវា ផ្លូវភេទ របស់ នារី ទាំងនោះ ។
ស្ថិតក្រោម ច្បាប់ នារី មនុស្ស ណា ម្នាក់ ដែល ស្ថិតនៅក្នុង ផ្នែក ពី ការទទួលបាន ប្រាក់ចំណេញ ពីមុខ របរផ្លូវភេទ ពី មនុស្ស ដទៃ នោះ នឹង
ប្រឈមមុខ ជាប់ពន្ធនាគារ ៥ ឆ្នាំ និង ផាកពិន័យ រហូតដល់ ១០,០០០ ដុល្លារ អាមេរិក ។ ប៉ូលីស ជឿថា នារី ទាំងពីរ បាន បំរើ សេវាកម្ម ផ្លូវភេទ ដល់ បុរសៗ រាប់សិប នាក់ ក្នុង ១ ថ្ងៃៗ ៕