តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្រី​ស្អាត​ដែល​ជា​កសិករ​នៅ​ប្រទេស​ចិន​ម្នាក់ បាន​ធ្វើ​ឲ្យ​រន្ទឺ​បណ្តាញ​សង្គម តាម​រយៈ​ភាព​ច្នៃប្រឌិត​ដ៏​ប៉ិនប្រសព្វ​របស់​នាង ។ នាង​បាន​យក​បាវ​ស៊ីម៉ងត៍​ចំនួន​៤០ ដែល​សល់​ពី​សង់ផ្ទះ​មក​ធ្វើ​ជា​រ៉ូ​បរៀប​អាពាហ៍ពិពាហ៍ ។

ស្រី​ស្អាត​វ័យ​២៨​ឆ្នាំ Lili Tan មិន​ដែល​ធ្លាប់​រៀន​ថ្នាក់​ឌី​ហ្សា​ញ​នោះ​ទេ ។ តែ​នាង​បាន​ចំណាយពេល​ជា​ច្រើន​ទៅ​លើ​ការ​គិត​ច្នៃប្រឌិត​ទៅ​លើ​បង្កើត​របស់របរ​ប្រើប្រាស់​ខ្លះ និង​សម្លៀក​បំពាក់​មួយ​ចំនួន ដើម្បី​ចិញ្ចឹមជីវិត ។ ការងារ​នេះ​មិន​ត្រឹមតែ​អាច​ផ្តល់​លុយ​ឲ្យ​នាង​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​នាង​មិន​ឲ្យ​អផ្សុក​ពេល​អត់​អី​ធ្វើ ដោយសារ​មេឃ​ភ្លៀង​ថែម​ទៀត ។ នាង​មិន​អាច​ទៅ​ធ្វើស្រែ​បាន​ទេ ពេល​មេឃ​ភ្លៀង ។ នាង​បាន​យក​បាវ​ស៊ី​ម៉ត៍​ដែល​ជា​សំរាម​មក​ធ្វើ​ជា​រ៉ូ​បរៀប​ការ ហើយ​បង្ហោះ​ទៅ​លើ​បណ្តាញ​សង្គម ។ គ្រាន់តែ​ភ្លាម​នោះ​មាន​អ្នក​ចុច​មើល​ដល់​ទៅ​រាប់​លាន​ដង ។

នាង​បាន​និយាយ​ប្រាប់ Pear Video ថា​៖ «​ខ្ញុំ​មិន​បាន​រំពឹង​ថា នឹង​មាន​អ្នកឆ្លើយ​តប​ច្រើន​បែប​នេះ​ទេ ។ វា​ពិតជា​រឿង​ដ៏​ល្អ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​»​។ Tan បាន​បន្ត​និយាយ​លក្ខណៈ​លេងសើច​ថា​៖«​ប្រហែលជា​អាច​បាន Like ច្រើន​ជាង​នេះ ប្រសិនបើ​ខ្ញុំ​ស្អាត​ជា​ឥឡូវ »​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រ៉ូ​បរៀប​ការ​នោះ​មិនមែន​ប្រើ​សម្រាប់ Tan រៀប​ការ​នោះ​ទេ ព្រោះ​នាង​មាន​ប្តី​រួច​ទៅ​ហើយ ដែល​បាន​រៀប​ការ​តាំងពី​ឆ្នាំ​២០១២ ហើយ​ពេល​នេះ​បានកូន​ប្រុស​ម្នាក់​ហើយ ៕

សូមទស្សនាវីដេអូខាងក្រោម៖