ដោយសារកក្តារធម្មជាតិ អាហារមានអរម៉ូនខ្ពស់ និង ដោយសារ កត្ដារការជ្រៀតចូលពីវប្បធម៌បរទេសធ្វើអោយសង្គមគូរស្នេហ៍មានការផ្លាស់ប្ដូរជាខ្លាំង ដូចជាបុរស់ស្រឡាញ់បុរស គូរស្ត្រីស្រឡាញ់ស្ត្រីដូចគ្នាជាដើម។ មួយរយៈមុនមានការកក្រើកជាខ្លាំងបុរសរៀបការជាមួយបុរសដោយបើកចំហរ និង បានអញ្ជើញភ្ញៀវចូលរួមយ៉ាងគគ្រឹកគគ្រែង ហើយថ្មីនេះ មានគូរការភ្ញាក់ផ្អើលមួយទៀតហើយដោយគូស្នេហ៍​ជា​ស្រី​ស្អាត​ដូចគ្នា​១​គូ ​បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រុសៗ​មួយចំនួន មានការ​សោកស្តាយ​មិន​ស្ទើរ​ផងដែរ។ គូរស្នេហ៍នារី សម្រេចចិត្ត​ជ្រើស​យក​គូ​អនាគត​ខុសពី​ស្ត្រី​ដទៃ​បែបនេះ​សោះ ពោលគឺ​ពួកគេ​ទើបតែ​បាន​ភ្ជាប់ពាក្យ​នឹង​គ្នា​យ៉ាង​គគ្រឹកគគ្រេង ក្រោម​ការ​ទិដ្ឋភាព​ដឹងឮ​ពី​ឪពុកម្តាយ​ទាំងសងខាង និង​ការចូលរួម​ពី​បណ្តាល​បងប្អូន មិត្តភក្តិ​ជិតស្និទ្ធ​ជាច្រើន ។​

តាមរយៈ​ការ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Sok Saravdy បាន​ផុស​រូបភាពយ៉ាងច្រើន​ពី​ទិដ្ឋភាព​នៃ​ពិធី​ភ្ជាប់ពាក្យនាក់ស្រឡាញ់ភេទដូចគ្នាដែលមាន​ឈ្មោះ ជូ ភិ​ច្ច​រា និង ពេ​ជ ស្រី​ណុ​ច ដោយ​អម​នឹង​សំណេរ​ថា​៖ «នេះហើយជាសុភមង្គលរបស់ពួកយើងទាំងពីរ គឺមិនខ្វល់និងអ្នកដទៃគិតអ្វីនោះទេ សំខាន់ពួកយើងរកសេចក្ដីសុខឲ្យខ្លួនឯងឃើញ ។