ប្តីចោលម្សៀតលែងលះគ្នាហើយ សុំត្រូវរ៉ូវគ្នាវិញ តែប្រពន្ធមិនព្រមស្រាប់តែយករូបស្រាត និង សកម្មភាពរោលរាលរបស់ ប្រពន្ធបង្ហោះពេញហ្វេសប៊ុក

1788
រូបភាពនិងអត្ថបទទាក់ទង
Loading...
Spread the love

ខេត្តបាត់ដំបង ៖ មានហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយ បានកើតឡើងលើប្តីប្រពន្ធ១គូរ កាលពីពេលកន្លងទៅនេះ នៅក្នុងខេត្តបាត់ដំបង ដោយបុរសជាប្តី ក្រោយពីសុំចែកផ្លូវគ្នាជាមួយប្រពន្ធ ហើយមកសុំប្រពន្ធត្រូវរ៉ូវគ្នាវិញ តែនាងមិនព្រម ស្រាប់តែបុរសជាប្តី បានយករូបថតប្រពន្ធ ទៅកាត់តដាក់រូប អាសអាភាសអាក្រាតកាយ ហើយបង្ហោះផ្អើលពេញបណ្តាញសង្គម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្តីប្រពន្ធ១គូរនេះ បានរួមរស់ជាមួយគ្នា បានកូនប្រុស៣នាក់ តែដោយសារតែការរស់នៅ ឈ្លោះគ្នាជាញឹកញាប់គ្មានលស់ថ្ងៃ ក៏សម្រេចចិត្តចែកផ្លូវគ្នា តែមិនបានលែងលះគ្នាដាច់ស្រេចនៅឡើយទេ។ បុរសជាប្តីបានព្យាយាមមកសុំត្រូវរ៉ូវគ្នាវិញ តែប្រពន្ធមិនព្រម ក៏មានចិត្តខឹងកាន់តែខ្លាំង ហើយតាមរករឿងចងពៀជាមួយប្រពន្ធ ហើយចុងក្រោយបានធ្វើឲ្យនាងខ្មាសគេ ដោយយករូបប្រពន្ធ ទៅកាត់ក្បាល តដាក់រូបអាក្រាត ហើយបង្ហោះចែកពេញបណ្តាញសង្គម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រពន្ធដែលរងគ្រោះ ដោយសារប្តីធ្វើបាបនោះ មានឈ្មោះ ចាន់នី អាយុ៣៤ឆ្នាំ រស់នៅភូមិពោយយ៉ង់ ឃុំតាពូង ស្រុកថ្មគោល ហើយមានគណនីហ្វេសប៊ូកឈ្មោះ ចាន់នី ថាណះវិន ។ ហើយបើតាមការរៀបរាប់ ពីស្ត្រីជាប្រពន្ធរងគ្រោះ បានឲ្យដឹងថា នាងនិងប្តីបានចែកផ្លូវគ្នា ជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនទាន់បានលែងលះគ្នា ដាច់ស្រឡះនៅឡើយទេ ដោយគ្រាន់តែរស់នៅផ្សេងគ្នាប៉ុណ្ណោះ ដោយប្តីបានយកកូនទាំង៣នាក់ ទៅរស់នៅជាមួយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែនឹករលឹកកូនខ្លាំងពេក ថ្មីៗនេះនាងក៏បានសុំប្តី ដើម្បីជួបកូនៗ ដែលរស់នៅក្នុងខេត្តសៀមរាប ស្រុកពួក ដើម្បីយកពួកគេទៅចូលរួម ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ របស់ប្អូនប្រុសបង្កើតរបស់ខ្លួន ទាំងអស់គ្នា ហើយពេលនោះ ប្តីរបស់នាងបានយកលេស ឲ្យនាងជាម្តាយទៅផ្ទះរបស់គាត់ ដើម្បីធ្វើពាក្យលែងលះគ្នា ឲ្យបានស្របច្បាប់ ប៉ុន្តែក្នុងពេលជួបគ្នានោះ ស្រាប់តែប្តីរបស់នាង មកនិយាយផ្អែមល្ហែម សុំត្រូវរ៉ូវរួមរស់ជាមួយគ្នាវិញ តែនាងក៏បានប្រាប់ថា ត្រូវការពេលវេលា គិតឲ្យបានច្បាស់លាស់សិន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីថ្ងៃនោះមក ប្តីរបស់នាងក៏បាន Add Friend ដើម្បីសុំលេងហ្វេសប៊ូកជាមួយនាង ហើយយកលេសព្រោះចង់ឃើញ រូបថតរបស់កូនដែលថត ក្នុងពេលចូលរួមក្នុងពិធីមង្គលការ កាលពីថ្ងៃមុន ចំណែកនាង ក៏មិនបានប្រកែកអ្វីនោះដែរ គ្រាន់តែសុំធ្វើជាមិត្តនៅក្នុងហ្វេសប៊ូកនោះ ហើយនាងក៏ Add ប្តីចូលក្នុងគណនីហ្វេសប៊ូកឈ្មោះ ចាន់នី ថាណះ វិន ដោយគណនីនេះ នាងបានលេងជាង៣ឆ្នាំមកហើយ ហើយមានមិត្តភក្តិនៅក្នុងនេះ ជាង២ពាន់នាក់ ដោយមិនដែលមានបញ្ហាអ្វីនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែនៅថ្ងៃកើតហេតុ ១១ មករា វេលាម៉ោង៨យប់ ពេលដែលនាងកំពុងតែ រវល់នៅក្នុងពិធីអាពាហ៍ពិពាហ៍ប្អូនប្រុសរបស់នាង ស្រាប់តែមានមិត្តភក្តិបានទូរស័ព្ទ ចូលមកសួរនាំពីបញ្ហា ឃើញរូបថតរបស់នាង បង្ហោះនៅលើហ្វេសប៊ូក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារូបអាសអាភាស ហើយមិត្តភក្តិក៏សង្ស័យថា វាជារូបកាត់.ត ក្នុងគោលបំណងបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់នាង ហើយក៏មានពាក្យសម្តីជាសារ គម្រាមមកនាងថា បើមិនចង់ឲ្យរូបទាំងនេះត្រូវគេបង្ហោះទេ នាងត្រូវទទួលធ្វើរឿងសម្រាប់រូបគេ ចំនួន១រឿង បើពុំនោះទេ វានឹងមានរឿងវែងឆ្ងាយតទៅទៀត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុដូចនេះហើយ ទើបបានជានាងបង្ហោះ សុំធ្វើការបកស្រាយបំភ្លឺ ដល់បងប្អូន មិត្តភក្តិក្នុងបណ្តាញសង្គមហ្វេសប៊ូក ទាំងអស់កុំមានការភ័ណ្ឌច្រឡំថា រូបទាំងនោះជារូបរបស់នាងអី ព្រោះរូបទាំងនោះជារូបធម្មតាទេ តែគេយកទៅកាត់.ត ហើយនាងក៏បានថតជាវីដេអូ បកស្រាយបំភ្លឺផងដែរ សូមអរគុណ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Facebook Comments