លោកជំទាវ​ ហ៊ុន​ ស៊ីណាត​ ហួសចិត្តរឿងសម្ថកិច្ច​ និងរដ្ឋបាលព្រៃឈេីដែលចុះចាប់ឈេីដែលគ្រាន់តែព្រះសង្ឃកាប់ក្នុងវត្ដដេីម្បីធ្វេីកុដិ​ និងរោងបាយ

58
រូបភាពនិងអត្ថបទទាក់ទង
Loading...
Spread the love

ភ្នំពេញ៖ លោក ស្រី ហ៊ុន ស៊ីណាតប្អូនស្រីបុរសខ្លាំងនៃកម្ពុជា សម្តេចតេជោសែន នាយករដ្ឋមន្ត្រី បាន សសេរសារសម្តែងការហួសចិត្តចំពោះសកម្មភាព កម្លាំងការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត បានសហការជាមួយ ជំនាញរដ្ឋបាលព្រៃឈើ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុះទៅចាប់ឈើព្រះសង្ឈទាំងកណ្តាលយប់នៅក្នុងវត្ត ដែលជាឈើ ដុះនៅក្នុង វត្តហើយព្រះសង្ឈកាប់ ជ្រែក យកទៅកសាង កុដិ និងរោងបាយ ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ ប្រមូលយកឈើ ទៅកាន់ស្នាក់ការអស់ គ្មានទុកឲ្យលោកកសាងឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសសេររបស់លោកស្រី បានធ្វើឡើងក្រោយពី កម្លាំងការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត បានសហការជាមួយ ជំនាញរដ្ឋបាលព្រៃឈើ លើកគ្នា ទៅកាន់វត្តប្រាសាទអធ្វា ដើម្បីចុះបង្ក្រាបនិងរឹបអូស ឈើរបស់ព្រះសង្ឃ គ្មានសល់១ចំរៀកណាឡើយ ក្រោយពីព្រះសង្ឃ គង់នៅវត្តនេះបានឲ្យគេ អាររលំ និងច្រៀក ដើម្បីយកឈើមកកសាងកុដិ និងរោងបាយ កាលពីវេលាម៉ោង២២ និង៣០នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីមានការចុះបង្ក្រាបប្រមូលយកឈើរបស់ ព្រះសង្ឈគ្មានសល់មួយសន្លឹក មហាជនអ្នកលេងបណ្តាញសង្គមហ្វេកបុក បាននាំគ្នារិះគន់ទៅនិងសកម្មភាពរបស់ រដ្ឋបាលព្រៃឈើខេត្តសៀមរាប ផ្អើលបណ្តាញសង្គមសូម្បីតែប្អូនស្រី សម្តេចនាយករដ្ឋមន្ត្រី ក៏ទ្រាំមិនបាន ក៏សសេររិះគន់ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសំណេររបស់លោកស្រីបាន សសេរបញ្ជាក់ថា«សង្ឃឹមថាក្រុមកាងារជំនាញមេត្តាគ្រាន់តែអញ្ជើញណែនាំដល់ព្រះសង្ឃហើយផ្តល់ជូនឈើបន្ថែមមកទៀតដើម្បីបន្តការសាងសង់ទីអារាមអោយឆាប់រួចបានល្អផងឈើដែលចាប់កន្លងមកនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងទៀតសូមផ្ដាំទៅអស់លោកថាអាចលើកលេងព្រះសង្ឃបានទេពីព្រោះឈើរបស់វត្ត ឬពួកអស់លោកដុតឲ្យខ្លោចរោចឲ្យឆៅទេមើលទៅ »។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកថា កាលពីវេលាម៉ោង២២ និង៣០នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត បានសហការជាមួយ ជំនាញរដ្ឋបាលព្រៃឈើ បានលើកគ្នាចុះទៅ ទៅកាន់វត្តប្រាសាទអធ្វា ទាំយប់ ដើម្បីចុះបង្ក្រាបនិងរឹបអូស ឈើរបស់ព្រះសង្ឃ ដែលបានពឹងពាក់ ឲ្យគេ អាររលំ និងច្រៀក ដើម្បីយកឈើមកកសាងកុដិ និងរោងបាយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាឪកាសនោះ ព្រះសង្ឃព្រះនាម ភ្លឿន រ័ត្ន ព្រះគ្រូសូត្រស្តាំបានបំភ្លឺថា ការកាប់រំលំដើមឈើ បានប្រព្រឹត្តដោយព្រះសង្ឃពិតមែនតែមិនមែនយកទៅជួញដូរនោះទេគឺដើម្បីយកឈើមកកសាងកុដិ និងរោងដាំបាយសម្រាប់ប្រើប្រាស់ក្នុងវត្តតែប៉ណ្ណោះ មិនបាន យកមកធ្វើអាជីវកម្ម ដូចការចុះផ្សាយ ក្នុងបណ្តាញសង្គម Facebook នោះទេហើយដើមឈើនេះ កាប់បានរយៈពេល ១សប្តាហ៍មកហើយ រួមទាំងឈើមូល១ដើមនោះផងថានឹងច្រៀកទុកធ្វើសំណង់កុដិ១ខ្នងនិងរោងបាយ មិនគួណាមានផ្សព្វផ្សាយបង្កាច់បង្ខូចព្រះសង្ឃតាមហ្វេសប៊ុករហូតដល់មានសមត្ថកិច្ចចុះមករឹមអូសយកឈើអស់ខានបានធ្វើកុដិ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ព្រះតេជគុណបានសំណូមពរដល់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បើមិនឲ្យលោកយកឈើកសាងកុដិក្នុងវត្តទេសូមជួយជាសម្ភារៈគ្រឿងសំណង់វិញមកគឺសង់កុដិថ្មវិញម្ដង តែលុះត្រា តែមានការជួយជ្រោមជ្រែងពីពុទ្ធបរិស័ទទើបបានបើមិនអីចឹងទេព្រះសង្ឃគ្មានលទ្ធភាពកសាងឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថា ការកាប់ពុះច្រៀកឈើនេះ ពុំបានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធឡើយ ប៉ុន្តែលោកបានក៏ជម្រាបជូនព្រះសង្ឃ និគណៈកម្មការវត្តថា នៅពេលកាប់រំលំដើមឈើ នាពេលក្រោយៗទៀតត្រូវ ដាក់ពាក្យស្នើសុំទៅអង្គភាពពាក់ព័ន្ធ ឲ្យបានត្រឹមត្រូវជាមុនសិន។ ជាមួយគ្នានេះក៏បានធ្វើកំណត់ហេតុដកហូតម៉ាស៊ីនត្រង់ស៊ីន័រមួយគ្រឿង យកទៅរក្សាទុកបណ្តោះអាសន្នផងដែរ៕ PNASIA ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Facebook Comments