កណ្តាល​ ៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ កម្លាំងចម្រុះ​កំពុង​ចុះ​ឡោមព័ទ្ធ ទីតាំង​ជួសជុល និង​កាត់ត​កែច្នៃ​រថយន្ត​ខុសច្បាប់ នៅក្នុង​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​។ សមត្ថកិច្ច​នគរបាល ធ្វើការ​ឡោម​ព័ទ្ធ​កា​រ៉ាស់​រថយន្ត​កែច្នៃ​រថយន្ត​នោះ តាំងពី​យប់​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ហើយ​មក​ដល់​ព្រឹក​ថ្ងៃទី ២៨ នេះ សមត្ថកិច្ច​កំពុងតែ​ធ្វើ​ការឡោមព័ទ្ធ​នៅឡើយ និង​ត្រៀម​ឆែកឆេរ ដោយ​បាន​រកឃើញ​រថ​យន្ត​ស៊េរី​ទំនើប ប្រទេស​ឡិច​ស៊ី​ស កាមរី​បា​ឡែន ព្រូ​ស ជាដើម ជាច្រើន​គ្រឿង​៕