ខេត្តស្វាយរៀង៖ យ៉ាងហោ​ចណាស់ផ្ទះប្រជា​​​​ពលរដ្ឋមួយខ្នង មានទំហំ​៥ម៉ែត្រគុ​​​​​​​​​​ណ៤​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម៉ែត្រ ត្រូវអគ្គិភ័យ​​​​​​​​​​​​​​​​​​​​លេបត្របាក់ឆេះម៉ត់​​​​​​​​​​​​​​​​​​​​ទាំងស្រុង បង្កការ​​​​​​​​​​​​​​​​​​​​​​ភ្ញាក់ផ្អើលដល់អ្នកភូមិ ខណៈ​​​​​​​​​​​​​​​​​​​​​​ម្ចាស់ផ្ទះជាប់រវ​​​​​​​​​​ល់​​​​​​​​​​​​ចេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅក្រៅផ្ទះ ភ្លេច​​​​​​​​​​​ថាដាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាយ ចៃដន្យផ្ទុះ​​​​​​​​​​​​​​កំប៉ុង​​​​​​​​​​​​​​​​​ហ្គាស ។

ហេតុការណ៍នេះ​​​​​​​​​​​​​​​ បានកើតឡើងកាល​​​​​​​​​​ពីវេលាម៉ោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ង៧យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាប ខេត្តស្វាយរៀង ។

យោងតាមស​​​​​​​​​​​​​​​​​​​​​​​មត្ថកិច្ចនគរបា​​​​​​​​​​​លស្រុកបា​​​​​​​​​​​​​នឲ្យកាសែ​​​​​​​​​​​​​​​​​តនគរវត្ត​​​​​​​​​​​​​​​​​​​​​​ដឹងថា ម្ចាស់ផ្ទះរង​​​​​​​​​​គ្រោះមា​​​​​​​​​​​​​​​​​​​នឈ្មោះ សេក ​​​​​​​​​​​​​​​​​​​​​​សាភឿន ភេទស្រី អាយុ៥២ ឆ្នាំមុខរបរក​​​​​​​​​​​​​​សិករ មានទីលំ​​​​​​​​​​​​​​​​​​​​​​នៅភូមិអង្គ្រង ឃុំស្វាយ​​​​​​​​​​​​​​​​​រំពារ ស្រុកស្វាយ​​​​​​​​​​​​​​​ទាប ខេត្តស្​​​​​​​​​​​​​​​​​​​​​​​​​​​​​​វាយរៀង ។ ប្រភពបន្ត​​​​​​​​​​​ថាផ្ទះ ដែលរង​​​​​​​​​ការឆាបឆេះ​​​​​​​​​​នេះមា​​​​​​​​​​​​​​​​​​​​​​នទំហំ៥ម៉ែត្រគុណ​​​​​​​​​​​​​​​​​​​៤ម៉ែត្រ ដំបូលប្រ​​​​​​​​​​​​​​​​​​​​​​​កស័ង្កសី ជញ្ជាំងស្លឹក​​​​​​​​​​​​​​​​​​​​​​​​​​​​ត្នោត សសរកូន​​​​​ឈើ​ ។

បើតាមស្ត្រីឈ្មោះ ​​​​​​​​សេក​​​​​​​​​​​​​​​​ សាភឿន បានរៀបរា​​​​​​​​​​ប់ទាំង​​​​​​​​​​​​​​​​​​​​ទឹកភ្នែកថា កំហុសមក​​​​​​​​​​​​ពីគាត់មា​​​​​​​​​​​​​​​​​​​​​​​​​​នការធ្វេសប្រហែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សតែមួយប៉ព្រិចភ្នែក ខណៈដាំបា​​​​​​​​​យហើ​​​​​​​​​​​យឆ្លៀតទៅលេ​​​​​​​​​​​​​​​​ងផ្ទះក្បែរគ្នា ប្រមាណជា​កន្លះម៉ោង ស្រាប់តែផ្ទុះកំប៉ុ​ង​​​​​ហ្គាសភ្លើងឆាបឆេះ​​​​​​​​​​​​​​​​​​​ចេញពីផ្ទះ​​​​​​​​​បាយ​​​​​​​​​​​​ឡើងពេ​​​​​​​​​​​​​​ញក្រមុំ ទើប​​​​​​​​​​​​​​​​​បង្កការភ្ញាក់​​​​​​​​​​​ផ្អើលហៅអ្នកភូមិជួយនាំ​គ្នាពន្លត់ ប៉ុន្តែអកុសលយឹត​ពេលទៅ​​​​​​​​​ហើយ បានត្រឹមឈ​​​​​​​​​​​​​​រមើល​​​​​​​​​​​​​​​​​​​​​​តែប៉ុណ្ណោះ ។

ប្រភពបន្តថា ចំ​​​​​​​​​​​​​​​​​​​​​​​​​​​ពោះសម្ភាររួមមាន ៖ អង្ករ​ចំនួ​​​​​​​​​​​​​​​​​​ន៦តៅ សៀវភៅគ្រួ​​​​​​​​​​​​​​​​​​សារមួយក្បាល សៀវភៅស្នា​​​​​​​​​​ក់នៅ​​​​​​​​​​​​​​​​​​​​​​​​​​មួយក្បាល សំបុត្រកំណើត៤នាក់ អត្តសញ្ញាណ​​​​​​​​​​​​​​​​បណ្ណ័​ពីរសន្លឹក ប្លង់ដី​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពីរប្លង់​ បណ្ណ័ក្រីក្រមួ​​​​​​​​​​​​​​​យសន្លឹក លុយ៥​​​​​​​​​០០០​​​​​​​​​​​​​​​​​​​​​​​០០រៀល និងកាត ប.ស.ស មួយសន្លឹក សំលៀក​​​​​​​​​​​​​​​​​​​​​​បំពាក់ និងមុងភួ​​​​​​​​​​​​​​យ និង សម្ភារជាងដែកកំពុងសង់ផ្ទះថ្មី១​ចំនួន​​​ផង​ដែរ៕