ពេលនេះដែរបទចម្រៀងរបស់លោក ពេជ្រ យ៉ាណូ ដែលមានចំណងជើងថា «ត្រគាកធំ» បានចេញ MV ហើយដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនព្រោះសុទ្ធសឹងជាស្រីស្អាតដែលមានសម្រស់ និង ការតុបតែងខ្លួនសិចស៊ីផងដែរ ។
គ្រាន់តែចេញមិនទាន់បានប៉ុន្មានផងបទចម្រៀងមួយបទនេះទទួលបានការចាប់អារម្មណ៍ខ្លាំង ជាពិសេសចំណងជើង ហើយសូម្បីតែតារាដែលសម្តែងនៅក្នុងបទចម្រៀងមួយបទនេះសុទ្ធសឹងជាស្រីស្អាត ដែលមានការតែងខ្លួនយ៉ាងសិចស៊ី ដូចជា ចាន់ គង្កា សូម៉ា ឡាឡែន និង ខ្លឹម ស្រីគា ជាដើម ។
ការតែងខ្លួនរបស់តារាស្រីនៅក្នុងការសម្តែងមួយបទនេះពិតជាទាក់ទាញ ជាពិសេស ខ្លឹម ស្រីគា មានរូបរាងទ្រលុកទ្រលន់គួរឱ្យក្នាញ់ ។
បើទោះបីមានការតុបតែង និង ក្បាច់រាំសិចស៊ីបន្តិចក្តី តែគេសម្គាល់ឃើញថាមិនទាន់ឃើញមានការរិះគន់អ្វីឡើយ ។
សម្រាប់លោក ពេជ្រ យ៉ាណូ ដែលជាម្ចាស់បទនេះផ្ទាល់បានអះអាងថា នេះជាស្នាដៃថ្មីរបស់លោកបើមានកំហុសខុសឆ្គងអាចរិះគន់ក្នុងន័យស្ថាបនាបាន ហើយលោកនឹងខិតខំព្យាយាមបន្ថែមទៀត ។
ចង់ដឹងថាការសម្តែងនៅក្នុងបទនេះប្លែកភ្នែក និង ទាក់ទាញបែបណាតោះទៅទស្សនា MV ទាំងអស់គ្នា ៕ ប្រជាប្រិយ
សូមទស្សនាវីដេអូខាងក្រោម៖