អ្នកស្រី Panhathai Lertsin-udom បាន នាំ យក ភស្តុតាង នៃ ការ បញ្ជា ទិញ របស់ អ្នក ស្រី រួម មាន បង្កាន់ ដៃ ផ្ទេរ លុយ លើ អនឡាញ , ការ ឆាត នៅ លើ Line ជាមួយ អ្នក លក់ និង វីដេអូ មួយ ខ្សែ ផង ដែរ ទៅ កាន់ ប៉ុស្តិ៍ ប៉ូលិស កាល ពី ថ្ងៃ អាទិត្យ ទី០៩ ខែ កញ្ញា ឆ្នាំ២០១៨ ម្សិលមិញ នេះ ដើម្បី ប្តឹង គណនី បណ្ដាញ សង្គម Line មួយ ឈ្មោះ ថា B.PROMOTE។
ស្ត្រី ជនជាតិ ថៃ ខាង លើ ប្រាប់ ឲ្យ ដឹង ថា អ្នក ស្រី បាន បញ្ជា ទិញ កាបូប ដៃ មួយ ទឹក ម៉ាក Celine កាល ពី ថ្ងៃ អង្គារ សប្ដាហ៍ មុន បន្ទាប់ ពី ទំព័រ Instagram មួយ មាន ឈ្មោះ ថា brandnameby_Oa បង្ហោះ លក់ ដោយ អ្នក លក់ ឈ្មោះ B.PROMOTE។
អ្នកស្រី Panhathai បាន ផ្ទេរ លុយ ចំនួន ៣៧ ០០០បាត ឬ ស្មើ នឹង ១ ១០០ដុល្លារ ទៅ កាន់ គណនី ធនាគារ ដែល B.PROMOTE ផ្ញើ ឲ្យ នៅ ក្នុង ថ្ងៃ តែ មួយ នោះ។
«ខ្ញុំ បាន សម្រេចចិត្ត ផ្ទេរ លុយ ឲ្យ គេ យ៉ាង លឿន ព្រោះ ខ្ញុំ ដឹង ថា អ្នក ទិញ ជា ច្រើន កំពុង ចង់ ទិញ របស់ ប្រេនៗ បែប នេះ»។ នេះ បើ តាម សម្ដី របស់ អ្នក ស្រី Panhathai។
បន្ទាប់ ពី បាន ផ្ទេរ លុយ រួច អ្នកស្រី ត្រូវ អ្នក លក់ ប្រាប់ ថា កាបូប នោះ នឹង ត្រូវ ដឹក ជញ្ជូន ឲ្យ អ្នកស្រី តាមរយៈ ក្រុមហ៊ុន ដឹក ជញ្ជូន Kerry Express Thailand។ ផ្ទុយទៅវិញ នៅ ថ្ងៃ បន្ទាប់ (ត្រូវ នឹង ថ្ងៃ ពុធ) គណនី Line របស់ B.PROMOTE ត្រូវ បាន បិទ ខណៈ អ្នកស្រី ក៏ មិន អាច ទាក់ទង ជាមួយ គេ បាន ទៀត។
យ៉ាងណាមិញ នៅ ពេល ដែល ទំនិញ មក ដល់ អ្នកស្រី Panhathai បាន ឲ្យ គេ ជួយ ថត វីដេអូ ខណៈ អ្នកស្រី បើក កញ្ចប់ នោះ មើល ស្រាប់តែ ឃើញ ដប ទឹក រូប Kung Fu Panda ចំនួន ២ ទៅវិញ។
កាសែត ថៃ Bangkok Post បាន ទាក់ទង ជាមួយ ទំព័រ Instagram ឈ្មោះ brandnameby_Oa ខាង លើ ដែល គេ ប្រើ ដើម្បី បង្ហោះ លក់ ផលិតផល ប្រណីត មួយ ទឹក។ តាមការពិត ទំព័រ មួយ នេះ គ្រាន់តែ ជា អ្នក ស៊ី ឈ្នួល បង្ហោះ លក់ ឲ្យ គេ ប៉ុណ្ណោះ ដោយ ទទួល បាន ថ្លៃ សេវាកម្ម ចំនួន ៥០បាត សម្រាប់ ការ បង្ហោះ លក់ ម្ដង។
អ្នកស្រី Panhathai បាន និយាយ ថា «ខ្ញុំ ធ្លាប់ បាន ទិញ របស់ ប្រេនៗ តាម អនឡាញ ច្រើន ដង មក ហើយ។ គ្រប់ ពេល ខ្ញុំ តែងតែ ឆែក មើល គ្រប់ ព័ត៌មាន ទាំងអស់ មុន ពេល បញ្ជា ទិញ។ ខ្ញុំ មិន នឹក ស្មាន សោះ ថា នៅ ទីបំផុត វា បាន កើតឡើង ចំពោះ ខ្ញុំ»៕
សូមទស្សនាវីដេអូខាងក្រោម៖