ខេត្តព្រះសីហនុ ៖ ករណីឃាតកម្មរំលោភសម្លាប់លើសង្សារខ្លួនឯងកាលពីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៩នៅចំណុចក្រុមទី១១ភូមិ៣សង្កាត់៣ក្រុងព្រះសីហនុ ហើយជនដៃដល់បានរត់គេចខ្លួនមួយរយះនិងបង្វែងដានសមត្ថកិច្ចឡើងវិលមុខ នោះ ត្រូវបានសមត្ដកិច្ចបើកការស្រាវជ្រាវយ៉ាងល្អិតល្អន់រួមទាំងឆែកការសន្ទនាគ្នាតាមទូរស័ព្ទទៀតនោះ
ទើបឈានទៅដល់ឃាត់ខ្លួនជនសង្ស័យ ទាំងលំបាកដោយសារជនដៃដល់រូបនេះមហាមាត់រឹងនិងមានបច្ចេកទេសខ្ពស់គួសមក្នុងការរៀបចំផែនការតិចនិកឆ្លើយជាមួយសមត្ថកិច្ច តែទោះជាយ៉ាងណានៅទីបំផុត កាលពី វេលា ម៉ោង ៣ រសៀល ថ្ងៃ ទី ៩ខែតុលា ឆ្នាំ ២០១៩ នេះសមត្ថកិច្ចនៃ ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិត ធ្ងន់ បាន បំបែកសំណុំរឿង ករណីឃាតកម្មរំលោភ សម្លាប់ស្ដ្រីជាសង្សារខ្លួនឯងនោះបានហើយ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន ឈ្មោះ សួង ភិន ហៅ ធួន ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ជាងសំណង់ ផ្នែក រៀប ឥដ្ឋ មានស្រុក កំណើត ភូមិ ស្វាយ ក្រោម ឃុំ ត្រដេស ស្រុក កំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ស្នាក់ នៅ មិន ពិត ប្រាកដ ( ត្រូវជា សង្សារ របស់ ស្ត្រី រង គ្រោះ ) ។ ចំណែកស្ត្រីរងគ្រោះ មាន អាយុ ២៩ ឆ្នាំ មាន ស្រុក កំណើតនៅស្រុក ព្រៃវែង ខេត្ដព្រៃវែង ស្នាក់ នៅ បណ្ដោះអាសន្ន ក្នុង ការដ្ឋាន សំណង់ មួយ កន្លែង ក្នុងក្រុងព្រះសីហនុ ខេត្ដព្រះសីហ នុ ។
យោងតាម ការ ស្រាវជ្រាវ និង ចម្លើយសារភាព របស់ ជនសង្ស័យ បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ បាន កុហក គេ ថា ខ្លួន ចេញពី ការដ្ឋាន សំណង់ តាំងពី ថ្ងៃ ទី ៥ កក្កដា ឆ្នាំ ២០១៩ ការ ពិត គឺ ចេញពី ការដ្ឋាន សំណង់ ខេត្ដ ព្រះ សីហ នុ ទៅ ភ្នំពេញ នៅ ថ្ងៃ ទី ៨ កក្កដាឆ្នាំ២០១៩ ។
ជនសង្ស័យបន្ដឆ្លើយ ថាខ្លួនមិនដែល ត្រឡប់ មក ខេត្ដ ព្រះ សីហ នុ វិញ ទេ គឺ ខ្លួន មក នៅ ពេល ដែល សមត្ថកិច្ច នគរបាល ទូរស័ព្ទ ហៅ អោយ ចូល បំភ្លឺ តែ ប៉ុណ្ណោះ ការ ពិត ជនសង្ស័យ ត្រឡប់ មក ខេត្ដ ព្រះ សីហ នុ វិញ កាលពី វេលា ម៉ោង ៩ ឬ ម៉ោង ១០ យប់ ថ្ងៃ ទី ១០ កក្កដា ឆ្នាំ ២០១៩ ហើយ នៅ ជាមួយនឹង ស្ត្រី រង គ្រោះ ក្នុង ការដ្ឋាន សំណង់ ដោយ ស្ត្រី រង គ្រោះ ពាក់ រ៉ូ ប ព៌ ណ សទៀត ផង ។
ជននេះបន្ដឲ្យដឹងទៀតថា ក្រោយ ពេល កើតហេតុរួច កាលពីវេលា ម៉ោង ៦ និង ៣០ នាទី ថ្ងៃ ទី ២៣ កក្កដា ២០ ១៩ ជនសង្ស័យ បាន រៀបចំ ផែនការ ភូត កុហក សមត្ថកិច្ច ដោយ ខ្លួន បាន ទូរស័ព្ទ មក ប្អូនស្រី របស់ ខ្លួន ឈ្មោះ ដា នី ដោយ ខ្លួន ចង់ ជួប ជាមួយ មេកា សំណង់ ហើយ បាន និយាយ ជាមួយ មេកា ថាបើ សមត្ថកិច្ច សួរ ឲ្យ ប្រាប់ ថា ខ្លួន ឈប់ធ្វើការ នៅទីនោះ តាំងពី ថ្ងៃ ទី ៣០ ឧសភា ឆ្នាំ ២០១៩ មកម្ល៉េះ ។ ចម្លើយ របស់ ជនសង្ស័យ មានការ លាក់លៀម ជាមួយ នឹង សមត្ថកិច្ច ។
ប្រភពបន្ដថា នៅ ថ្ងៃ ទី ១០ កក្កដា ឆ្នាំ ២០១៩ គឺជា ថ្ងៃ ដែល ស្ត្រី រង គ្រោះ មាន ជម្លោះ ក្នុង ក្រុម គ្រួសារ ហើយបាន ប្រាប់ ឈ្មោះ សួង ភិន ជាសង្សារខ្លួន ថា មាន គេ ចូល មក ស្ដីដណ្ដឹងហើយ រួចនាងបានចាកចេញពី កន្លែង ស្នាក់ ជាមួយ បងស្រីក្នុងការដ្ឋានសំណង់ក្នុងក្រុងព្រះសីហនុចាប់ពីពេលនោះមក ។
តាម រយៈទិន្នន័យ ទូរស័ព្ទ ហៅ ចេញ – ចូល ឃើញ ថា មាន ភាព មិន ប្រក្រតី ដោយ ជនសង្ស័យ បាន ទូរស័ព្ទ ទៅ ស្ត្រី រង គ្រោះ ចំនួន ៩ ដង ( ចាប់ពី ម៉ោង ៥ និង ៣៩ នាទី រហូត ដល់ ម៉ោង ៧ និង ៥២ នាទី យប់ ថ្ងៃ ទី ១០ កក្កដា ២០១៩ ) ។ រីឯ ស្ត្រី រង គ្រោះ មិន បាន ហៅ ត្រឡប់ ទៅ វិញ ទេ គឺ បាន ទូរស័ព្ទ ទៅ ប្អូនស្រី របស់ ជនសង្ស័យ ចំនួន ២ លើក តែ គ្មាន អ្នក ទទួល ។
តាម ការ ចង្អុលបង្ហាញរបស់ សាក្សី និង ភស្ដុ តាង ដែល សមត្ថកិច្ច បាន ដំណើរការ នីតិវិធី ដោយនៅ ទល់ មុខ រវាង ជនសង្ស័យ និង សាក្សី ពិនិត្យ ឃើញថា មាន ភាព មិន ប្រក្រតី មួយ ចំនួន ពាក់ព័ន្ធ នឹង ជនសង្ស័យ ឈ្មោះ សួង ភិន ហៅ ធួន ជុំវិញ ករណី ឃាតកម្ម រំលោភ សម្លាប់ ខាងលើ ។ សមត្ថកិច្ច អាច សន្និដ្ឋាន បាន ថា ជនសង្ស័យ មានគំនិត គិត ទុកជា មុន ក្នុង ការ រំលោភ សម្លាប់ ស្ត្រី រង គ្រោះ ខាងលើ ពិតប្រាកដ មែន ។
ជនសង្ស័យ ជា ជន រឹងរូស មិន ព្រម សារភាព កំហុស ដែល ខ្លួន ប្រព្រឹត្ដឡើយ ។ ជនសង្ស័យ បានដឹង ថា ស្ត្រី រង គ្រោះ ដែល ខ្លួន ស្រឡាញ់ មាន គេ ចូល ស្ដីដណ្ដឹង ទើប បណ្ដាល ឲ្យ មាន គំនុំគុំគួនតែម្ដង ។ ក្រោយពីទទួលបានចម្លើយសារភាពច្បាស់លាស់ហើយនោះជនសង្ស័យ ត្រូវ បាន កម្លាំង ជំនាញ ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់កសាងសំណុំរឿង បញ្ជូន ទៅ កាន់ សាលាដំបូង ខេត្ដ ព្រះ សីហ នុដើម្បីផ្ដន្ទាទោសតាម ផ្លូវច្បាប់ ៕