ធ្ងន់ក! ចង់ល្បី ចង់បានអ្នកចូលមើល Live ច្រើន ស្រីស្អាតពីរនាក់ Live វីដេអូស្រាតននលគោក (មានវីដេអូ)

839
Spread the love

ថៃ៖ នារីដ៏ស្រស់ស្អាតជនជាតិថៃ២រូប ដែលត្រូវបានគេស្គាល់ថា ជាតារាហ្វេសប៊ុកចូលចិត្ត Live វីដេអូ ក្នុងរូបភាពស្រើបស្រាល ដើម្បីទាមទារការ Like Share និងរកលុយលើបណ្តាញសង្គមមួយនេះ ទីបំផុតត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួន បន្ទាប់ពីពួកនាងបាន Live វីដេអូអាក្រាតកាយ ល្មើសទៅនឹងច្បាប់ថៃដែលមានចែង ខណៈបច្ចុប្បន្នកំពុងតែប្រឈមមុខ នឹងការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីស្អាតទាំងពីរ២ដួងខាងលើនេះ ទី១ឈ្មោះ នាង Thanyakam Rojin ហៅ Maeya អាយុ២៣ឆ្នាំ និងទី២ឈ្មោះ នាង Kanthicha Buranin ហៅ Gik អាយុ២១ឆ្នាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមប្រភពសារព័ត៌មានថៃ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ពួកនាងបាននាំគ្នាស្រាតននលគកថត Live វីដេអូនៅលើហ្វេសផេករបស់ពួកនាង ដោយទទួលបានអ្នកចុចចូលមើល ជាង៣០,០០០នាក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងវីដេអូឃ្លីបនោះ គេឃើញថា នាង Maeya និងនាង Gik បានស្រាតសម្លៀកបំពាក់ចេញអស់ពីខ្លួន បង្ហាញទាំងល្វែងលើនិងក្រោម ដោយយកត្រឹមតែតុក្កតា Hello Kitty និងតុក្កតារូបស្វា ទៅបិទបាំងនៅបរិវេណកេរ្តិ៍ខ្មាស របស់ពួកនាងតែប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សកម្មភាពដ៏ខុសឆ្គង ក្នុងរូបភាពដ៏អាសអាភាសនេះ បានធ្វើឲ្យអ្នកនិយមលេងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើន សម្តែងការខឹងសម្បា និងរិះគន់យ៉ាងខ្លាំង។ រហូតរំលងបានប៉ុន្មានសប្តាហ៍ក្រោយមក ទីបំផុតពួកនាងក៏ត្រូវបានសមត្ថកិច្ច ចុះធ្វើការឃាត់ខ្លួន និងបើកសន្និសីទកាសែតសាកសួរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ សីហា ឆ្នាំ២០១៧កន្លងទៅ ថ្មីៗនេះតែម្តង។
ថ្លែងក្នុងជំនួបសន្និសីទសារព័ត៌មាន នាង Maeya និយាយថា នាងពិតជាទទួលស្គាល់កំហុសដែលបានកើតឡើង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំសន្យាថានឹងមិនធ្វើបែបនេះទៀតទេ ព្រោះនេះគឺជាកំហុសដ៏ធ្ងន់ធ្ងរបំផុត។ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងខុសធ្ងន់ខ្លាំងណាស់ ដែលធ្វើឲ្យប៉ះពាល់សង្គម ហើយវាថែមទាំងជាគំរូមិនល្អ ទៅដល់ក្មេងៗជំនាន់ក្រោយផងដែរ» ។ នេះគឺជាការលើកឡើងរបស់នាង Maeya ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងបន្តថា «កាលដែលខ្ញុំធ្វើបែបនេះ ក៏ដោយសារតែខ្ញុំត្រូវការប្រាក់ ដើម្បីជួយផ្គត់ផ្គង់ដល់គ្រួសារខ្ញុំ។ ខ្ញុំមានម្តាយ និងប្អូនបង្កើតម្នាក់ តែគេនៅក្មេងខ្លាំងណាស់ ហើយត្រូវការលុយដើម្បីសិក្សា។ ខ្ញុំគ្មានប្រាក់ចំណូលគ្រប់គ្រាន់ ដើម្បីជួយដល់ពួកគេឡើយ» ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង Maeya ថ្លែងប្រាប់អ្នកកាសែតក្នុងស្រុកឲ្យដឹងទៀតថា ពេលខ្លះនាងនាងទទួលបានលុយតិចតួចតែប៉ុណ្ណោះ តាមរយៈការ Live វីដេអូនៅលើហ្វេសប៊ុកផេករបស់នាង ប៉ុន្តែនាងមិនដែលស្រាតននលគក បង្ហាញឲ្យគេឃើញទាំងដុលពីនាងទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យដឹងដែរថា យោងតាមប្រភពសារព័ត៌មាន Khaosod English នាង Maeya និងនាង Gik ត្រូវបានចោទប្រកាន់ពីបទ ស្តីពីឧក្រិដ្ឋកម្មកំព្យូទ័រ ឬអីុនធើណែត (Computer Crime Laws) តាមរយៈការបង្ហោះចែកចាយរូបភាពមិនសមរម្យ ធ្វើឲ្យប៉ះពាល់ដល់មជ្ឈដ្ឋានសង្គម ដែលនឹងអាចប្រឈមមុខ ជាមួយនឹងការជាប់ពន្ធនាគារ រយៈពេលយ៉ាងហោចណាស់៥ឆ្នាំ និងពិន័យជាប្រាក់យ៉ាងតិច ១០,០០០បាត (ឬប្រហែលនឹង ៣០០ដុល្លារអាមេរិក) ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រភពបានរាយការណ៍ឲ្យដឹងថា ពួកនាងបានបង់ប្រាក់ ៧៥,០០០បាត (ប្រហែលជា ២,២៦១ដុល្លារអាមេរិក) ធានាខ្លួននៅក្រៅឃុំ ខណៈបច្ចុប្បន្នករណីមួយនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែម ពីសំណាក់មន្រ្តីជំនាញផងដែរ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមចុចលើlink ខាងក្រោមដើម្បីទស្សនាវីដេអូ

សូមចុចLink ខាងក្រោមដើម្បីទស្សនាវីដេអូ

www.all111.com/videos

Facebook Comments