វៀតណាម៖ កាលពីថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើល ស្ទើរតែនិយាយមិនចេញមួយនៅលើបណ្តាញសង្គម នៅពេលដែលឃើញគេបង្ហោះវីដេអូ នារីជនជាតិ វៀតណាម២នាក់ កំពុងតែជិះម៉ូតួដេញចាប់ប្រដាប់ភេទប្រុសៗពេញផ្លូវ ដោយគ្មានក្រែងខ្លួនជាស្រីអ្វីបន្តិចសោះ។
យ៉ាងណាមិញ ផ្អែកលើវីដេអូប្រមាណជា១នាទីនេះ បានឲ្យដឹងបន្ថែមថា នារីវ័យ ប្រហែល២០ឆ្នាំទាំង២រូបនេះ ហាក់មានភាពអនាធិបតេយ្យ ពេញដងផ្លូវខ្លាំង ហើយអ្នកទាំង២ដេញចាប់ប្រដាប់ភេទប្រុស ដោយមិនខ្លាចថាមានគ្រោះថ្នាក់អ្វី កើតឡើង ដោយប្រការណាមួយនោះទេ។
ម៉្យាងវិញទៀត ក្រោយពីឃើញសកម្មភាពរបស់នារីទាំង២រូបនេះហើយ មហាជនដែលជាអ្នកលេងបណ្តាញសង្គម បានសម្តែងការមិនពេញចិត្តនឹងនាងនោះទេ ព្រោះថាពួកនាងជាមនុស្សស្រី ហើយមិនគួរធ្វើរឿងបែបនេះ។
មួយវិញទៀត ការដែលលេងរឿងឆ្កួតៗបែបនេះនៅតាមផ្លូវសាធារណៈ អាចនឹងធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ទោះជាយ៉ាងណាក្តី មហាជនកំពុងតែទទូចដល់ប៉ូលីស ឲ្យចាត់វិធានការលើនារីទាំង២នេះទៅតាមផ្លូវច្បាប់ ព្រោះវាជាគំរូមិនល្អមួយ ដែលអាចធ្វើឲ្យក្មេងៗយកគំរូតាមក៏ថាបាន៕ដក់ស្រងអត្ថបទពី ខ្មែរឡូត
ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖