ក្រសួងសុខាភិបាលសន្យាម្តងទៀតថា គ្រូពេទ្យ នឹងមិនទុកអ្នកជំងឺចោលទេ ទោះបងប្អូនអត់លុយក៏ដោយ!

ភ្នំពេញ​ ៖​ លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋ​មន្ដ្រី​ក្រសួងសុខាភិ​បាល​​​​​​​​​​​​​បាន​ឲ្យ​ដឹង​ថា ក្រសួង​​​​​​​​​​សុខាភិបា​​​​​​​​​​​​​​​​​​​​ល​ នឹង​បន្ដ​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ និង​​​​​​​​​​​ពង្រីក​គ្រប់​សេវាក​​​​​​​​​​​​​​ម្ម​ទាំង​អស់ ​​​​​​​​​​ទាំង​គុណភាព​​​​​​​​​​​​​​​​​ពិនិត្យ​ព្យាបា​​​​​​​​​​​​​​​​​ល​សម្ភារៈ​​​​​​​​​​​​​បរិក្ខារ​ពេ​​​​​​​​​​​​​​​​​​​​​​​​​ទ្យ​ និង​ហេដ្ឋារចនាសម្ព័ន្ធ ឲ្យ​បា​​​​​​​​​​ន​កាន់​​​​​​​​​​​​តែ​ប្រសើរ​​​​​​​​​​​​បន្ថែម​ទៀត​​​​​​​​​​​​​ដើម្បី​បំពេ​​​​​​​​​​​ញ​ទៅ​​​​​​​​​​​​​​​​​តាម​តម្រូវកា​​​​​​​​​​​រ​ប្រជាពលរ​​​​​​​​​​​ដ្ឋ​ទូទាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​ងប្រទេស​។

លោក​រដ្ឋមន្ដ្រី​បាន​បន្ត​ថា ​«​​​​​​​​​​រាល់​ការពិនិត្យ​ព្យាបាល​រ​បស់​ក្រុម​គ្រូពេទ្យ​របស់​​​​​​​​​​​យើង ជូន​​​​​​​​​​​​​​ដល់​ប្រជា​​​​​​​​​​​​​ពលរដ្ឋ ​​​​​​​​​​​​​​​​​​​​​​​​​គឺ​ស្មើៗ​គ្នា ទោះ​ក្រ មាន ឬ​គិតលុយ និង​ឥត​​​​​​​​​​គិត​​​​​​​​​​លុយ​ក្ដី ខ្លះ​ប្រើប្រាស់​នូវ​​ប័ណ្ណ ប​​​.​ស​.​ស​​​​​​​​​​​​​​​​​​​​ ខ្លះទៀត​ប្​​​​​​​​​​រើប្រាស់​​​​​​​​​​​​​​​នូវ​ប័ណ្ណ​មូលនិធិ​សមធម៌​របស់​រាជរដ្ឋាភិ​​បាល គឺ​ពួក​​​​​​​​​​គាត់​ទទួល​​​​​​​​​​បាន​កា​​​​​​​​​​រ​ព្យាបាល​​​​​​​​​​​​​​​​ដូច​នឹ​​​​​​​​​​​​​​​​​​ង​អ្នក​ម​​​​​​​​​​​​​ក​បង់​​​​​​​​​​​លុយ​​​​​​​​​​​​​ដែរ​ដោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ​មានការ​ចាប់លេ​​​​​​​​​​​​​​​ខ​​​​​​​​​​​​​រៀង​​​​​​​​​​​​​​​ដូច​​​​​​គ្នា​។

លោក​សាស្ដ្រាចារ្យ​បាន​​​​​​​​​​​ផ្តាំ​ផ្ញើ​ដល់​​​​​​​​​​ក​ម្មករ​-​កម្ម​​​​​​​​​​​ការិនី​ត្រូវ​ថែរ​​​​​​​​​​​​​​​​​ក្សា​សុខភាព​​​​​​​​​​​ជាប្រចាំ​ហើយ​​​​​​​​​​​​​បើ​មាន​​​​​​​​​​​​ស្ថាន​ភាព​​​​​​​​​​​​​​​​​​​​​​​​​​​មិន​ស្រួល មក​ទទួល​សេវា​ពិនិត្យ​សុខភាព នៅ​​​​​​​​​​មន្ទីរ​រដ្ឋ​ម​​​​​​​​​​ក មិន​អស់​ថ​​​​​​​​​​​​វិកា​ព្យាបា​​​​​​​​​​​​​​​​​ល​ទេ ហើយ​​​​​​​​​​​​​គ្រូពេទ្យ នឹង​​​​​​​​​​​​យក​​​​​​​​​​​​​​​​​​​​​​ចិ​ត្ដ​ទុកដាក់​បងប្អូន ដូច​នឹង​អ្នក​បង់ថ្លៃ​សេ​​​​​​​​​​វា​ព្យាបា​​​​​​​​​​ល​ដូ​​​​​​​​​​ចគ្នា គឺ​មិន​​​​​​​​​​​ទុក​បង​​​​​​​​​​​​​​​​​​ប្អូន​ចោល​​​​​​​​​​​នោះ​ទេ ​​​​​​​​​​​ហើយ​​​​​​​​​​​​បើ​មាន​ចំ​​​​​​​​​​​​​​​​​​​​​​​​ណុច​ខ្វះខាត​ណាមួយ យើ​​​​​​​​​ង​នឹង​បំ​​​​​​​​​​ពេញ​ជូន​ប្រ​​​​​​​​​ជាពល​​​​​​​​​​​​រដ្ឋ ដូច្នេះ​សូម​​បងប្អូន ជួយ​​សហ​​​ការ​​​​​​​​​​​​​​​​​​​​​ជាមួយ​ផង​។

អ្នកស្រី​សម្ផស្ស ជា​ក​ម្មការិ​​នី​រោងច​​​​​​​​​​ក្រ​មួយកន្លែង​នៅ​រាជ​ធានី​ភ្នំពេញ​​​​​​​​​មក​វះកា​​​​​​​​​ត់​សាច់ដុំ​ក្នុង​ច្រមុះ​​នៅ​​​​​​​​​​​​​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​បាន​មាន​​​​​​​​​ប្រសាស​​​​​​​​​​​​​​​​ន៍ថា​ «​ខ្ញុំ​សប្បាយ​ចិ​ត្ដ​ណាស់​ដែល​ទទួល​បាន​ការ​វះកាត់​​​ជំងឺ​ដោ​​​​​​​​​​យ​អត់​​​​​​​​​​​​​​​​​​​​អស់​លុយ​ដោយសារ​ខ្ញុំ​ប្រើ​ប័ណ្ណ ប​.​ស​.​ស​​​​​​​​​​​ចំណែក​គ្រូ​​​​​​​​​​​ពេទ្យ​វិញ គឺ​ល្អ ​​​​​​​​​​គាត់​យក​​​​​​​​​​​ចិ​ត្ដ​ទុក​​​​​​​​​​​​​​​​​​​ដាក់ សំដី​​​​​​​​​សំដៅ​​​​​​​​​​​គាត់​​​​​​​​​​​​ក៏​ល្អ​ដែរ​​​​​​​​​​​​​​​​​​​​ មិន​ប្រកាន់​ថា​ខ្ញុំ​អត់​បង់លុយ ខ្ញុំ​អរគុណ​​​​​​​​​​​ណាស់​ដល់​​​​​​​​​​​​​​លោកគ្រូ ​​​​​​​​​​អ្នកគ្រូ​ពេ​​​​​​​​​​​ទ្យ ដែ​​​​​​​​​​​​ល​បាន​​​​​​​​​​​​​​​​​ព្យាបាល​ពួក​ខ្ញុំ​»​។

ចំណែក​ប្អូនស្រី​ថា​វី ដែល​បា​​​​​​​​​ន​ប្រើ​នូវ​ប័ណ្ណ​ក្រីក្​​​​​​​​​​រ យក​កូន​​​​​​​​​​​មក​ព្យាបា​​​​​​​​​​​​​​​​​ល​ជំងឺ​នៅ​មន្ទីរ​​​​​​​​​​ពេទ្យ​ក៏បា​​​​​​​​​​​ន​លើ​​​​​​​​​​​​​​​​​​​​​​​​​កឡើង​ថា «​កូន​ខ្ញុំ​ឈឺភ្នែក ខ្ញុំ​មក​ព្យាបាល​នៅ​ពេទ្យ​ជិត​​​​​​​​​​​​១​សប្ដាហ៍​​​​​​​​​​​ហើយ សម្រាប់​សេវាកម្ម​របស់​ពេ​ទ្យ ឃើញ​​​ថា​ល្អ មិ​​​​​​​​​​​​ន​រើស​​​​​​​​​​​​​​​​​​​​​​​​​​​អើង​ក្រ​មាន​នោះ​ទេ ហើយ​គាត់​​​​​​​​​​​យក​ចិ​ត្ដ​ទុក​​​​​​​​​​ដាក់​ដ​​​​​​​​​​ល់​កូន​ខ្ញុំ​ទៀ​​​​​​​​​​ត​។​ថ្ងៃនេះ​​​​​​​​​​ ដល់​ថ្ងៃ​កូ​​​​​​​​​​​ន​ខ្ញុំ​ចេញ​​​​​​​​​​​​​​​​​​​ពី​ពេទ្យ​ហើ​​​​​​​​​​យ ដូច​​​​នេះ ខ្ញុំ​មក​បើក​ថ្នាំ ឲ្យ​កូន​ខ្ញុំ​លេប ​ទៅតាម​អ្វីដែល​​​​​​​​​​​អ្នកគ្រូ​​​​​​​​​​​​​​​​​​​​​​​​​​​​ពេទ្យ​ប្រាប់​» ។

ចំពោះ​អ៊ុំ​ស្រី អ៊ី ដែល​មក​​​​​​​​​ពី​ស្រុក បា​​​​​​​រាយ ខេត្ដ​កំពង់ធំ​បាន​សម្ដែង​អារម្មណ៍​សប្បាយ និង​ពេញ​ចិត្ដ​ថា ​​​​​​«​ខ្ញុំ​មក​ព្យាបាល​នៅតែ​នៅ​មន្ទី​​​​​​​​​​​​​​​​​​​​រពេទ្យ​អង្គឌួង​​​​​​​​​​​នេះ​ទេ​ព្រោះ​ពេ​​​​​​​​​​ទ្យ​មាន​ជំនា​​​​​​​​​ញ​ឯក​​​​​​​​​​​ទេស ភ្នែក ​​​​​​​​​​​ត្រចៀក បំ​​​​​​​​​​​​​​​ពង់ក​ដែ​​​​​​​​​​​​​​​​​​ល​ត្រូវ​នឹង​ជំងឺ​របស់ខ្ញុំ​»​។

លោក​សាស្ដ្រាចារ្យ ​​​​​​​​​​លូ លី​ឃាង ប្រធាន​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​​បាន​ឲ្យ​ដឹង​ថា ​ជុំវិញ​​​​​​​​​​​នឹង​ការ​ព្យាបាល​អ្នកជំ​​​​​​​​​​​​ងឺ គឺ​​​​​​​​​​​​​​​​​​​មន្ទីរពេទ្យ​បាន​រៀប​ចំ​សេវា​ព្យាបាល​​​​​​​​​ យ៉ាង​យក​ចិ​ត្ដ​ទុក​​​​​​​​​​​​​​​​​​​​ដាក់​ណាស់ មិន​ថា​បងប្អូន​ប្រជាពលរដ្ឋ​យើង ម​ក​ព្យាបា​​​​​​​ល ដោយ​គិតថ្លៃ និង​តាមរយៈ​បេ​​​​​​​​​​​ឡា​ជាតិ​​​សន្តិសុខ​ស​ង្គម និង​ជា​ប្រ​​​​​​​​​​ជាជន​ក្រីក្រ ដែល​ទទួល​​​​​​​​​​​បានការ​គាំពារ​​​​​​​​​​​​ ពី​មូលនិធិ​សមធម៌​របស់​រាជរដ្ឋា​​​​​​​​​​​ភិបាល​ទេ គឺ​​​​​​​​​​​យើង​តែង​​​​​​​​​​​តែ​ពិនិ​​​​​​​​​​ត្យ​ព្យា​​បាល​​​​​​​​​​​​ថែរក្សា បានល្អ​ណាស់ ទៅតាម​តួនាទី​របស់​គ្រូពេទ្យ ពិសេស​សម្រាប់ កម្មករ​-​កម្មការិនី​រោងចក្រ ​សហគ្រាស គឺ​យើង​មិនដែល​យ​​​​​​​​​​​​​​​​​​​​ក​ថវិកា​នោះ​​​​​ឡើយ​»​។​​​​​​​​​​​

លោក​ប្រធាន​មន្ទីរពេទ្យ ក៏បាន​អំពា​​​​​វនាវ​ដល់​ប្រជា​​​​​​​​​ពលរដ្ឋ​ផង​ដែ​​​​​​​​​​​​​​​​​​រ​ថា ក្រៅពី​ជំងឺ​ទូទៅ​​​​​​​​​​​ នៅ​មន្ទី​​​​​​​​​​​​រពេទ្យ​ព្រះ​អង្គ​​​​​​​​​​​​​​​​​​​​​​ឌួង ក៏​មាន​ទទួល​ពិនិត្យ និង​ព្យាបាល​​ជំងឺ គ​-​ថ្លង់​ពី​​​កំណើត និង​​​​​​​​​​​បាត់​សម្លេ​​​​​​​​​​ង ស្ដាប់​មិន​​​​​​​​​​​សូវ​លឺ (​ត្រ​​​​​​​​​​​ចៀកធ្ងន់​​​​​​​​​​​​) ឲ្យ​ជា​​​​​​​​​​​​​​​​​​​​​សះស្បើយ​​​​​​​​​​​ឡើ​​​​​​​​​​​ងវិញ ដែល​វះកាត់​ដោយ​វេជ្ជបណ្ឌិត​ឯ​​​​​​​​​​​​កទេស គ​​​​​​​​​​​​-​ថ្លង់ ជា​​​​​​​​​​តិ និង​អន្ដរជាតិ ពិសេ​ស​ជាមួយ​​​​​​​​​​​​​​​​បច្ចេក​​​​​​​​​​​​​​​​​​​​​​​​​​ទេស​ទំនើ​​​​​​​​​​​​​​​​​​បៗ៕​​​​​​​​​​​​​​